ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​វា​រី​អគ្គិសនី​ចិន​ខ្ពស់​ជាងគេ​លើ​លោក​រួចរាល់​ឆ្នាំ​2022

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៣ កក្កដា ២០១៥ ប្រទេស​ចិន បាន​ប្រកាស​បើក​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​ឈ្មោះ​ថា «Shuangjiangkou» ក្នុង​ខេត្ត​ស៊ី​ឈ័ន ភាគ​និរតី​ប្រទេស​ចិន ។ ទំនប់​វា​រី​អគ្គិសនី​នោះ​មាន​កម្ពស់​៣១៤​ម៉ែត្រ

កាលពី​ថ្ងៃ​ទី​១៣ កក្កដា ២០១៥ ប្រទេស​ចិន បាន​ប្រកាស​បើក​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​ឈ្មោះ​ថា «Shuangjiangkou» ក្នុង​ខេត្ត​ស៊ី​ឈ័ន ភាគ​និរតី​ប្រទេស​ចិន ។ ទំនប់​វា​រី​អគ្គិសនី​នោះ​មាន​កម្ពស់​៣១៤​ម៉ែត្រ ជា​ទំនប់​វា​រី​អគ្គិសនី​ខ្ពស់​ជាងគេ​លើ​លោក​ខ្ពស់​ជាង​ទំនប់​វា​រី​អគ្គិសនី Jinping-1 មាន​កម្ពស់​ត្រឹមតែ​៣០៥​ម៉ែត្រ​ប៉ុណ្ណោះ ស្ថិត​នៅ​ខេត្ត​ស៊ី​ឈ័ន​ដែរ ។

ទំនប់​វា​រី​អគ្គិសនី «Shuangjiangkou» ចំណាយ​អស់​៥.៧៩៧.២៤១.៦៤០​ដុល្លារ ដោយ​មាន​កង្ហារ​ម៉ាស៊ីនភ្លើង​កម្លាំង​៥០០​មេ​ហ្គា​វ៉ា​ត់​ចំនួន​៤ និង​បញ្ចេញ​ថាមពល​២០០០​មេ​ហ្គា​វ៉ា​ត់ ។ តាម​រយៈ​ទំនប់​វា​រី​អគ្គិសនី​នេះ​ប្រទេស​ចិន​រំពឹង​ថា នឹង​បង្កើត​ថាមពល​ជា​មធ្យម​៧.៧០៧​គីឡូវ៉ាត់​ក្នុង​១​ឆ្នាំ ។

បច្ចុប្បន្ន​នេះ​មាន​បរិក្ខារ​វា​រី​អគ្គិសនី​ច្រើន​ជាង​៨៥.០០០​ប្រភេទ​ក្នុង​ប្រទេស​ចិន ។

សំណង់​វា​រី​អគ្គិសនី​នេះ «Shuangjiangkou» នឹង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ហើយ​គ្រោង​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​៧​ឆ្នាំ ៕