ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរ​សម្នាក់​សង្ស័យ​ញៀន​ថ្នាំអារ​.ក​ខ្លួន​ឯង​នឹង​អំបែង​ដប​ហើយ​រត់​ទៅ​ស្លា.ប់​ក្នុង​ទឹក​បឹង​កំប្លោក

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​សង្ស័យ​ញៀន​ថ្នាំ​បាន​អារ.ក​ខ្លួន​ឯង​នឹង​អំបែង​ដប​ ហើយ​រត់​ចុះ​ទៅ​ស្លា.ប់​ក្នុង​ទឹក​បឹង​កំប្លោក​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤ និង​២០​

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​សង្ស័យ​ញៀន​ថ្នាំ​បាន​អារ.ក​ខ្លួន​ឯង​នឹង​អំបែង​ដប​ ហើយ​រត់​ចុះ​ទៅ​ស្លាប់​ក្នុង​ទឹក​បឹង​កំប្លោក​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២២ កក្កដា ២០១៥ នៅ​ចំណុច​ផ្លូវ​រទេះ​ភ្លើង សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក​។

បុរស​ខាងលើ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​ទេ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ត្រូវ​គេ​សង្ស័យ​ថា ជាមនុស្ស​ញៀន​ថ្នាំ​។

តាម​សន្តិ​សុខ​យាម​នៅ​ការ​ដ្ឋាន​សំណង់​ក្នុង​តំបន់​បឹងកក់​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នោះ​ដើរ​ក្នុង​ដី​ឡូត៍​តំបន់​បឹង​កក់​ ហើយ​យក​អំបែង​ដប​អារ​.ក​ខ្លួន​ឯង​ឈាម​ហូរ​ជោក​អាវ ខណៈ​នោះ​សន្តិ​សុខ​បាន​ដេញ​ចេញ​ពី​ដីឡូត៍​ ស្រាប់​តែ​មួយស​ន្ទុះ​ក្រោយ​មក​មានការ​ភ្ញាក់​ផ្អើល​ថា បុរ​ស​នោះ​រត់​ចុះ​ទៅ​ស្លាប់​ក្នុង​បឹង​កំប្លោក​។

សន្តិ​សុខ​ដដែល​បន្ត​ថា ភ្លាមៗនោះ​គេបាន​នាំ​គ្នា​ជួយ​សែង​បុរស​ខាងលើ​ឡើង​មក​លើគោក​វិញ​បម្រុង​ដឹក​ទៅ​ពេទ្យ តែបុរស​នោះ​បានដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ៕