ទី​ក្រុង​អា​មេ​រិ​ក​ធំ​ៗ​ពិសេសវ៉ា​ស៊ីន​តោន​​​​ស្ថិត​ក្នុង​សភាព​ប្រកាស​អា​សន្ន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ក្រុង​អា​មេ​រិ​ក​ធំ​ៗ​ពិសេសវ៉ា​ស៊ីន​តោន​​​​ស្ថិត​ក្នុង​សភាព​ប្រកាស​អា​សន្ន

5 ខែ មុន

សហរដ្ឋអាមេរិក ៖ ទីក្រុង​អា​មេ​រិ​ក​ធំ​ៗ​ពិសេស​រដ្ឋធានី​វ៉ា​សិ​ុ​ន​តោន ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន ប្រឈម​មុខ​ចំពោះ​ការ​ភ័យ​ខ្លាច កើត​មាន​អំពើ​ហិង្សា​នានា ពី​សំណាក់​ពួក​អ្នក​គាំំ​ទ្រ​លោក​ដូ​ណា​ល់​ត្រាំ នា​ថ្ងៃ​ទី​២០​មក​រាជា​ថ្ងៃ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង របស់​ប្រធានាធិបតី​ថ្មី​លោក​ចូ​បៃ​ដិ​ន​។ ប៉ូលិស​សហព័ន្ធ​FBI​បាន​ចេញ​ការ​ប្រកាស​អាសន្ន…

សហរដ្ឋអាមេរិក ៖ ទីក្រុង​អា​មេ​រិ​ក​ធំ​ៗ​ពិសេស​រដ្ឋធានី​វ៉ា​សិ​ុ​ន​តោន ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន ប្រឈម​មុខ​ចំពោះ​ការ​ភ័យ​ខ្លាច កើត​មាន​អំពើ​ហិង្សា​នានា ពី​សំណាក់​ពួក​អ្នក​គាំំ​ទ្រ​លោក​ដូ​ណា​ល់​ត្រាំ នា​ថ្ងៃ​ទី​២០​មក​រាជា​ថ្ងៃ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង របស់​ប្រធានាធិបតី​ថ្មី​លោក​ចូ​បៃ​ដិ​ន​។

Picture

ប៉ូលិស​សហព័ន្ធ​FBI​បាន​ចេញ​ការ​ប្រកាស​អាសន្ន ពី​វត្តមាន​របស់​ពួក​បាតុករ​ប្រដាប់​អាវុធ​ដែល​ជឿ​តាម​ការ​អះអាង​របស់​លោក​ដូ​ណា​ល់​ត្រាំ​ផ្ទួន​ៗ​ទាំង​គ្មាន​ភស្ដុ​តាង ពី​ការ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។ កងកម្លាំង​សន្តិសុខ​អា​មេ​រិ​ក បាន​ប្រមូល​កម្លាំង​មុន​ពិធី​ចូល​កាន់​តំណែង​នោះ ដោយ​ខ្លាចក្រែង​ពួក​បាតុករ​លើកគ្នា​អុកឡុក​នៅ​ក្រៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន​។

កងកម្លាំង​ឆ្មាំ​ជាតិ​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ពិសេស​ជុំវិញ​និង​ខាងក្នុង​វិមាន​កា​ពី​តូ​ល ដែល​ច្រកចូល​នានា​ត្រូវ​បិទ និង​របង​ត្រូវ​បាន​បន្ថែម​ដោយ​លួស​បន្លា​។ ពួក​អ្នកគាំទ្រ​លោក​ត្រាំ​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​។

ដោយឡែក ​ពួក​អ្នក​សើ​ុ​ប​អង្កេត របស់​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​ភស្ដុ​តាង​ណាមួយ​ដែល​ថា ពួក​បះបោរ​ដែល​វាយប្រហារ​វិមាន​កា​ពី​តូ​ល កាលពី​ស​ប្ដា​ហ៍​មុន​មាន​គម្រោង​ចាប់​និង​ធ្វើឃាត​បណ្ដា​សមាជិក​សភា​ឡើយ​៕

Picture