ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អគ្គិ​ស​នីម្នាក់​​ឈប់​ស្តុ​ប​ច្រឡំ​ជាន់​ហ្គែ​របុក​រះ​ច្រើន​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​​​ម៉ាក​តា​កូ​ម៉ា​ពាក់​ស្លាក​លេខ រដ្ឋ មួយ​គ្រឿង ​បើក​បរ​ដោយ​មន្ត្រី​អគ្គី​ស​នី​បាន​ជាន់​ហ្វ្រាំង​ឈប់​ស្តុ​ប​បែរ​​ជា​ច្រឡំ​ជាន់​ហ្គែ​រ ក៏​បុក​រះ​ម៉ូតូ​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ និង​ម៉ូតូ​កង់​បី​​មួយ​គ្រឿង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ និង​ម៉ូតូកង់បី​រងរបួសស្រាល​ចំនួន៣​នាក់…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​​​ម៉ាក​តា​កូ​ម៉ា​ពាក់​ស្លាក​លេខ រដ្ឋ មួយ​គ្រឿង ​បើក​បរ​ដោយ​មន្ត្រី​អគ្គី​ស​នី​បាន​ជាន់​ហ្វ្រាំង​ឈប់​ស្តុ​ប​បែរ​​ជា​ច្រឡំ​ជាន់​ហ្គែ​រ ក៏​បុក​រះ​ម៉ូតូ​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង​ និង​ម៉ូតូ​កង់​បី​​មួយ​គ្រឿង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ និង​ម៉ូតូកង់បី​រងរបួសស្រាល​ចំនួន៣​នាក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មក​រា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ក្រោម​ស្ពាន​អាកាស​៧​មក​រា ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​រថយន្ត​​មួយ​គ្រឿង​ដែល​បង្ក​គ្រោះថ្នាក់​នោះ ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ រដ្ឋ​១៣.២.០៤២៨ បើកបរ​ដោយ​ឈ្មោះ ចាន់ សុ​ជាតិ ជា​មន្ត្រី​អគ្គី​ស​នី​កម្ពុជា ។

​តាម​នគរបាល​បានអោយ​ដឹង​ថា ម៉ូតូ​ចំនួន​៥​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​កិន​ជាប់​ក្រោម​រថយន្ត និង​ម៉ូតូ​កង់​​បី​ មួយ​គ្រឿង ត្រូវ​បាន​រថយន្ត​បុក​រះ​ជា​បន្តបន្ទាប់ ​ខ​ណៈ​​ពេល​ឈប់​ស្តុ​ប បណ្តាល​អោយរ​ងរ​បួស​​មនុស្ស​ចំនួន​៣​នាក់​។

​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ឃើញ​រថយន្ត​ខាង​លើបាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​ពេល​មក​ដល់​កន្លែង​កែង​ស្ពាន​អាកាស​៧​មក​រា ក៍បាន​បុក​រះ​ និង​រុញ​ម៉ូតូ​ ព្រមតាំង​​ម៉ូតូ​កង់​​បី​​ដែល​កំពុង​តែ​ឈប់​ស្តុ​ប ជា​បន្តបន្ទាប់​និង​កិន​ជាប់​មួយ​គ្រឿង​ក្រោម​រថយន្ត ។

​តាម​​ប្រភពពី​មន្ត្រី​អគ្គី​ស​នី​ដែល​ជា​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​គឺ​ដោយសារ​តែ​ជាន់​ហ្វ្រាំង​ឈប់​ស្តុ​ប​ បែរជា​ច្រឡំ​​ជាន់​ហ្គែ​រ​ ៕​​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ