ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple គ្រោង​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​2020

8 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស Sydney Moring Herald ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឈរ​លំដាប់ថ្នាក់​ទី​១ លើ​ស្លាក​យីហោ​គុណភាព​ខ្ពស់​ក្នុង​ពិភពលោក Apple ត្រៀម​ផលិត​រថយន្ត​អគ្គិសនី​ដែល​បើកបរ​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០២០​។

យោង​តាម​គេហទំព័រ​បរទេស Sydney Moring Herald ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឈរ​លំដាប់ថ្នាក់​ទី​១ លើ​ស្លាក​យីហោ​គុណភាព​ខ្ពស់​ក្នុង​ពិភពលោក Apple ត្រៀម​ផលិត​រថយន្ត​អគ្គិសនី​ដែល​បើកបរ​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០២០​។ នេះ​បង្ហាញ​ពី​ការ​បោះ​ជំហាន​ថ្មី​មួយទៀត​ក្នុង​ការ​ប្រឡូក​ក្នុង​អាជីវកម្ម​រថយន្ត​ក្រោយ​ពេល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ជោគជ័យ​លើ​អាជីវកម្ម​គ្រឿង​អេ​ឡិច​ត្រូ​និក​ដូច​ជា ស្មា​ត​ហ្វូ​ន iPhone, iPad, នាឡិកា​អេ​ឡិច​ត្រូ​និក SmartWatch, កុំព្យូទ័រ​លើ​តុ Desktop និង Laptop ផង​ដែរ ។

ដើម្បី​បោះ​ជំហាន​ចូល​ទីផ្សារ​រថយន្ត​ក្រុមហ៊ុន Apple បាន​ជ្រើសរើស​អ្នកជំនាញ​ថាមពល​ថ្ម​របស់​រថយន្ត និង​កម្មករ​ដំឡើងរថយន្ត​អគ្គិសនី​មួយ​ចំនួន​ទៀត​ពី​ក្រុមហ៊ុន ល្បី​ៗ​ដូច​ជា A123 Systems ដែល​ជា​ក្រុមហ៊ុន​ផលិត​ថាមពល​ថ្ម​នៅ​អា​មេ​រិ​ក​, LG Chem, Samsung Electronics, Panasonic, Toshi ba, Johnson Control និង​ក្រុមហ៊ុន​រថយន្ត Tesla Motors ។ 

ក្រុមហ៊ុន Apple បង្កើត​ឡើង​ថ្ងៃ​ទី​១ មេ​សា ១៩៧៦ និង​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​របស់​អា​មេ​រិ​ក​ដែល​មាន​ភាគហ៊ុន​ច្រើន​ជាង​៧០០​ពាន់​លាន​ដុល្លារ ។ កាលពី​ខែមីនា ២០១៥ ក្រុមហ៊ុន​មួយ​នេះ​បាន​ផ្តល់​ការងារ​ពេញ​ម៉ោង​ចំនួន​៩៨.០០០​នាក់ ព្រមទាំង​មាន​ហាង​លក់​ផលិតផល​៤៥៣ នៅ​ក្នុង​បណ្តា​ប្រទេស​ចំនួន​១៦ ។

Apple នៅ​តែ​រក្សា​តំណែង​លេខ​១ ជា​ក្រុមហ៊ុន​ម៉ាក​ល្បី​របស់​ពិភពលោក​ដោយ​ផ្តល់​ជូន​ផលិតផល​ប្រកបដោយ​ការ​រចនា​ល្អ​ឥត​ខ្ចោះ បច្ចេកវិទ្យា​ទំនើប និង​តម្លៃ​សមរម្យ​ផង​ដែរ ។ កាលពី​ខែ តុលា ឆ្នាំ​២០១៤ ប្រាក់​ចំណូល​ទូ​ទាំង​ពិភពលោក​របស់ Apple សរុប​ចំនួន​១៨២​ពាន់​លាន​ដុល្លារ ៕