ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​​វ័យ​១០១​ឆ្នាំ និង​ចៅស្រី​ជា​ស្ត្រី​មេម៉ាយ​បានទទួលអំណោយ​ សម្តេចទាំង​ពីរ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ដោយ​ទទួល​បានការ​យកចិត្ត​ទុក​និង​គិតគូរ​​ពី​​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន ​សែន…

​ខេត្តបន្ទាយមានជ័យ ៖ ដោយ​ទទួល​បានការ​យកចិត្ត​ទុក​និង​គិតគូរ​​ពី​​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន ​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃ ទី​១៦ ខែមករា ឆ្នាំ​២០២១ ដោយ​លោក​ ជិន ប៊ុ​ន​ធឿ​ន លេខា​នាយក​រដ្ឋមន្ត្រី និង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន សែន ជា​គឿ​ង​ឧបភោគ បរិភោគ សម្លៀក​បំពាក់ សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ និង​ថវិកា​៥០​ម៉ឺន​រៀល យកទៅប្រគល់ជូន​លោកយាយ​ជរា​មួយរូប ដែល​មាន​​វ័យ​១០១​ឆ្នាំ រស់នៅ​ជាមួយ​ចៅស្រី អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ប្រកប​របរ​រកស៊ី​ដាក់​អង្គប់កណ្តុរ ចិញ្ចឹម​កូនប្រុស​តូច​ៗ២​នាក់ រស់នៅ​ភូមិ​សាយ​សា​ម៉​ន ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​សម្តេច​ទាំង​ទ្វេរ​នឹង​ជួយ​សាងសង់​ផ្ទះ​ទេវតា​ជូន​នា​ពេល​ឆាប់​ៗ​នេះ​​។

នៅ​ក្នុង​ពិធី​ប្រគល់​អំណោយ​ខាងលើ​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មង្គល​បូ​រី​, លោកស្រី ហេង សុ​ភ័ក្ត្រ អភិបាលរង​ស្រុក​មង្គល​បូ​រី លោក​ឃា​ម ចាន់​ធា សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ជា​ក្រុមការងារ​ស្រុក​ចុះ​ជួយ​ឃុំ​ចំណោម និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ផង​ដែរ​ ។

លោកយាយ​គឺ​ម ឡា​ត់ បាន​ប្រាប់​ថា ​លោក​យាយ​មាន​អាយុ​១០១ ឆ្នាំ កូនចៅ​របស់​លោកយាយ​បានចែកឋាន​​អស់ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ចៅ ស្រី ឈ្មោះ​តឿ​ម សេរី អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​តូច​ពីរ​នាក់ ដោយ​ដាក់​អង្គប់កណ្តុរ​យក​​ទៅ​​លក់​។

បើ​តាម​ការ​រៀបរាប់​ពី​​ស្ត្រី​ឈ្មោះ​​តឿ​ម សេរី ដែលត្រូវជា​ចៅស្រីរបស់លោកជរាខាងលើ​​បាន​ឱ្យ​ដឹង​ថា ប្តី​របស់​នាង​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ពី​មុន​ប្តី​របស់​នាង​តែងតែ​ផ្ញើ​លុយកាក់​បន្តិចបន្តួច​មក​ឲ្យ​នាង​ចិញ្ចឹម​កូន​និង​ជី​ដូច​ចាស់ជរា ។​ ប៉ុន្តែ​ក្រោយ​ពី​ប្តី​នាង​គេ​មាន​ប្រពន្ធចុង​មក គេ​លែង​គិ​ត​គូរ​ពី​នាង ​និង​កូនប្រុស​២​នាក់​ ព្រម​ទាំង​​ជីដូន​ចាស់ជរា​នេះ​ទៀត​ហើយ តែ​ដើម្បី​រស់​ នាង​បាន​នាំ​កូនប្រុស​ច្បង​មាន​អាយុ​៣​ឆ្នាំ ពេល​យប់​ដើរ​ដាក់​អង្គប់​ក​ណ្ត​រ ក្នុង​១​យប់​បាន​១​​គីឡូក្រាម ​ឬ​២​​គីឡូក្រាម​ លក់​បានពី​​៥​ពាន់​​រៀល​ទៅ​១​ម៉ឺន​​រៀល ដើម្បី​ទិញ​អង្ករ​ហូប ។

​លោក​ ជិន ប៊ុ​ន​ធឿ​ន លេខា​នាយក​រដ្ឋមន្ត្រី និង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា​៖​ដោយ​បានការ​យកចិត្តទុកដាក់ ​និង​គិ​ត​គូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ថ្ងៃនេះ ​លោក ​និង​ក្រុមការងារ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត្យ ប៊ុ​ន រា​នី ហ៊ុន សែន ជា​គឿ​ង​ឧបភោគ បរិភោគ សម្លៀក​បំពាក់ សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ហើយ​ក្នុង​នោះ​សម្តេច​ទាំង​ទ្វេរ​នឹង​ជួយ​សាងសង់​ផ្ទះ​ទេវតា​ជូន​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

​បន្ទាប់ពី​​​ទទួល​អំណោយដ៏ថ្លៃថ្លាខាងលើ​រួចមក​ លោកយាយ​គឹ​ម ឡា​ត់ បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​​ចំពោះ​​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​ឲ្យ​សម្តេច​ទាំង​២ រួម​ទាំង​បុត្រា បុត្រី និង​ចៅ​ៗ​របស់​សម្តេច​មាន​សុខភាព​ល្អ​បរិបូរ កម្លាំង​ពលំ​មាំមួន និង​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជាពលរដ្ឋ​។

គួរ​រំលឹក​ដែរ​ថា​៖ លោកយាយ​មាន​អាយុ​១០១​ឆ្នាំ និង​ចៅស្រី​អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ដែល​រកស៊ី​ដាក់​អង្គប់កណ្តុរ ចិញ្ចឹម​កូនប្រុស​តូច​០២​នាក់ ធ្លាប់​បាន​ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ជា​ប្រចាំ​ផង​ដែរ ៕ ​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ