ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​​ស៊ីឈ្នួលកា.ប់​ដី​​ដាំ​កូន​ឈើ​ឱ្យ​​មន្ត្រី​គយ​ម្នាក់ ​កា.ប់​ចំ​គ្រាប់​មីន​ផ្ទុះ​ត្រូវ​​​​ភ្នែករបួស​​​ទាំងសងខាង​

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ភ្នែក​ទាំង​សងខាង​ធ្ងន់ ត្រូវ​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​​​ប៉ៃលិន​ តែ​ដោយសារ​របួស​ធ្ងន់ពេក ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ភ្នែក​ទាំង​សងខាង​ធ្ងន់ ត្រូវ​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​​​ប៉ៃលិន​ តែ​ដោយសារ​របួស​ធ្ងន់ពេក ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង ខណៈ​​បុរស​​រង​គ្រោះ​ស៊ីឈ្នួល​ដាំ​កូន​ឈើ​នៅ​ក្នុង​ចម្ការ​មន្ត្រី​គយ​ម្នាក់ ស្រាប់តែ​​​ជីក​ប៉ះ​ចំ​គ្រាប់​មីន​ប្រភេទ​ស្មាច់ បណ្តាល​ឱ្យ​ផ្ទុះ​​លាន់​​កក្រើក​​របួសធ្ងន់ ​កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៨ ​​ក​ក្ដ​ដា ​​២០១៥​ ស្ថិត​នៅ​ក្នុង​ចម្ការ​ខាងក្រោយ​សាខា​គយ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​ ។

ប្រភព​ព័ត៌មាន​ពី​​លោក​ស្រី​ ឈ្មោះ ដុល ហេង អាយុ​៥៧​ឆ្នាំ ជា​មេ​ភូមិ​ដីក្រហម បាន​​ឱ្យ​ដឹង​ថា ​បុរស​​រង​គ្រោះ​ឈ្មោះ យុំ ភៀន ​អាយុ​២៧​ឆ្នាំ ជា​កម្មកររង​របួស​ខ្លួន និង​ភ្នែក​ទាំង​សងខាង មាន​ប្រពន្ធ ឈ្មោះ ហឿ​ន លៀង អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

​ប្រភព​បន្ត​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ ​​យក​ចប​ជីករណ្តៅ​ដាំ​កូន​ឈើ​នៅ​ក្នុង​ចម្ការ​របស់​មន្ត្រី​គយ​ម្នាក់ ស្ថិត​នៅ​ក្រោយ​របង​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ ក្នុងភូមិ​ដីក្រហម លុះ​ជីករណ្តៅ​តាំងពី​ព្រឹក​​ដល់​ថ្ងៃត្រង់​ក៏​ឈប់​សម្រាក​ហូប​បាយ ​ដល់​ពេល​រសៀលក៏​ចាប់ផ្តើម​​ជីក​​បន្ត​ទៀត ខណៈ​​ពេល​កំពុង​ជីក​​​ក៏​ប៉ះ​ចំ​គ្រាប់​មីន​កប់​ក្នុង​ដី​ ​ដែល​បន្សល់​ទុក​​​កាលពី​សម័យ​សង្គ្រាម បណ្ដាល​ឲ្យ​ផ្ទុះត្រូវ​ចប​​កាប់​ដាច់​​​​ជា​ពីរ​កំណាត់ ហើយ​​អំបែង​​​ខ្ទាត​ត្រូវ​ចំ​មុខ និង​ភ្នែក​ទាំង​សងខាង​​​រង​របួស​​ធ្ងន់​ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចម្ការ​របស់​មន្ត្រី​គយ​ខាងលើ ​អង្គ​ការ​ស៊ីម៉ាក់​​ចូល​ទៅ​ដោះ​រួចរាល់​អស់ហើយកាលពី​ពេល​ថ្មី​ៗ​នេះ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​គេ​នៅ​ចន្លោះ​ប្រ​ហោង ​ដោយ​សារ​តែ​​​ឃើញ​ពលរដ្ឋ​ធ្វើ​ចម្ការ​ស្រឡះ​ល្អ​ហើយ ទើប​មិន​បាន​​រ៉ាវរក​​នោះ​​ ៕​