ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះប៉ូលិស ទុកចោល ២ឆ្នាំ ត្រូវបានមនុស្សសតិមិនគ្រប់ ដុតលេង!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យ​ឆេះផ្នែកខាងលើ។ ប៉ុន្តែ​ត្រូវបានគេ​ជួយពន្លត់ទាន់។ ហេតុការណ៍នោះ…

បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យ​ឆេះផ្នែកខាងលើ។ ប៉ុន្តែ​ត្រូវបានគេ​ជួយពន្លត់ទាន់។ ហេតុការណ៍នោះ បាន​កើតឡើង នៅ​ម៉ោង ១០ និង​៣០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុង​ភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

​ម្ចាស់ផ្ទះ ដែលត្រូវបានឆាបឆេះ​ទាំងកណ្តាលអាធ្រាត្រនោះ ​មានឈ្មោះ តែ វ៉ាន់ ភេទប្រុសអាយុ ៤៥ឆ្នាំ ជាមន្ត្រីនគរបាល​។

​ម្ចាស់ផ្ទះជាមន្ត្រីនគរបាល បានអោយដឹងថា ផ្ទះនេះ មានប្រវែង ៥ម៉ែត្រ គុណ ១៥ម៉ែត្រ ដោយមាន​ដំបូលប្រកស័ង្កសី និងមានកម្ពស់​ ២ជាន់ និង​មានសភាពចាស់ទ្រុឌទ្រោម ហើយទុកចោល រយៈពេលជិត ២ឆ្នាំមកហើយ គ្មានអ្នករស់នៅទេ ដោយចាក់សោរ​បិទទ្វារ និងបិទបារ៉ែតភ្លើងត្រឹមត្រូវ។ ​

មន្ត្រីនគរបាល ​បានស្រាវជ្រាវដឹងថា ហេតុការណ៍ភ្លើងឆេះផ្ទះប៉ូលិសទុកចោលនេះ ដោយសារតែមានមនុស្សសតិមិនគ្រប់ បានដុត បណ្តាលឆាបឆេះផ្ទះផ្នែកខាងលើ អស់ប្រមាណ ១០ភាគរយ តែ​ត្រូវបានកម្លាំងនគរបាល បង្ការ និងពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេល ដែលមិនបណ្តាលឲ្យ​ខូចខាតទ្រព្យសម្បត្តិ​អ្វីឡើយ​​៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ