ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មណ្ឌល​ច​ត្តា​ឡី​ស័ក​ទី​១៧ ត្រៀម​សម្រាប់​ទទួល​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ

1 អាទិត្យ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​កំពុង​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទី​១៧​សម្រាប់​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ជាង​៤​ពាន់​នាក់​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ​។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​កំពុង​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទី​១៧​សម្រាប់​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ជាង​៤​ពាន់​នាក់​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ​។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ជា​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ និង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​វិញ​តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ហើយ​ធ្វើការ​ត្រួតពិនិត្យ​និង​ច​ត្តា​ឡី​ស័ក​នៅ​ព្រំដែន​ហើយ​បាន​បញ្ជូន​មក​ដាក់​តាម​មណ្ឌល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ក្នុង​ខេត្តបន្ទាយមានជ័យ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ នៅ​វិទ្យាល័យ​សម្តេចឪ​ក្រុង​សិរី​សោភ័ណ​នេះ​ជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទី​១៧ ដែល​ត្រូវ​បាន​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចំនួន​២​ឡាន​ដែល​ដឹក​ដោយ​រថយន្ត​ក្រសួងការពារជាតិ​មាន​ប្រមាណ​ជាង​១០០​នាក់​ដែល​កំពុងធ្វើការ​ត្រួតពិនិត្យ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ហើយ​ត្រូវ​បាន​ចែក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។

ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់​ថា​៖ ដោយឡែក​ក្រុង​សិរី​សោភ័ណ​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៣​កន្លែង មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មាន​ចំនួន​១២០​នាក់ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កង​វ៉ា​មាន​ចំនួន​៩៧៩​នាក់​ស្រី​៤៣៥​នាក់ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេចឪ​កំពុង​ដាក់​បាន​ប្រមាណ​ជាង​១០០​នាក់​។

ឯកឧត្តម​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ចាប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​៤ ៩១៤​នាក់ ស្រី​២ ១៧២​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៤ ០៤២​នាក់ ស្រី​១ ៦២៨​នាក់ ត្រូវ​បាន​ធ្វើតេស្ត​សំណាក​វិភាគ​មាន​ចំនួន​៨៣៣​នាក់​ស្រី​៤០១​នាក់​ម្នាក់​ធ្វើតេស្ត​២​ទៅ​៣​ដង​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​វិជ្ជមាន​ចំនួន​២០​នាក់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន