ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​សព​បុរស​ម្នាក់​ក្រៀម​ស្វិត​សល់​តែ​ស្បែក​ជាប់​ឆ្អឹង​ក្បែរ​គុម្ពោត​ព្រៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​សាកសព​ក្រៀម​ស្វិត​អស់​សល់​តែ​គ្រោងឆ្អឹង​នៅ​គុម្ពោត​ព្រៃ ហើយ​ត្រូវ​ប៉ូលិស​អះអាង​ថា ជា​មនុស្ស​អនាថា ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​កា​រ៉ា​សាំង…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​សាកសព​ក្រៀម​ស្វិត​អស់​សល់​តែ​គ្រោងឆ្អឹង​នៅ​គុម្ពោត​ព្រៃ ហើយ​ត្រូវ​ប៉ូលិស​អះអាង​ថា ជា​មនុស្ស​អនាថា ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​កា​រ៉ា​សាំង ក្បែរ​ខាងកើត​បុរី ស្ថិត​នៅ​ក្នុងភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​មន្ត្រី​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែមករា នេះ​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ហើយ កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​សាកសព​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​គុម្ពោត​ព្រៃ​ក្បែរ​ខាងកើត​បូ​រី ប្រមាណ​ជា​១០​ម៉ែត្រ និង​ខាងជើង​ផ្លូវជាតិ​លេខ​៥ ប្រមាណ​ជា​២៥​ម៉ែត្រ គឺ​សភាព​ស្វិត​អស់​សល់​តែ​ស្បែក​ជាប់​គ្រោងឆ្អឹង និង​រលេះរលួយ​ស្ទើរតែ​អស់​ទៅ​ហើយ​។

មន្ត្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា សាកសព​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ខាងលើ​នេះ គឺជា​បុរស​ដែល​មាន​អាយុ​ប្រហែលជា​៣០​ឆ្នាំ ហើយ​បើ​តាម​ការ​ពិនិត្យ និង​សន្និដ្ឋាន​ដំបូង​ថា ជា​មនុស្ស​វិកល​ច​រិ​ក ឬ​សតិ​មិន​គ្រប់ ដែល​អាច​ថា​បាន​ដេក​បាត់បង់​ជីវិត​ក្បែរ​គុម្ពោត​ព្រៃ ដោយ​អត់​អាហារ ហើយ​ជន​រង​គ្រោះ​រូប​នេះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

មន្ត្រី​នគរបាល​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ពិនិត្យ​សព​រួច ហើយ​ត្រូវ​បាន​ជំនាញ​បាន​ប្រគល់​ជូន​លោក នួន នី​គី​ដា ដែល​មានចិត្ត​ធម៌ បាន​រៀបចំ​វេច​ខ្ចប់​សាកសព​ជន​រង​គ្រោះ រួច​ដាក់​តាម​រថយន្ត​យក​ទៅ​វត្ត ស្ថិត​ភូមិ​-​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​បូជា​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ