ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​មហារលាយ​…

8 ឆ្នាំ មុន

ព្រៃឈើ​ទាំងឡាយ​នៅ​ស្រុក​យើង ដែល​ខ្លះ​ជា​ព្រៃ​រិច​រិល​វា​បាន​ក្លាយទៅជា​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ស្ទើរ​អស់​ទៅ​ហើយ ។ ជា​នយោបាយ​សេដ្ឋកិច្ច​ល្អ​… ​ព្រោះ​ចេះ​ធ្វើ​ឱ្យ​ព្រៃ​រិច​រិល​អត់​ប្រយោជន៍​ទាំងនោះ​បាន​ក្លាយជា​តំបន់​ក​សិ​-​ឧស្សាហកម្ម

ព្រៃឈើ​ទាំងឡាយ​នៅ​ស្រុក​យើង ដែល​ខ្លះ​ជា​ព្រៃ​រិច​រិល​វា​បាន​ក្លាយទៅជា​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ស្ទើរ​អស់​ទៅ​ហើយ ។ ជា​នយោបាយ​សេដ្ឋកិច្ច​ល្អ​… ​ព្រោះ​ចេះ​ធ្វើ​ឱ្យ​ព្រៃ​រិច​រិល​អត់​ប្រយោជន៍​ទាំងនោះ​បាន​ក្លាយជា​តំបន់​ក​សិ​-​ឧស្សាហកម្ម ។

ប៉ុន្តែ​…​​ អស់ពី​ឈ្មោះ​ព្រៃ​រិច​រិល​ទៅ​… វា​កំពុង​ឆ្លង​ចូល​ដល់​ព្រៃ​តំបន់​ការពារ​ដែល​ជា​ព្រៃស្រោង​…​ តំបន់​អភិរក្ស​សត្វព្រៃ​… ​ព្រៃ​អភិរក្ស​ជីវៈចម្រុះ​…​ ព្រៃ​ដែន​ជម្រក​សត្វ​…​ ដែល​ជា​សម្បត្តិ​ត្រូវ​រដ្ឋ​ការពារ​… ​ព្រៃ​ហាម​កាប់​ឈើ​…​ កំពុង​ក្លាយជា​ជំងឺ​មហារលាយ​…

ប៉ុន្តែ​ទៀត​… ​វា​ចាប់ផ្តើម​រលាយ​ជា​បណ្តើរ​ៗ​ទៅ​ហើយ​…​ ដូច​ជា​ក្នុង​តំបន់ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​…​​ តំបន់​ជម្រក​សត្វព្រៃ​ស្នួល​… ​ព្រៃ​ការពារ​មណ្ឌលគិរី​…​ ព្រៃ​ការពារ​ភ្នំ​ណាំ​លៀ​… ​ព្រៃ​អភិរក្សជីវចម្រុះ​សីមា​… ​ព្រៃ​អភិរក្ស​ភ្នំ​ខៀវ​ហៅ​ភ្នំព្រេច​… ​ដែន​ព្រៃ​ការពា​រវិ​រៈ​ជ័យ​… ។​ល​។ សូ​ម្បី​ព្រៃស្រោង​តំបន់​កន្ទុយនាគ​ក៏​រលាយ​ខ្លាំង​ដែរ​… ​ដោយ​មិន​ទាន់រាប់​​បញ្ចូល​ព្រៃ​ឡង់​ដ៏​មហាសាល​ផង​ទេ ព្រោះ​វា​​កំពុង​រលាយ​ទៅ​ហោង​នៅ​ពេល​ខាង​មុខ​នេះ ។

រដូវភ្លៀង​ចូល​មក​ដល់​… ​អ្នកការ​ពារ​ដែល​ស្វែងរក​លាភ​មិន​អាច​ចូល​ព្រៃឈើ​បាន​…​ឯ​អ្នក​ពូកែ​កាប់​អារ​កំពុង​ពេញការ​រំលោភ​…​កាប់​អារ​ពេញ​ព្រៃ​…​។​ល​។

រីឯ​ឈ្មួញ​ឧកញ៉ា​មួយ​ក្រុម ​ដែល​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​ឡង់ ​នៅ​តំបន់​មុំ​បី​ជាប់​ខេត្តកំពង់ធំ​… ​ព្រះ​វិហារ​និង​ស្ទឹង​ត្រែង​… ​ដោយសារ​តែ​រដូវភ្លៀង​ពិបាក​ដឹក​ជញ្ជូន​ទៅ​ស្រុក​យួន​… ​ពេល​នេះ​កំពុង​ប្រមូល​ទិញ​ស្តុក​លាក់​ទុក​ពាសពេញ​ក្នុង​ព្រៃ ។

ពេល​ណា​ផ្លូវ​ស្ងួត​… ​យុទ្ធនាការ​ដឹក​ជញ្ជូន​ចាប់ផ្តើម​ភ្លាម​… ​។ ព្រៃឈើ​នៅ​តំបន់​មុំ​បី ដែល​ឈ្មួញ​ល្បីឈ្មោះ​មិនល្អ​កំពុង​ដឹក​ជញ្ជូន​ចេញ​នេះ គួរ​សួរ​ឧកញ៉ា​ជ្រាយ​… ​ឧកញ៉ា​តឹក និង​ឧកញ៉ា​ខ្នា ប្រាកដជា​បានដឹង​មិន​ខាន ។

លោក​ឧកញ៉ា​ទាំង​៣​ប្រាកដជា​មិន​លាក់​ទេ​… ​ព្រោះ​ជា​បទល្មើស​ធំ​ណាស់ បំផ្លាញ​សម្បត្តិ​ជាតិ ប្រាកដជា​ជួយ​ប្រាប់​… ​កុំឱ្យ​គេ​យកឈ្មោះ​ទៅ​ប្រើ​ទៀត​… ៕
                     អា​ឡេវ