ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែន​ដឹក​ដី​បើកសុខៗ​ដាច់ចង្កូត​ក្រឡាប់​ចូល​ទឹក​ប្រឡាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​សុខ​​ៗ​ ស្រាប់តែ​​ដាច់​ចង្កូត ​បណ្តាល​អោយ​រេ​ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ទាំង​ព្រឹក ​។ ​ទោះបីជា​យ៉ាងណា​ ពុំ​បណ្តាល​អោយ​មនុស្ស​​ណាម្នាក់​រង​របួស​ឡើយ ។…

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​សុខ​​ៗ​ ស្រាប់តែ​​ដាច់​ចង្កូត ​បណ្តាល​អោយ​រេ​ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ទាំង​ព្រឹក ​។ ​ទោះបីជា​យ៉ាងណា​ ពុំ​បណ្តាល​អោយ​មនុស្ស​​ណាម្នាក់​រង​របួស​ឡើយ ។

គ្រោះថ្នាក់​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវលំ​កែង ផ្លូវ​ចូល​មណ្ឌល​ឱកាស​ខ្ញុំ ស្ថិត​ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ។

រថយន្ត​មួយគ្រឿង​ដែលជួប​​គ្រោះថ្នាក់​ខាងលើ​​នេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​បែន​ដឹក​ដី ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6100 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

តាម​សាក្សី​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​​មួយគ្រឿង​​ខាងលើ​ធ្វើ​ដំណើរ​តាម​ផ្លូវលំ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​​ជិត​ដល់​ផ្លូវកែង​ត្រង់​ចំណុច​​​​​កើតហេតុ​ខាងលើ​ ​ស្រាប់តែ​រថយន្ត​ដាច់​ចង្កូត​ក៍បាន​រ៉េ​មក​ស្តាំ​ដៃ​ បណ្តាល​ឱ្យ​​ធ្លាក់​ផ្លូវ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​តែ​ម្តង ។ ​បន្ទាប់​ពី​គ្រោះថ្នាក់​ គេ​ឃើញ​អ្នក​​បើកបរ​បាន​លូន​ចេញ ដោយ​ពុំ​មាន​រង​របួស​ឡើយ ។

​ក្រោយពេលកើតហេតុ ដោយសារ​តែរថយន្ត​ខាងលើ​​ក្រឡាប់​ពុំ​បង្ក​អោយ​ប៉ះពាល់​ដល់​អ្នក​ដ៍ទៃ​ អ្នកបើកបរ​ក៏បាន​រាយការណ៍​ទៅ​ម្ចាស់​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ