ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«LG Bello II» កាមេរ៉ា​មុខ​5​មេ​ហ្គា​ភិ​ច​ស៊ែ​ល

8 ឆ្នាំ មុន

ក្រុមហ៊ុន LG បាន​ប្រកាស​ពី​ផលិតផល​របស់​ខ្លួន​គឺ​ស្មា​ត​ហ្វូ​ន «LG Bello II» ដែល​មាន​កាមេរ៉ា​មុខ​ដល់​ទៅ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ វា​គឺជា ស្មា​ត​ហ្វូ​ន​ស្ថិត​ក្នុង​ជួរ​កណ្តាល​នៃ​ស្មា​ត​ហ្វូ​ន LG Bello ហើយ​វា​នឹង​ត្រូវ​ដាក់​លក់​នៅ​អា​មេ​រិ​កឡា​ទី​ន

ក្រុមហ៊ុន LG បាន​ប្រកាស​ពី​ផលិតផល​របស់​ខ្លួន​គឺ​ស្មា​ត​ហ្វូ​ន «LG Bello II» ដែល​មាន​កាមេរ៉ា​មុខ​ដល់​ទៅ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ វា​គឺជា ស្មា​ត​ហ្វូ​ន​ស្ថិត​ក្នុង​ជួរ​កណ្តាល​នៃ​ស្មា​ត​ហ្វូ​ន LG Bello ហើយ​វា​នឹង​ត្រូវ​ដាក់​លក់​នៅ​អា​មេ​រិ​កឡា​ទី​ន និង​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពី​ដាក់​លក់​ក្នុង​តំបន់​អឺរ៉ុប​ដោយ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ។ ក្រុមហ៊ុន LG មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​វា​ទេ ។

«LG Bello II» មាន​ទំហំ​៥​អីុ​ញ កម្រិត​ភ្លឺ​ច្បាស់ FWVGA ៨៥៤ គុណ​នឹង ៤៨០ ភិ​ច​ស៊ែ​ល ។ RAM ១​ជី​ហ្គា​បៃ ។ Processor Quad-Core ល្បឿន ១.៣ ជី​ហ្គា​ហឺត និង​មាន​ថាមពល​ថ្ម​ប្រើប្រាស់​២៥៤០​មី​លី្ល​អំពែ ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​មាន​កាមេរ៉ា​មុខ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល ព្រមទាំង​មាន​ទម្ងន់​១៥៥​ក្រាម ។ វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ៥.១.១ Lollipop ៕