ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​​​ពេញ​ពិធី​​ភ្ជាប់​ពាក្យ ខណៈ​បង​​ខាង​កូនក្រមុំ​​ចាក់សោ​​ទ្វារ ក្រោយ​ដឹង​​ថា​​កូន​ក​ម្លោះ​​មិន​ទាន់​​លែង​​ប្រ​ព​ន្ធ​​ដាច់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មានហេតុការណ៍ភ្ញាក់​ផ្អើល​មួយទាំង​ព្រឹក​ ខណៈ​ពិធី​ភ្ជាប់ពាក្យ​នៅភូមិ​គ្រឹះ​មួយកន្លែង ​ត្រូវបានអាក់​ខាន​វិញដោយ​​​​សារ​បង​ប្រុស​របស់ខាង​ភាគី​កូនក្រមុំ​ចំនួន២ ទៅ៣នាក់ ​បាន​ធ្វើការ​អុក​ឡុកផ្អើល​ដល់ភ្ញៀវ​ ដែលមកចូលរួម​រត់​ចេញ​ពី​កន្លែង​ពិធី​​​ភ្ជាប់​ពាក្យនោះ ហើយបង​ប្រុសនោះ​បានយក​សោមក​ចាក់​​របង​ទ្វារ​​ដោយអះអាងថា សាមីកូនកំលោះ​​ធ្លាប់​មាន​ប្រពន្ធ និង​កូន​ដោយ​​

រាជធានីភ្នំពេញ​ ៖ មានហេតុការណ៍ភ្ញាក់​ផ្អើល​មួយទាំង​ព្រឹក​ ខណៈ​ពិធី​ភ្ជាប់ពាក្យ​នៅភូមិ​គ្រឹះ​មួយកន្លែង ​ត្រូវបានអាក់​ខាន​វិញដោយ​​​​សារ​បង​ប្រុស​របស់ខាង​ភាគី​កូនក្រមុំ​ចំនួន២ ទៅ៣នាក់ ​បាន​ធ្វើការ​អុក​ឡុកផ្អើល​ដល់ភ្ញៀវ​ ដែលមកចូលរួម​រត់​ចេញ​ពី​កន្លែង​ពិធី​​​ភ្ជាប់​ពាក្យនោះ ហើយបង​ប្រុសនោះ​បានយក​សោមក​ចាក់​​របង​ទ្វារ​​ដោយអះអាងថា សាមីកូនកំលោះ​​ធ្លាប់​មាន​ប្រពន្ធ និង​កូន​ដោយ​​មិន​ទាន់​លែង​លះ​គ្នា​​ដាច់ស្រេច​នោះ ។

ហេតុការណ៍​នេះ ​បង្កឱ្យភ្ញាក់​ផ្អើល​កាលពីវេលាព្រឹក​ថ្ងៃទី​២១ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ភូមិគ្រឹះខាងស្រី​តាមបណ្តោយផ្លូវ​ឧកញ៉ា​ម៉ុង​ប្ញទ្ធី ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពបានឱ្យ​ដឹងថា បងប្រុស​កូនក្រមុំ​ដែលមកអុក​ឡុកនោះឈ្មោះ​ប៉ែន រិទ្ធី អាយុជាង​៤០​ឆ្នាំ ដោយ​ពេលនេះត្រូវ​បាន​អាជ្ញា​ធរ​មូល​ដ្ឋាន​​​ហៅ​ទៅដោះស្រាយ​នៅសង្កាត់​ភ្នំពេញថ្មី ។ ចំណែកឯ​កូន​លោះ​ឈ្មោះ​ឡេង ប៊ុនឡុង អាយុ​៣៥ឆ្នាំ​ មានទីលំនៅ​​ក្នុ​ង​ភូមិបា​យ៉ាប សង្កាត់ភ្នំពេញថ្មី និង​កូនក្រមុំ​ឈ្មោះ​ចាន់ រ័ត្ននា អាយុ​២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ដោយឡែក​​តាមប្រភពពីបងប្រុសរូប​នោះបាន​ឱ្យ​កោះសន្តិភាព​ដឹងថា តាមពិត ​ខ្លួនមិនហាមឃាត់​មិន​ឱ្យពួកគេ​រៀបការនោះ​ទេ តែ​​ដោយ​សារគាត់បារម្ភពីប្អូនស្រី​ ខណៈ​ដែល​គាត់ដឹង​ថា ប្រវត្តិកូនលោះ​មិន​សូវល្អ ដោយចង់សុំពន្យា​រពេល​៣ខែទៀត ដើម្បីរង់ចាំ​ស៊ើប​សួរ​ពី​ប្រវត្តិ​កូនកំលោះ​ឱ្យបានច្បាស់លាស់​សិន ។

តែទោះបីជាយ៉ាង ខាង​អាជ្ញា​ធរ​មូលដ្ឋាន​បានឱ្យ​ដឹងថា ខាងគាត់​មិន​មាន​សិទ្ធិហាម​ពួកគេ​មិនឱ្យ​រៀបការ​នោះ​ទេ ព្រោះ​សំខាន់​គឺ​មាន​ការព្រម​ព្រៀង​ពីភាគី​ទាំង​សង​ខាង​ និង​បាន​ធ្វើលិខិត​បញ្ជាក់​តាម​ច្បាប់​ត្រឹមត្រូវទៀតផង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​