អ្នក​ធាក់​ស៊ី​ក្លូ​​៣០៦​នាក់​​បាន​ទទួល​អំណោយ​ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​ធាក់​ស៊ី​ក្លូ​​៣០៦​នាក់​​បាន​ទទួល​អំណោយ​ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣០៦​នាក់​បាន​ទទួល​អំណោយ​ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​ស៊ី​ក្លូ​)​តាម​រយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​និង​លោក​ជំទាវ ពិធី​នេះ​បាន​ធ្វើ​ឡើ​ង​នៅ​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១៥​មក​រា​ឆ្នាំ​២០២១​។ អំណោយ​ដែល​ផ្តល់ជូន​បងប្អូនជា​​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ទាំង​៣០៦​នាក់…

រាជធានី​ភ្នំពេញ​ ៖ បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣០៦​នាក់​បាន​ទទួល​អំណោយ​ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​ស៊ី​ក្លូ​)​តាម​រយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​និង​លោក​ជំទាវ ពិធី​នេះ​បាន​ធ្វើ​ឡើ​ង​នៅ​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១៥​មក​រា​ឆ្នាំ​២០២១​។

អំណោយ​ដែល​ផ្តល់ជូន​បងប្អូនជា​​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ទាំង​៣០៦​នាក់ ក្នុងម្នាក់​ៗ​​ទទួល​បាន​ មី​មួយ​កេស​​,​ ម៉ាស់​មួយ​ប្រអប់​ ​និង​ភួយ​មួយ​។

លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៨​មក​រា​ឆ្នាំ​២០១៨​គឺ​មាន​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ​ក្រោម​ការ​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន ហើយ​សម្តេច​ក៏​ជា​ប្រធានកិត្តិយស​, លោក​ឃួ​ង ស្រេង ជា​ប្រធាន​ក្រុមប្រឹក្សា​មូល និ​ធិ​នេះ​។

លោក​បន្ត​ថា មូលនិធិ​ត្រីចក្រយាន​កម្ពុជា​តែង​បាន​ផ្តល់ ជូន​ថវិកា​ទ្រទ្រង់​ដល់​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ទាំង​៣០៦​នាក់​ក្នុង​ម្នាក់​៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ សរុប​២១​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។

លោក ឃួ​ង​ស្រេង បាន​ថ្លែង​ថា សម្តេច​តេ​ជោ​បាន​ផ្តួចផ្តើម​ឲ្យ​មានការ​មូលនិធិ​នេះ​ឡើង​សំដៅ​អភិរក្ស​ស៊ី​ក្លូ ដែល​មាន​ដើម​កំណើត​តាំងពី​សម័យ​អ​នា​និគម​និយម​បារាំង​។​ព្រមទាំង មាន​អំណោយ​ពេល​បុណ្យ​ទាន​ផ្សេង​ៗ រួម​ទាំង​ការ​ផ្តល់​ជា​ឯកសណ្ឋាន​អ្នក​ធាក់​ស៊ី​ក្លូ និង​ប​ណ្ណ័​ប​. ស​. ស ដើម្បី​ឲ្យ​បងប្អូន​ទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​អស់ប្រាក់​។

លោក​បន្ត​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើ​យ​គោលបំណង​សំខាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​នេះ​ឡើង​គឺ​ដើម្បី​រួមចំណែក​ជួយ​សម្រួលការ​លំបាក​របស់​បងប្អូន​ដោយ​គិតគូ​ពី​សុខភាព ជីវភាព​រស់នៅ​របស់​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ និង​ដើម្បី​រួមចំណែក​លើក​ស្ទួយ និង​អភិ រក្ស និង​អភិវឌ្ឍ​ន៏​ស៊ី​ក្លូ​ដែល​មាន​ជា​យូរ​​មក​ហើយ​ឲ្យ​បាន​គង់​វង់​កុំ​ឲ្យ​បាត់បង់​។

លោក ឃួ​ង​ស្រេង ក៏​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ដែល​ប្រកបរ​បរធាក់​ស៊ី​ក្លូ​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់ ឲ្យ​ថែរក្សា​សុខភាព​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​ជា​ពិសេស​ការពារ​ខ្លួន​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕ (កែសម្រួលដោយ ៖ ធីតា​)