ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មិន​សេពគប់​បុគ្គល​ពាល​ជា​មង្គល​ខ្ពស់​បំផុត

3 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទាំង​៣៨​ប្រការ​ក្នុង​នោះ ការ​មិន​សេពគប់​នូវ​ពាល​ទាំងឡាយ​ក្នុង​ប្រ​ការ​ទី​១​ដែល​លោក​ចាត់​ថា​ជា​មង្គល​ដ៏​ឧត្តម​បំផុត​ដូច​ព្រះសម្មាសម្ពុទ្ធ​បាន​សម្ដែង​ថា អ​សេវនា ច ពា​លា​នំ​ជាដើម ។ បុគ្គល​ពាល​រួម​នៅ​ត្រឹមតែ​៣​ពូក​ប៉ុណ្ណោះ​គឺ ៖ ១- បុគ្គល​ល្ងង់ខ្លៅ…

នៅ​ក្នុង​មង្គលសូត្រ​ទាំង​៣៨​ប្រការ​ក្នុង​នោះ ការ​មិន​សេពគប់​នូវ​ពាល​ទាំងឡាយ​ក្នុង​ប្រ​ការ​ទី​១​ដែល​លោក​ចាត់​ថា​ជា​មង្គល​ដ៏​ឧត្តម​បំផុត​ដូច​ព្រះសម្មាសម្ពុទ្ធ​បាន​សម្ដែង​ថា អ​សេវនា ច ពា​លា​នំ​ជាដើម ។ បុគ្គល​ពាល​រួម​នៅ​ត្រឹមតែ​៣​ពូក​ប៉ុណ្ណោះ​គឺ ៖

១- បុគ្គល​ល្ងង់ខ្លៅ គ្មាន​គំនិត ប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព​និង​គំនិត​ប្រាជ្ញា ជា​បុគ្គល​រីករាយ​ក្នុង​ភាព​ល្ងង់ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ​ចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជា​បុគ្គល​ពាល​ជំពូក​មួយ ដោយហេតុ​ធ្វើខ្លួន​ឱ្យ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬ​ធ្វើខ្លួន​ឱ្យ​បាត់បង់​ឱកាស​ក្នុង​ការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែល​ខ្លួន​មានឱកាស​កើតជា​មនុស្ស ។

២- បុគ្គល​ស្វែងរក​សេចក្តីសុខ ឬ​ប្រយោជន៍​ខ្លួនឯង​ដោយ​ការ​ធ្វើ​ឱ្យ​ខូចប្រយោជន៍​អ្នក​ដទៃ ខូច​សេចក្តីសុខ​អ្នក​ដទៃ ឬ​ស្វែងរក​សេចក្តីសុខ​ឱ្យ​ខ្លួនឯង​ដោយ​ការ​បៀត​បៀត​សេចក្តីសុខ​អ្នក​ដទៃ ។

៣- បុគ្គល​ធ្វើ​ឱ្យ​ខូចប្រយោជន៍​អ្នក​ដទៃ​ផង និង​ប្រយោជន៍​ខ្លួនឯង​ផង ។

បុគ្គល​ពាល​បី​ពួក​នេះ អ្នក​ណា​ចូល​ទៅ​សេពគប់​មែន​ៗ ជន​នោះ​នឹង​ដល់​នូវ​វិបត្តិ​ក្នុង​ជីវិត​ដោយ​ប្រការ​ផ្សេង​ៗ​ជាក់​ជា​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ