ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony ត្រៀម​ផលិត​ទូរស័ព្ទ​កាមេរ៉ា​យក្ស

8 ឆ្នាំ មុន

យោង​តាម​គេហទំព័រ xperiaz5sony.com ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​សូ​នី​នឹង​ផលិត​ស្មា​ត​ហ្វូ​ន Xperia Z5 កាមេរ៉ា​ក្រោយ​ដល់​ទៅ​៣០​មេ​ហ្គា ភិ​ច​ស៊ែ​ល​នៅ​ខែកញ្ញា ២០១៥ ពោល​គឺ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​

យោង​តាម​គេហទំព័រ xperiaz5sony.com ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​សូ​នី​នឹង​ផលិត​ស្មា​ត​ហ្វូ​ន Xperia Z5 កាមេរ៉ា​ក្រោយ​ដល់​ទៅ​៣០​មេ​ហ្គា ភិ​ច​ស៊ែ​ល​នៅ​ខែកញ្ញា ២០១៥ ពោល​គឺ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​មួយ​ចំនួន​ទៀត​ត្រៀមខ្លួន​ប្រកួតប្រជែង​លើ​ទីផ្សារ​ដែរ ។

ស្មា​ត​ហ្វូ​ន Sony Xperia Z5 ទំហំ​៥.៥​អុ​ី​ញ​ជាមួយនឹង​កម្រិត​ភ្លឺ​ច្បាស់ ប្រភេទ 4K Resolution ។ Processor ប្រភេទ Octar-Core 64bit Qualcomm មាន​ល្បឿន​៣.២​ជី​ហ្កា​ហឺត​។ ថាមពល​ថ្ម​ប្រើប្រាស់​៤៥០០​មី​លី្ល​អំពែ បញ្ចូល​ថ្ម​ឆាប់​ពេញ ។ កាមេរ៉ា​មុខ​១០​មេ​ហ្គា ភិ​ច​ស៊ែ​ល​ជាមួយនឹង Face-Detection ដែល​ជា​កម្មវិធី​កត់ចំណាំ​ផ្ទៃមុខ​ដំបូង​គេ​របស់​ក្រុមហ៊ុន ចំណែក​កាមេរ៉ា​ក្រោយ ៣០​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ Sony Xperia Z5 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​មាន​កាមេរ៉ា​យក្ស​ដល់​ទៅ ៣០ មេ​ហ្គា​ភិ​ច ស៊ែ​ល ។ ក្រៅពី​នេះ​ទៀត​វា​មាន​បន្ទះ Sensor សម្រាប់​ស្គែ​ន​ម្រាមដៃ​ទៀត​ផង ។

ក្រុមហ៊ុន​សូ​នី​ចាប់ផ្តើម​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល Xperia តាំងពី​ឆ្នាំ ២០០៨ មក​ម៉្លេះ​ក្នុង​នោះ​រួម​មាន​ម៉ូ​ដែល Xperia ជាង​៦០ ម៉ូ​ដែល​ឯណោះ ៕