ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត MITSUBISHI ឆ្លងផ្លូវ​ជ្រុល​បុក​ម៉ូតូ​ស្មាស​រ៉េ​វូ​របួសធ្ងន់​២​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់ បាន​បើករថយន្ត​ម៉ាក MITSUBISHI MONTERO ពណ៌​ស្ករ មួយ​គ្រឿងក្នុង​ល្បឿន​​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បី ក៏​បត់​ស្តាំ​ឆ្លងផ្លូវ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្មា​សរ៉េ​វ៉ូ​ពណ៌​ខ្មៅ​មួយ​គ្រឿង ជិះ​ដោយ​​បុរស​២​នាក់ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ទាំង​២​នាក់​ជិះ​លើ​ម៉ូតូ​នោះ ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ

រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់ បាន​បើករថយន្ត​ម៉ាក MITSUBISHI MONTERO ពណ៌​ស្ករ មួយ​គ្រឿងក្នុង​ល្បឿន​​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បី ក៏​បត់​ស្តាំ​ឆ្លងផ្លូវ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្មា​សរ៉េ​វ៉ូ​ពណ៌​ខ្មៅ​មួយ​គ្រឿង ជិះ​ដោយ​​បុរស​២​នាក់ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ទាំង​២​នាក់​ជិះ​លើ​ម៉ូតូ​នោះ ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ឃើញ​ដូច​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​តាំងពីរ​ស្តុ​ប​ណូ​គៀរ​២៧១ រហូត​ទៅ​ដល់​ជ​ញ្ចី​ង​ថ្លឹង​រថយន្ត​ផ្លូវ​វេ​ង​ស្រេង ទើបត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដែល​ដេញ​តាម​ចាប់ពីរ​ក្រោយ ទ្រាំ​មិន​បាន​ក៏​រើស​ដុំ​ថ្ម​គប់ បណ្តាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​ទើប​អ្នក​បើករថយន្ត​បង្កហេតុ​ខាងលើ​នោះ​ព្រម​ឈប់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៥៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវបែក​ជា​បី​ស្តុ​ប​ណូ​គៀរ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយនៅ​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់ និង​អ្នក​បើករថយន្ត​បង្កហេតុ សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព