ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន​​​បើក​វគ្គ​បណ្តុះបណ្តាល

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អគ្គលេខាធិការនៃ​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​​បើក​វគ្គ​បណ្តុះបណ្តាល​​​ស្តីពី​ការងារ​​អនុវត្តច្បាប់​ត្រួត​ពិនិត្យ​​គ្រឿងញៀន រយៈ​​ពេល​​៣ថ្ងៃ នៅ​សាល​ប្រជុំ​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ព្រឹក​ថ្ងៃទី​​​២២ មីនា ​២០១១ ​ក្រោម​អធិបតី​ភាពលោក​ឧត្តម​សេនីយ៍​​ឯក​យូ​ ស៊ុនឡុង ទីប្រឹក្សា​​សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ​​និងជា​អគ្គ​លេខាធិការ​​ដ្ឋាន​ស្តីទីនៃអគ្គ​លេខា​ធិការ​​​​ដ្ឋាន​អាជ្ញាធរជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​លោកវ៉្លា​ឌីដៀរ៉ូវ ​ទីប្រឹក្សា​​​​​​ស្ថានទូត​​​រុស្ស៊ី​​ប្រចាំ​​នៅ​កម្ពុជា និង​តំណាង​​ស្ថាប័ន​​​អង្គភាព អនុ​វត្ត​ច្បាប់​​ចំនួន​​៧០​ចូលរួម ។

​ពិធីបើកវគ្គ​នេះ​​​​ លោក​ឧត្តមសេនីយ៍​​ឯក​យូ ស៊ុនឡុង បាន​មានប្រសាសន៍​​​ថា ​​វគ្គបណ្តុះ​បណ្តាល​នេះ​​​​ នឹង​ជួយ​មន្ត្រី​​ជំនាញ​​អនុវត្ត​ច្បាប់​​ត្រួតពិនិត្យ​​គ្រឿងញៀន​ដែលកំពុង​ជួបប្រទះ​​នូវ​បញ្ហា​លំបាក​ក្នុង​​ការប្រយុទ្ធប្រឆាំង​​​ការចរាចរ​ និងការ​ជួញដូរ​គ្រឿងញៀន​​ខុសច្បាប់​​ឱ្យមាន​លទ្ធភាព​​ខ្ពស់​ក្នុង​ការ​ងារ​ត្រួតពិនិត្យ​​គ្រឿងញៀន មួយ​កម្រិតបន្ថែមទៀត ។​ ប៉ុន្តែ​​​​ទោះ​ជាយ៉ាង​ណាក៏ដោយ ​​ខ្ញុំ​គិត​ថា ចំណេះ​ដែល​​អស់​លោក​ទទួល​បាន​​ទាំង​នោះ​​ពុំ​ទាន់​​អាច​ឆ្លើយ​​តប​​ទៅនឹង​និន្នាការ​​​​ចរាចរ និង​ល្បិច​កល​ថ្មីៗ ដែលឈ្មួញ​​ទុច្ចរិត​​​គ្រឿងញៀន​កំពុង​ច្នៃ​​ប្រឌិត​ជា​ប្រចាំ​នោះ​ឡើយ ​​ហេតុនេះ​​ការ​ពង្រឹង​​​សមត្ថភាពមន្ត្រី​អនុវត្ត​ច្បាប់​​​ជា​បន្តបន្ទាប់​​​ ​​​គឺជា​កត្តា​​​ដ៏​មានប្រសិទ្ធ​ភាព​​​សម្រាប់​ការ​ងារ​​ប្រឆាំង​​បទ​ល្មើស​​គ្រឿងញៀន​​ប្រកប​ដោយ​​​​ជោគជ័យ ។​ កម្ពុជា​គឺជា​ប្រទេស​ដែល​​រង​នូវការ​​ឆ្លងកាត់​​គ្រឿងញៀន​​​ជា​​​ច្រើន​​ប្រភេទ​​​​​​សម្រាប់​ចែកចាយ​​​​​ ប្រើប្រាស់ និង​នាំ​ចេញ​​​​ទៅប្រទេស​ទី៣ ៕​