ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ថៃ​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក នាំទុក្ខ​ដល់​គ្រួសារ​ដឹក​តាម​រថយន្ត​សា​មុ​យ​ទៅ​ទាំង​អស់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បងប្អូន​សាច់ញាតិ​ដែល​មក​ពី​ថៃ ហើយ​មិន​ព្រម​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទេ រួច​ក៏​ត្រឡប់​ទៅ​​ផ្ទះ​វិញ​​នោះ ត្រូវ​បាន​ក្រុមការងារ​យក​រថយន្ត​សា​មុ​យ​ទៅ​ដឹក​ទាំង​៣​គ្រួសារ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​ម្តង នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បងប្អូន​សាច់ញាតិ​ដែល​មក​ពី​ថៃ ហើយ​មិន​ព្រម​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទេ រួច​ក៏​ត្រឡប់​ទៅ​​ផ្ទះ​វិញ​​នោះ ត្រូវ​បាន​ក្រុមការងារ​យក​រថយន្ត​សា​មុ​យ​ទៅ​ដឹក​ទាំង​៣​គ្រួសារ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​តែ​ម្តង នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេចឪ ក្រុង​សិរី​សោភ័ណ​តែ​ម្តង​។

បើ​តាម​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បានឱ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​សង្កាត់​បាន​រាយការណ៍​មក​​លោក​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​មិន​បាន​ចូលខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នោះ​ទេ ។ ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ ហើយ​ជា​ការ​ណែនាំ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានឱ្យ​ក្រុម​ការងារ​យក​រថយន្ត​សា​មុ​យ​១​គ្រឿង​ទៅ​ដឹក​ទាំង​៣​គ្រួសារ​នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ដើម្បី​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ ក្រុង​សិរី​សោភ័ណ​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ថា ពិតជា​នាំទុក្ខ​ដល់​ក្រុម​គ្រួសារ​មែន ដើម្បី​បង្កា និង​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​ឱ្យ​កើត​មាន​ក្នុង​សហគមន៍ ហើយ​ត្រូវ​អនុវត្តន៍​ឱ្យ​បាន​តាម​ការណ​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ត្រូវ​អនុវត្ត​ឱ្យ​បាន គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ក្នុង​មណ្ឌល ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​សំណាក់​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០​ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ មាន​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មាន​ចំនួន​៥,៤៩៤​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២,៤៣៥​នាក់ ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ មាន​ចំនួន​១៤៦​នាក់ ក្នុង​នោះ​​ស្រី​៥៨​នាក់​។

លោក​វេជ្ជបណ្ឌិត រឿ​ន សុធី អនុប្រធាន​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ មាន​ច្រក​អូរ​ជាន់ ស្រុក​អូរ​ជ្រៅ និង​ច្រក​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ដែល​ត្រូវ​បាន​ទទួល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ មាន​ចំនួន​៩.០៣០​នាក់ ក្នុង​នោះ​ស្រី​៣,៨៩៧​នាក់ និង​បាន​យក​សំណាក់​ចំនួន​៩,៩៣៥​នាក់ ក្នុង​នោះ​ស្រី​៤,៣២៥​នាក់ ហើយ​ត្រូវ​បាន​បញ្ចប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឡប់​ទៅ​ផ្ទះ​វិញ​មាន​ចំនួន​៤,៩៤៤​នាក់ ក្នុង​នោះ​ស្រី​២,០៨៩​នាក់ និង​កំពុង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​មាន​ចំនួន​២,៥៨៣​នាក់ ក្នុង​នោះ​ស្រី​១,១០០​នាក់ វិជ្ជមាន​កូ​វី​ដ​១៩​មាន​ចំនួន​៣៤​នាក់ ក្នុង​នោះ​ស្រី​២៥​នាក់ និង​ប្រុស​៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ