ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​លោក Fethullah Gulen ជា​មេដឹកនាំ​គំនិតសកម្មជន​អប់រំ និង​តស៊ូ​មតិ​ដើម្បី​សន្តិភាព

8 ឆ្នាំ មុន

សាលារៀន​បាន​បង្កើត​ឡើង​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ចាប់ពី Azerbaijan រហូត​ដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ បច្ចុប្បន្ន​មាន​សាលារៀន​នៅ​ប្រទេស​ជាង​១៦០​លើ​សាកលលោក ដែល​សាលា​ទាំងនោះ​បាន​បំផុសគំនិត​ដោយ

សាលារៀន​បាន​បង្កើត​ឡើង​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ចាប់ពី Azerbaijan រហូត​ដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ បច្ចុប្បន្ន​មាន​សាលារៀន​នៅ​ប្រទេស​ជាង​១៦០​លើ​សាកលលោក ដែល​សាលា​ទាំងនោះ​បាន​បំផុសគំនិត​ដោយ​«​គំនិត​នៃ​ការ​អប់រំ​របស់​លោក Fethullash Gulen » ។

ចំពោះ​នៅ​កម្ពុជា «​វិទ្យាស្ថាន​សន្ទនា​មេគង្គ​» បាន​បង្កើត​ឡើង ដោយ​ទស្សនវិស័យ​របស់​វិទ្យាស្ថាន​នេះ​បំផុសគំនិត​ដោយ «​ជីវិត និង​ស្នាដៃ​របស់​លោក Fethullah Gulen» ។

តើ​លោក Fethullash Gulen ជា​នរណា ? លោក​មានគុណ​សម្បត្តិ​បែប​ណា​ចំពោះ​មនុស្សជាតិ និង​មានកេរ្តិ៍ឈ្មោះ​កម្រិត​ណា ? កោះសន្តិភាព​សូម​បង្ហាញ​ជូន ។

តើ​វិទ្យាស្ថាន​សន្ទនា​មេគង្គ​ជា​អ្វី ?
ក្នុង​នាម​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​សន្ទនា​មេគង្គ យើង​បាន​បង្កើត​វិទ្យាស្ថាន​មួយ​ឡើង ដើម្បី​នាំ​មនុស្ស​មក​រួបរួម​គ្នា​ពី​គ្រប់​ស្រទាប់ និង​ផ្តល់​កន្លែង​សម្រាប់​រួបរួម​គំនិត​របស់​ពួក​គេ​។ យើង​បាន​ស្វែងរក​និមិត្តសញ្ញា​ដែល​ជា​គម្រូ​នៃ​គុណ​តម្លៃ​របស់​ពួក​យើង​ដ៏​ល្អ​បំផុត​។ ទន្លេមេគង្គ​ជា​និមិត្តសញ្ញា​ល្អ​បំផុត​សម្រាប់​យើង ។

គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​សំខាន់​របស់​ពួក​យើង គឺ​ជួយ​កសាង​បរិស្ថាន​មួយ​សម្រាប់​មនុស្ស​ដែល​មាន​ជំនឿ​, វប្បធម៌​, ជាតិ​សាសន៍ និង​ទិដ្ឋភាព​ពិភពលោក​ផ្សេង​គ្នា ដើម្បី​ផ្លាស់​ប្តូរ​គំនិត និង​ដោះស្រាយ​បញ្ហា ផ្សេង​ៗ​គ្នា ជំរុញ​កិច្ច​សន្ទនា​, និង​បំបែក​រនាំង​ដែល​បណ្តុះ​ការ​មិន​ចេះ​អត់អោន​គ្នា និង​ការ​ស្អប់ខ្ពើម​គ្នា ។ ក្នុង​ចំណោម​គុណ​តម្លៃ និង​ការ​ព្រួយបារម្ភ​ដែល​យើង​ចែករំលែក​មាន​ដូច​ជា ការ​យល់ចិត្ត​, ក្តី​សង្ឃឹម​, ក្តី​ស្រលាញ់​របស់​មនុស្សជាតិ​, ការ​អាណិតអាសូរ​, ការ​ស្មោះត្រង់​, សេចក្តី​ថ្លៃថ្នូរ​, ការ​ទុកចិត្ត​, សុចរិត​ភាព​, ការ​រួមរស់​ដោយ​សន្តិភាព​, យុត្តិធម៌ និង​ភាព​សុខដុម​ក្នុង​សង្គម​, ការ​លុប​បំបាត់​ជម្លោះ​ហិង្សា និង​ការ​រង​ទុក្ខ​របស់​មនុស្សជាតិ​, ការ​ការពារ​ការ​រំលោភ​បំពាន ការ​សង្គ្រោះ​យុវជន​ពី​ការ​បំផ្លាញ​ខ្លួនឯង​, និង​ការ​ការពារ​ធនធាន និង​ជម្រក​របស់​ផែនដី ។

ទស្សនៈវិស័យ​នៃ​វិទ្យាស្ថាន​នេះ​ត្រូវ​បាន​បំផុសគំនិត​ដោយ​ជីវិត និង​ស្នាដៃ​របស់ Fethullah Gulen ។

Fethullah Gulen គឺជា​អ្នកប្រាជ្ញ​ទួ​រ​គី​មួយ​រូប និង​ជា​អ្នក​អធិប្បាយ អ្នក​គិត អ្នកនិពន្ធ និង​ជា​មេដឹកនាំ​គំនិត សកម្មជន​អប់រំ និង​ការ​តស៊ូ​មតិ​សន្តិភាព ។ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ផ្តួចផ្តើម និង​បំផុសគំនិត​នៅ​ទូ​ទាំង​ពិភពលោក​ចំពោះ​ចលនា​សង្គម​ស៊ី​វិល ។ ចលនា​នេះ​គឺជា​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​អប់រំ សន្ទនា សន្តិភាព យុត្តិធម៌​សង្គម និង​សង្គម​ទទួល​បាន​ភាព​សុខដុមរមនា ។

ការ​ផ្តួចផ្តើម​សង្គម​នេះ​គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ ព្រោះ​ផ្តោត​លើ​ការ​អប់រំ​ដែល​ជា​កន្លែង​សិក្សា​មិន​ទាក់ទង​នឹង​សាសនា ហើយ​ត្រូវ​បាន​បង្រៀន​ដោយ​លោកគ្រូ អ្នកគ្រូ​ដោយ​បង្ហាញ​ឱ្យ​ឃើញ​ពី​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​នៃ​មនុស្សជាតិ ។

អ្នកចូលរួម​ស្ម័គ្រចិត្ត​នៅ​ក្នុង​ចលនា​នេះ រួម​មាន​និស្សិត​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​, ម្ចាស់​អាជីវកម្ម​, អ្នកជំនាញ​, មន្ត្រី​សាធារណៈ​, កសិករ​, បុរស និង​ស្ត្រី​វ័យក្មេង និង​ចាស់ បាន​ចូលរួម​ចំណែក​បរិច្ចាគ​យា​៉​ង​ច្រើន​តាម​ច​ល​ផ្សេង​គ្នា ហើយ​ជាក់ស្តែង​នោះ ក្នុង​មជ្ឈមណ្ឌល​បង្រៀន សាលារៀន មហាវិទ្យាល័យ មន្ទីរពេទ្យ ជា​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ដ៏​ធំ​ពី​អង្គការ ទាំង​ការ​បោះពុម្ពផ្សាយ ផ្ទះ និង​ស្ថាប័ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នៅ​ក្នុង​ប្រទេស​ទួ​រ​គី និង​ក្រៅប្រទេស ច្រើន​ជាង​មួយ​រយ​ក្នុង​ពិភពលោក ។

វិទ្យាស្ថាន​សន្ទនា​មេគង្គ រៀបចំ​ការ​សិក្សា និង​ព្រឹត្តិការណ៍​ជា​សាធារណៈ ដូច​ជា​វេទិកា​សន្និសីទ និង​ការ​ជប់លៀង​អាហារ​ថ្ងៃត្រង់ បោះពុម្ព​ផ្នែក​វិទ្យាសាស្ត្រ និង​កិច្ចការ សំខាន់​ៗ​មួយ​ចំនួន បង្កើត​គម្រោង​ដោះស្រាយ​សម្រាប់​បញ្ហា​សង្គម និង​រៀបចំ​ដំណើរ​កម្សាន្ត​ផ្លាស់​ប្តូរ​វប្បធម៌ ។

ដើម្បី​ដំណើរការ​សកម្មភាព​ទាំងនេះ វិទ្យាស្ថាន​បាន​បង្កើត​រចនាសម្ព័ន្ធ​៦​យ៉ាង​គឺ ៖
១-​ក្រុម​យុវជន
២-​បណ្តាញ​ផ្សព្វផ្សាយ
៣-​កិច្ច​សន្ទនា​អន្តរ​ជំនឿ
៤-​ទំនាក់ទំនង​សាធារណៈ
៥-​ការ​អប់រំ
៦-​សប្បុរសធម៌

ហេតុ​អ្វី​ត្រូវការ Fethullah Gulen ?
ការ​ឧទ្ទិស​សៀវភៅ​មួយ​ក្បាល ឬ​ឯកសារ​បោះពុម្ព​ណាមួយ​ទៅ​ដល់​នរណា​ម្នាក់ តែងតែ​ជា​ការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ ម្យា​៉​ង​ដោយ​ពិចារណា​ដល់​សារសំខាន់​របស់​បុគ្គល​នោះ ចំពោះ​ប្រទេស​របស់​អ្នក ចំពោះ​ពិភព​អ៊ិ​ស្លា​ម និង​ចំពោះ​ពិភពលោក អ្នកមាន​អារម្មណ៍ មាន​កាតព្វកិច្ច ត្រូវធ្វើ​ឱ្យ​សំឡេង​របស់​គាត់​ត្រូវ​បានឮ​ដោយ​មនុស្ស​ទាំងអស់ ។ ជា​ពិសេស​អ្នក​ទាំងឡាយ​ដែល​កំពុង​ស្វះស្វែង​រកក្តី​សង្ឃឹម​ប្រឆាំង ឬ​ជម្រើស​ក្រៅពី​និក្ខេបបទ «​ទំនាស់ អរិយធម៌​»​។ ម្យា​៉​ង​ទៀត អ្វី​ដែល​អ្នក​កំពុង​ធ្វើ​អាច​ត្រូវ​បាន​ហៅ​ថា ការ​ឃោសនា ហើយ​អ្វី​ដែល​អ្នក​កំពុងនិយាយ​មិន​ថា​ត្រូវ​ឬ​ខុស​ទេ អាច​ត្រូវ​បាន​គេ​ធ្វើ​មិនដឹងមិនឮ ដោយ​មិន​ទាំង​បាន​ពិចារណា​ផង ។ ដូច្នេះ​ការ​រង់ចាំ​ការ​រក​ឃើញ​បុគ្គល​ម្នាក់​នេះ​ទាន់​ពេលវេលា​ហាក់បីដូចជា​ជម្រើស​ដ៏​ល្អ​បំផុត ។

យើងខ្ញុំ​ជា​អ្នក​សារព័ត៌មាន និង​មូលនិធិ អ្នកនិពន្ធ​បាន​ជ្រើសរើស​ផ្លូវ​ទី​មួយ ។ ហេតុផល​មាន​ច្រើន ហើយ​ខាងក្រោម​នេះ​អ្នក​អាច​ឃើញ​ហេតុផល​ចំនួន​ដប់​ក្នុង​ចំណោម​ហេតុផល ផ្សេង​ៗ​ទៀត ។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ចំពោះ​យើង ការ​ចាត់​ទុក​ថា​គាត់​បាន​បង្កើត​មុនគេ​នូវ​ចលនា​មួយ​ដែល​ត្រូវ​បាន​បំផុសទឹកចិត្ត​ដោយ​ជំនឿ ដើម្បី​បម្រើប្រជាជន​ទាំងអស់​ដោយ​មិន​ប្រកាន់​ជំនឿ និង​ផ្តល់​ថាមពល​ដល់​ប្រជាជន​រាប់​សែន​នាក់ ជុំវិញ​តម្លៃ​ខ្ពស់​របស់​មនុស្ស គឺ​លើស​ពី​គ្រប់គ្រាន់​ដើម្បី​ឧទ្ទិស​សៀវភៅ​នេះ​ហើយ ។

Fethullah Gulen គឺជា​អ្នកប្រាជ្ញ​កាន់សាសនា​អ៊ិ​ស្លា​ម សញ្ជាតិ​ទួ​រ​គី​បែប​បុរាណ​ដ៏​ម៉ឺង​ម៉ាត់ អ្នកដឹកនាំ​ទស្សនៈ និង​សកម្មជន​អប់រំ​ម្នាក់​ដែល​គាំទ្រ​កិច្ច​សន្ទនា​អន្តរ​ជំនឿ និង​អន្តរ​វប្បធម៌ លិ​ទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​លក្ខណៈ​ព្រលឹង​វិញ្ញាណ ហើយ​ប្រឆាំង​នឹង​អំពើ​ហិង្សា និង​ការ​បង្វែរ​សាសនា​ឱ្យ​ចូល​ទៅ​ក្នុង​មនោ​គម​វិជ្ជា​នយោបាយ ។ Gulen ជំរុញ​កិច្ច​សហប្រតិបត្តិការ​អរិយធម៌​ឆ្ពោះទៅ​រក​ពិភពលោក​ប្រកបដោយ​សន្តិភាព ដូច​ប្រឆាំង​នឹង​ទំនាស់​ដែរ ។ លោក Gulen និង​ចលនា​សង្គម​ស៊ី​វិល​ដែល​ត្រូវ​បាន​បំផុសទឹកចិត្ត​ដោយ​ទស្សនៈ​របស់​គាត់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ចលនា Gulen មាន​ភាព​គួរ​ឱ្យ​កត់សម្គាល់ និង​ស័ក្តិសម​នឹង​ទទួល​បានការ​យកចិត្តទុកដាក់​ដោយសារ​ហេតុផល​ដូច​ខាងក្រោម ៖

សិទ្ធិ​អំណាច និង​ឥទ្ធិពល​របស់ Gulen
លោក Gulen ត្រូវ​បាន​គេ​ស្គាល់ និង​គោរព​ក្នុង​ចំណោម​អ្នក​កាន់សាសនា​ឥ​ស្លា​ម ជនជាតិ​ទួ​រ​គី ព្រមទាំង​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម មក​ពី​ជុំវិញ​ពិភពលោក​ថា ជា​អ្នកប្រាជ្ញ​កាន់សាសនា​អ៊ិ​ស្លា​ម​បែប​បុរាណ​ដ៏​ម៉ឺង​ម៉ាត់ម្នាក់​នៃ​និកាយ​ស៊ុន​នី ដែល​មាន​ប្រជាជន​កាន់សាសនា​អ៊ិ​ស្លា​ម​លើ​ពិភពលោក​ពី ៨៧​ទៅ​៩០% កាន់​និកាយ​នេះ ។

អ្នក​អាន​សៀវភៅ​របស់​គាត់ នៅ​ប្រទេស​តួ​ក​គី​ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ចំនួន​ជា​ច្រើន​លាន​នាក់ ។ ឥទ្ធិពល​របស់​គាត់​នៅ​ក្រៅប្រទេស​ទួ​រ​គី កំពុង​រីក​ចម្រើន​ជា​រៀងរាល់ថ្ងៃ ព្រោះ​ស្នាដៃ​របស់​គាត់​ត្រូវ​បាន​បក​ប្រែជា​ភាសា​ជា​ច្រើន ដូច​ជា​អង់គ្លេស អា​រ៉ា​ប់ រុ​ស្ស៊ី អា​ល្លឺ​ម៉​ង់ អេ​ស្បា​៉​ញ អរ​ឌូ ប៊ូ​ស្នី អាល់​បា​នី ម៉ាឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី ។ ក្រៅពី​ឯកសារ​បោះពុម្ព គំនិត​របស់​គាត់​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាជន​ពិភពលោក​កាន់តែ​ច្រើន​ឡើង​តាម​រយៈ​បណ្តាញ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​ដែល​គាំទ្រ​ទស្សនៈ​របស់​គាត់ ។

ជំហរ​សាធារណៈ​ប្រឆាំង​នឹង​អំពើ​ហិង្សា ភេរវកម្ម និង​ការ​វាយប្រហារ​អត្តឃាត
Gulen ត្រូវ​បាន​ទទួលស្គាល់​ដោយសារ​ជំហរ រឹង​មាំ​របស់​គាត់​ប្រឆាំង​នឹង​ការ​ដាក់​បញ្ចូល​គ្នា​នូវ​អំពើ​ហិង្សា និង​ទ្រឹស្តី​សាសនា ។ ពិសេស​បំផុត​គាត់​គឺជា​អ្នកប្រាជ្ញ​កាន់​សាសនា​អ៊ិ​ស្លា​ម​ដំបូង​គេ ដែល​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការ​វាយប្រហារ​ថ្ងៃ​ទី​១១ ខែកញ្ញា (​នៅ​ក្នុង​សេចក្តី​ប្រកាស​នៅ​ក្នុង​កាសែត Washington Post) ។ គាត់​បដិសេធ​យា​៉​ង​ដាច់អហង្ការ​ចំពោះ​ការ​វាយប្រហារ​អត្តឃាត ។

គាត់​បាន​ជួយ​បោះពុម្ព​សៀវភៅ​អ្នកប្រាជ្ញ​ស្តី​ពី​ទស្សនាទាន​អ៊ិ​ស្លា​ម​ចំពោះ​ភេរវកម្ម និង​ការ​វាយប្រហារ​អត្តឃាត ដោយ​ថ្កោលទោស​ចំពោះ​អំពើ​ទាំងនោះ​លើ​មូលដ្ឋាន​មនុស្សធម៌ និង​សាសនា ។

គាត់​មិន​បាន​បង្ហាញ​ទស្សនៈ​ទាំងនេះ សម្រាប់​តែ​អ្នក​អាន​លោក​ខាងលិច​ទេ ប៉ុន្តែ​បាន​បង្ហាញ​នៅ​ក្នុង​ការសូត្រ​ធម៌​នៅ​វិហារ​អ៊ិ​ស្លា​ម ដោយ​មាន​សហធម្មចារី​អ៊ិ​ស្លា​ម​រាប់​ពាន់​នាក់ ។ គាត់​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​តួ​ក​គី ជប៉ុន បារាំង និង​អា​មេ​រិ​ក ដែល​បទ​សម្ភាសន៍​នោះ គាត់​បាន​ថ្កោលទោស ចំ​ៗ ចំពោះ​ការ​ប្រើប្រាស់​ហេតុផល​នយោបាយ មនោ​គម​វិជ្ជា និង​សាសនា ដើម្បី​ដោះសា​អំពើ​ភេរវកម្ម ។ គាត់​បាន​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ជាតិ​ជា​ច្រើន ដោយ​បាន​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​អំពើ​ទាំងនោះ ។

អ្នក​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ច​សន្ទនា​អន្តរ​ជំនឿ
Gulen បាន​ជំរុញ​យ៉ា​ង​សកម្ម​ឱ្យ​មាន​កិច្ច​សន្ទនា​អន្តរ​ជំនឿ និង​អន្តរ​វប្បធម៌​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ដោយ​ចាប់ផ្តើម​ចាប់ពី​មុន​ព្រឹត្តិការណ៍​សោកនាដកម្ម​ថ្ងៃ​ទី​១១ ខែកញ្ញា ទៅ​ទៀត ។ នៅ​ប្រទេស​តួ​ក​គី គាត់​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា បាន​នាំ​ឱ្យ​មាន​បរិយាកាស​វិជ្ជមាន​នៅ​ក្នុង​ការ​ទាក់ទង​រវាង​ប្រជាជន​កាន់សាសនា​អ៊ិ​ស្លា​ម​ភាគច្រើន និង​ប្រជាជន​កាន់សាសនា​ភាគតិច ផ្សេង​ៗ ដូច​ជា​អ៊័​រ​តូ​ដុក​ក្រិ​ក អ៊័​រ​តូ​ដុក​អា​មេ​នី កាតូលិក និង​សហគមន៍​ជ្វី​ស​ជាដើម ។ នៅ​ក្រៅប្រទេស​តួ​ក​គី គំនិត​របស់​គាត់​ស្តី​ពី​កិច្ច​សន្ទនា​អន្តរ​ជំនឿ បាន​បំផុសទឹកចិត្ត​មនុស្ស​ជា​ច្រើន​ឱ្យ​បង្កើត​អង្គការ ផ្សេង​ៗ ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​សន្ទនា​ដោយ​មាន​វត្ថុបំណង​ដូច​គ្នា គឺ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​ទទួលយក​អារម្មណ៍​ចេះ​យល់ចិត្ត​សន្តិ​សហ​វិជ្ជមាន និង​សហប្រតិបត្តិការ ។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គាត់​ចំពោះ​កិច្ច​សន្ទនា និង​ការ​អត់ឱន​ត្រូវ​បាន​ទទួលស្គាល់ ដោយសារ​សវនាការ​ផ្ទាល់ខ្លួន​មួយ​ជាមួយ​ព្រះ​សព​សម្តេច​ប៉ាប John Paul II និង​ការ​អញ្ជើញ​ពី​ប្រមុខ​សម្តេច​សង្ឃ​សេ​ហ្វា​រ៉ា​ដ នៃ​ប្រទេស​អីុ​ស្រា​អែ​ល ព្រមទាំង​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​និកាយ​គ្រឹ​ស្ត​សាសនា ផ្សេង​ៗ ។ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អរិយធម៌ Gulen ជំរុញ​កិច្ច​សហប្រតិបត្តិការ​អរិយធម៌​ដូច​ប្រឆាំង​នឹង​ទំនាស់​ដែរ តាម​រយៈ​កិច្ច​សន្ទនា ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ប្រមូលផ្តុំ​គុណ​តម្លៃ​រួម ។

ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ ទស្សនៈ​សង្គម​ស៊ី​វិល​ម្នាក់​គាត់​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន​តួ​ក​គី ក្នុង​ការ​ចូលរួម​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​និយាយ​ថា ការ​ទាក់ទង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ ។ ការ​ផ្តោត​សំខាន់​លើ​ទិដ្ឋភាព​ព្រលឹង​វិញ្ញាណ​នៃ​ជំនឿ មួយ​ផ្នែក​ដោយសារ​ការ​អប់រំ​ពី​មុន​របស់​គាត់​អំពី​មុខ​វិជ្ជា​ព្រលឹង​វិញ្ញាណ Gulen ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​ការ​ផ្តោត​សំខាន់​របស់​គាត់​ទៅ​លើ​លក្ខណៈ​ព្រលឹង​វិញ្ញាណ​អ៊ិ​ស្លា​ម (​នៅ​លោក​ខាងលិច​គេ​ហៅ​ថា Sufism) និង​ការ​ប្រកាន់​យក​ឥរិយាបថ​ចំពោះ​មនុស្សជាតិ​ដែល​ជា​លទ្ធផល​នៃ​ការ​ផ្តោត​សំខាន់​នេះ ។

ដោយសារ​ការ​អះអាង​សេចក្តី​ស្រឡាញ់ សេចក្តី​អាណិតអាសូរ​របស់​គាត់ និង​វិធីសាស្ត្រ​បើកចំហ​ចិត្ត​ចំពោះ​បញ្ហា​ទាំងអស់ ពាក់ព័ន្ធ​នឹង​មនុស្សជាតិ គាត់​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ស្គាល់​ថា ជា «Rumi ក្នុង​សម័យ​ទំនើប​» ។ គាត់​ត្រូវ​បាន​សព Sefik Can ជា​គ្រូ Sufi ជា​បច្ឆាជន​របស់ Rumi និង​ជា​អ្នកនិពន្ធ​ម្នាក់​ស្នើ​សុំ​ឱ្យ​និពន្ធ​បុព្វកថា​សម្រាប់​សៀវភៅ​របស់​គាត់​ស្តី​ពី​ជីវិត និង​ការ​បង្រៀន​របស់ Rumi ។

សៀវភៅ​ពីរ​ភាគ​របស់ Gulen ផ្ទាល់​ស្តី​ពី Sufism ត្រូវ​បាន​ប្រើប្រាស់​ជា​សៀវភៅអាន​សម្រាប់​ការ​សិក្សា​នៅ​សាល​វិទ្យាល័យ​ស្តី​ពី​ប្រពៃណី​ព្រលឹង​វិញ្ញាណ​របស់​ពិភពលោក ។

វិទ្យាសាស្ត្រ និង​ជំនឿ​ដែល​មាន​សុខដុម​ភាព​ជាមួយ​គ្នា
Gulen ចាត់​ទុក​វិទ្យាសាស្ត្រ និង​ជំនឿ​ថា មិន​ត្រឹមតែ​ត្រូវ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំពេញបន្ថែម​ឱ្យ​គ្នា​ទៀត​ផង ។ ដោយហេតុ​នេះ គាត់​បាន​លើកទឹកចិត្ត​ដល់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​គុណប្រយោជន៍​របស់​មនុស្សជាតិ​ទាំងអស់ ។ ទិដ្ឋភាព​បញ្ញា គាត់​មានការ​យល់​ដឹង​ច្បាស់លាស់​អំពី​អ្នក​រិះគិត​ឈានមុខ​គេ​នៃ​ប្រពៃណី​លោក​ខាងលិច និង​អាច​សន្ទនា​ជាមួយ​ពួក​គេ​យា​៉​ង​ងាយស្រួល តាម​រយៈ​ការ​សរសេរ និង​ការ​និយាយ​របស់​គាត់ ។

គាំទ្រ​លទ្ធិប្រជាធិបតេយ្យ
Gulen ទទួលស្គាល់​លទ្ធិប្រជាធិបតេយ្យ​ថា ជា​ប្រព័ន្ធ​នយោបាយ​ដែល​អាច​សម្រេច​បាន​តែ​មួយ​គត់​នៃ​ការ​គ្រប់គ្រង ។ គាត់​ប្រឆាំង​នឹង​ការ​បង្វែរ​សាសនា ឱ្យ​ចូល​ទៅ​ក្នុង​មនោ​គម​វិជ្ជា​នយោបាយ ដោយ​លើកទឹកចិត្ត​ពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​ប្រកបដោយ​ចំណេះដឹង និង​ការ​ទទួលខុសត្រូវ​នៅ​ក្នុង​កិច្ចការ​នយោបាយ​របស់​ប្រទេស​របស់​ខ្លួន ។ គាត់​សង្កត់ធ្ងន់​ទៅ​លើ​ភាព​ទន់ភ្លន់​នៃ​គោលការណ៍​សាសនា​អ៊ិ​ស្លា​ម ទាក់ទង​នឹង​អភិបាលកិច្ច និង​ទៅ​លើ​ភាព​ត្រូវ​គ្នា​នៃ​គោលការណ៍​ទាំងនេះ​ជាមួយ​ទ្រឹស្តី​ប្រជាធិបតេយ្យ
ពិតប្រាកដ ។

ដំណោះស្រាយ​ចំពោះ​បញ្ហា​សង្គម​មាន​ដំណើរការ​ផ្អែក​លើ​មូលដ្ឋាន លក្ខណៈ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​បំផុត​នៃ​ជីវិត​របស់ Gulen គឺ​ការ​ដែល​ការ​យល់​ឃើញ និង​គំនិត​របស់​គាត់​លែង​ជា​ជំនាញ​ភាសា​ទៀត​ហើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​យល់​ដឹង​ជា​សាកល​ដូច​គម្រោង​ពលរដ្ឋ​ដែរ ។ តាម​ការ​ប៉ាន់ស្មាន​មួយ​ចំនួន អង្គការ​អប់រំ​រាប់រយ ដូច​ជា សាលារៀន K-12 សាកលវិទ្យាល័យ និង​សាលា​ភាសា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក​ដែល​ត្រូវ​បាន​បំផុសគំនិត​ដោយ Gulen និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​សហគ្រិន​ក្នុងស្រុក អ្នក​អប់រំ​ដែល​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ និង​ឪពុក​ម្តាយ​ដែល​មានការ​ប្តេជ្ញា​ចិត្ត ។ ឧទាហរណ៍ ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៃ​សាលារៀន​ទាំងនេះ​រួម​មាន​សាលារៀន នៅ​ប្រទេស​តួ​ក​គី​ភាគ​អាគ្នេយ៍ អាស៊ី​កណ្តាល ប្រទេស​ជា​ច្រើន​នៅ​អាហ្វ្រិក ចុង​បូព៌​៌ា និង​អឺរ៉ុប​ខាងកើត ដោយ​មិន​គិត​អំពី​ទីតាំង​របស់​វា សាលា​ទាំងនេះ គឺជា​និមិត្តរូប​នៃ​ការ​ទាក់ទង​អន្តរ​ជំនឿ និង​អន្តរ​វប្បធម៌​ដ៏​ស៊ីសង្វាក់​គ្នា ការ​រួបរួម​ដ៏​ជោគជ័យ​នៃ​ជំនឿ និង​ហេតុផល និង​ការ​លះបង់​ដើម្បី​បម្រើ​មនុស្សជាតិ ។

ជា​ពិសេស​នៅ​ក្នុង​តំបន់​មាន​ទំនាស់ ដូច​ជា ហ្វ៊ី​លី​ពី​ន តួ​ក​គី ភាគ​អាគ្នេយ៍ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថាប័ន​ទាំងនេះ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​ឱកាស​អប់រំ​ដែល​ជា​លទ្ធផល​កាត់​បន្ថយ​ភាព​ទាក់ទាញ​របស់​ក្រុម​ភេរវ​ករ​ជាមួយនឹង​កម្មវិធី​ផ្តាច់មុខ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ទាំងនេះ ។

ក្រៅពី​រួមចំណែក​ធ្វើ​ឱ្យ​មាន​សុខដុម​ភាព​សង្គម សាលារៀន​ទាំងនេះ​បង្កើត​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​ប្រឡងប្រជែង​ផ្នែក​វិទ្យាសាស្ត្រ និង​គណិត​វិទ្យា អន្តរជាតិ ។

គម្រោង​សង្គម​ស៊ី​វិល​ផ្សេង​ទៀត គម្រោង​សហគមន៍​ផ្សេង​ទៀត ដែល​ត្រូវ​បាន​បំផុសគំនិត​ដោយ​គំនិត និង​ការ​លើកទឹកចិត្ត​របស់ Gulen រួម​មាន​អង្គការ​មនុស្សធម៌ អង្គការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយ សមាគមវិជ្ជាជីវៈ និង​ស្ថាប័ន​វេជ្ជសាស្ត្រ​។

តើ​លោក Fethullah Gulen ជា​នរណា?
លោក Fethullah Gulen កើត​នៅ​ឆ្នាំ​១៩៤១ នៅ​ក្នុងភូមិ​មួយ​នៃ​ភូមិភាគ​ឦសាន​ប្រទេស​តួ​ក​គី ។ ឪពុក​របស់​គាត់​ឈ្មោះ Ramiz ជា​ព្រះសង្ឃ​ចាម ចំណែក​ម្តាយ​របស់​គាត់​វិញ​ជា​ស្ត្រី​មេផ្ទះ និង​ជា​អ្នក​ដែល​ជំរុញ​លោក Gulen យ៉ាង​ខ្លាំង​ឱ្យ​មាន​គោល​គំនិត​លើ​សាសនា ។

លោក Fethullah Gulen បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ក្នុងភូមិ​របស់​គាត់ ប៉ុន្តែ​បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​គាត់ បាន​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​ភូមិ​មួយទៀត ដែល​ស្ថិត​នៅ​ជិត​ភូមិ​នោះ​មក គាត់​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​ឯកជន ។ ក្នុង​ឆ្នាំ​១៩៥៩ លោក Fethullah Gulen បាន​ជាប់​ឈ្មោះ​ទទួល​មេដាយ​ផ្នែក​អ្នក​ទេសនា​ប្រចាំ​ក្រុង Edrine នៃ​ប្រទេស​តួ​ក​គី ។ បន្ទាប់​មក​ក្នុង​ឆ្នាំ​១៩៦៦ គាត់​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ lzmir នៃ​ប្រទេស​តួ​ក​គី​វិញ ។ ទីក្រុង lzmir នេះ​ហើយ ដែល​ជាទី​ផ្តួចផ្តើម​នៃ​គំនិត​របស់​គាត់ ក្នុង​ការ​បូក​បញ្ចូល​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម រួម​គ្នា​ជា​គំនិត​មួយ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ហើយ ដែល​ចំនួន​នៃ​អ្នកគាំទ្រ​របស់​គាត់​តែង​កើនឡើង ។

ក្នុង​រយៈពេល​នេះ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស Anatolia ដើម្បី​ធ្វើ​បទ​បង្ហាញ​នៅ​ព្រះ​វិហារ​អ៊ិ​ស្លា​ម តៀម​កាហ្វេ និង​ការ​ជួបជុំ​ជា​សហគមន៍ ។ លោក Fethullah Gulen បាន​ធ្វើ​បទ​បង្ហាញ​ស្តី​អំពី​សន្តិភាព និង​យុត្តិធម៌​សង្គម និង​ទ្រឹស្តី​នៃ​ធម្មជាតិនិយម ។ គោល​គំនិត​របស់​គាត់​គឺ​តែង​ជំរុញ​យុវជន​ជំនាន់​ក្រោយ ឱ្យ​មានគំនិត​សម​ស្រប​រវាង​វប្បធម៌ សាសនា និង​ការ​បម្រើ​មនុស្សជាតិ ។

ខ្សែជីវិត​របស់​គាត់​តាំងពី​ដើម​រហូត​មក​ដល់​ថ្ងៃនេះ គោល​គំនិត និង​ការ​សរសេរ​របស់​គាត់​គឺ​បាន​ជះ​ឥទ្ធិពល​ដោយ​ម៉ូ​ស្លី​ុ​ម​វិទូ​ជា​ច្រើន ដែល​រួម​មាន Said Nursi, Mawlana Jalaladdin Rumi, Abu Hanifa, Ghazali, Lmam Rabbani, និង Yunus Emre ។

ក្នុង​ចំណោម​មូ​ស្ល៊ីម​វិទូ​ទាំងអស់ ទស្សនៈ និង​ការ​និពន្ធ​របស់​គាត់​គឺ​តំណាង​ឱ្យ​បរ​ត្ថភាព (​ភាព​គិតដល់​អ្នក​ដទៃ​) ដល់​សង្គម និង​មនុស្សជាតិ​ទាំងមូល រួម​មាន ភាព​សម​ស្របគ្នា​នៃ​បញ្ញា និង​ស្មារតី ភាព​ស្មោះត្រង់ ទិដ្ឋភាព​រួម​នៃ​មនុស្ស ការ​លះបង់​យ៉ាង​ជ្រាលជ្រៅ និង​ក្តី​ស្រលាញ់នៃ​ការ​បង្កើត ។ ខ្សែជីវិត​របស់​លោក Fethullah Gulen បាន​បញ្ជាក់​ឱ្យ​ឃើញ​អំពី​ការ​គាំទ្រ​នៃ​ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ ការ​សន្ទនា និង​ភាព​អហិង្សា ។

លោក Fethullah Gulen បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ផ្ចុងផ្តើម និង​អ្នក​រំឭក​របស់​ចលនា​សង្គម ពិភពលោក ឬ​ក៏​ហៅ​កាត់​ថា «Hizmet» ឬ​ក៏​ចលនា​សង្គម Gulen  ។

នៅ​ឆ្នាំ​១៩៩៤ លោក Fethullah Gulen ជា​អ្នក​សហការ​បង្កើត​នៃ​ក្រុម​មូលដ្ឋាន​គ្រឹះ​នៃ​អ្នកកាសែត និង​និពន្ធ​ដែល​ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា «​លោក​ប្រធានាធិបតី​ជា​កិត្តិយស​» ។ នៅ​ខែមីនា ឆ្នាំ​១៩៩៩ ដោយសារ​ការ​ផ្តល់​យោបល់​ពី​លោកគ្រូ​ពេទ្យ​ប្រចាំ​ខ្លួន គាត់​ៗ​ក៏​ប្តូរ​ទៅ​រស់នៅ​ឯ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ទទួលយក​ការ​ថែទាំ​សុខភាព ។

នៅ​ខែកក្កដា ឆ្នាំ​២០០៨ លោក Fethullah Gulen ត្រូវ​បាន​គេ​ចាត់​ទុក​តំណែង​ថា ជា​បញ្ញវន្ត​សាធារណៈ​ពិភពលោក ដោយ​ទស្សនាវដ្តី គោលនយោបាយ​ការ​បរទេស ។

ទោះបីជា​មនុស្ស​ជា​ច្រើន បាន​ចាត់​ទុក​គាត់​ជា​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក៏​ដោយ ក៏​គាត់​នៅ​តែ​ចាត់​ទុក​ខ្លួន​គាត់​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ចលនា​សង្គម​ស៊ី​វិល ទោះបីជា​គាត់​ជា​អ្នករក​ឃើញ​នៃ​ចលនា​នេះ​ក៏​ដោយ ។ គាត់​បាន​លះបង់​ពេលវេលា​របស់​គាត់​ដើម្បី​អាន សរសេរ និង​ការ​លះបង់​ដើម្បី​សាសនា ។ គោល​គំនិត​របស់​គាត់​គឺ ពឹងផ្អែក​លើ​គោលការណ៍ «​រស់នៅ​ដើម្បី​ឱ្យ​អ្នក​ដទៃ​រស់​ផង​» ។

ថ្មី​ៗ​នេះ​លោក Fethullah Gulen បាន​ទៅ​រស់នៅ​ឯ​ផេ​ន​ស៊ី​ល​វេ​នៀ ដើម្បី​បន្ត​ការ​សរសេរ​របស់​គាត់ និង​បន្ត​ធ្វើ​បទ​បង្ហាញ​លើ​អត្ថបទ​ចាស់​ៗ ។

ការងារ​របស់​គាត់
លោក Fethullah Gulen បាន​និង​កំពុង​តែ​ចូលរួម​ចែកចាយ​អត្ថបទ និង​ទស្សនាវដ្តី ។ គាត់​ក៏​ជា​អ្នក​សរសរ​អត្ថបទ The Fountain, Yeni Umit, Sizinti and Yagmur ដែល​ធ្វើ​ឱ្យ​គាត់​មាន​ប្រជាប្រិយភាព​ក្នុង​ទស្សនាវដ្តី​នៃ​ប្រទេស​តួ​ក​គី ។ ចំនួន​ស្នាដៃ​នៃ​ការ​សរសរ​របស់​គាត់​គឺ មិន​តិច​ជាង​៦០​ក្បាល​នៃ​សៀវភៅ​រាប់រយ​អត្ថបទ និង​រាប់​ពាន់​នៃ​ខ្សែអាត់​សំឡេង និង​វី​ដេ  អូ ។ ការ​បោះពុម្ពផ្សាយ​របស់​គាត់ គឺ​មានការ​គាំទ្រ​យា​៉​ង​ខ្លាំង​នៅ​ប្រទេស​តួ​ក​គី​, មិនតែប៉ុណ្ណោះ​សៀវភៅ​របស់​គាត់​ត្រូវ​បាន​គេ​យក​ទៅ​បកប្រែ​ជា​ភាសា​អង់គ្លេស​ផង​ដែរ រួម​មាន ៖ Pearl of Wisdom, Prophet Muhammad, ទស្សនៈ​នៃ​ជីវិត​របស់​គាត់ សំនួរចម្លើយ​ពី​សច្ចភាព សារសំខាន់​នៃ​សច្ចភាព​របស់​អ្នក​អ៊ិ​ស្លា​ម​, Towards The Lost Pradise, គោល​គំនិត​នៃ​ការ​ប្រើប្រាស់ Sufism ។ សៀវភៅ​របស់​គាត់​ភាគច្រើន​បាន​គេ​យក​ទៅ​បកប្រែ​ជា​ភាសា​អា​ល្លឺ​ម៉​ង់ បារាំង រុ​ស្ស៊ី ចិន អាល់​បា​នី អា​រ៉ាប់ ជប៉ុន អេ​ស្ប៉ាញ និង​ភាសា ផ្សេង​ៗ​ទៀត ។

សិក្ខាសាលា និង​ការ​ធ្វើ​បទ​បង្ហាញ
លោក Fethullah Gulen បាន​ធ្វើ​សិក្ខាសាលា និង​សន្និសីទ​ជា​ច្រើន ទាំង​នៅ​ប្រទេស​តួ​ក​គី និង​ប្រទេស​ជា​ច្រើន មិន​តិច​ជាង​៥០០​ដង​ទេ ។ ប្រធានបទ​រួម​មាន សីលធម៌ God and Diety, The Quran, Prophet Muhammed (Pbuh), Parenting, ការ​គោរព​បូជា និង​ការសូត្រ​ធម៌ Metaphysical Life, ព្រលឹង​និង​អារម្មណ៍​ជីវិត​ក្នុង​សង្គម សេដ្ឋកិច្ច វាសនា ការ​ទទួលខុសត្រូវ បញ្ហា​និង​សំនួរ​ស្តី​ពី​គោលការណ៍ និង​ច្បាប់​របស់​អ៊ិ​ស្លា​ម ។

ចលនា Gulen ឬ Hizmet
ចលនា Gulen នៅ​ក្នុង Wikipedia បាន​ចូល​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ  ២០១១ ។
ចលនា Gulen គឺជា​ចលនា​សង្គម​ស៊ី​វិល​ឆ្លង​ដែន បំផុសគំនិត​តាម​ការ​បង្រៀន​របស់​សាសនា​វិទូ​អ៊ិ​ស្លា​ម​តួ​ក​គី Fethullah Gulen​។ ការ​បង្រៀន​របស់​គាត់​អំពី hizmet (​ការ​គិតដល់​ផលប្រយោជន៍​អ្នក​ដទៃ អំពើ​ល្អ បាន​ទាក់ទាញ​អ្នកគាំទ្រ​មួយ​ភាគ​ធំ​នៅ​ក្នុង​ប្រទេស​តួ​ក​គី តំបន់​អាស៊ី​កណ្តាល និង​ការ​កើនឡើង​នៅ​តាម​ផ្នែក​ផ្សេង​ៗ នៃ​ពិភពលោក ។

ធម្មជាតិ និង​ការ​ចូលរួម​ចំនួន​ពិតប្រាកដ​នៃ​អ្នកគាំទ្រ​ចលនា Gulen មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ ព្រោះ​មិន​មាន​ជា​ប្រព័ន្ធ​សមាជិក​ទេ ប៉ុន្តែ​មានការ​ប៉ាន់ស្មាន​ខុស​គ្នា​ពី​១​លាន​ទៅ​៨​លាន  នាក់ ។ ចលនា​នេះ​កើតឡើង​ដំបូង​ដោយ​និស្សិត គ្រូបង្រៀន ពាណិជ្ជករ អ្នកកាសែត និង​អ្នកជំនាញ​មានការ​អប់រំ​ផ្សេង​គ្នា រៀបចំ​នៅ​ក្នុង​បណ្តាញ​នៃ​អង្គការ​ដែល​មាន​ភាព​បត់បែន ។ វា​បាន​បង្កើត​នូវ​សាលារៀន សាកលវិទ្យាល័យ សមាគម​និយោជក ក៏​ដូច​ជា​អំពើ​សប្បុរសធម៌ ទំនុកចិត្ត​អចលនទ្រព្យ ក្រុម​អ្នក​បញ្ចុះបញ្ចូល​សិស្ស វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​កាសែត ។ សាលារៀន និង​សាជីវកម្ម​រៀបចំ​ក្នុងស្រុក និង​ភ្ជាប់​ទៅ​ក្នុង​បណ្តាញ​មិន​ផ្លូវការ​ជា​ជាង​តាម​មូលដ្ឋាន​ច្បាប់ ។ បន្ទាប់​ពី​ការ​សើ​ុ​ប​អង្កេត​មួយ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​សកម្មភាព​របស់​ចលនា​នៅ​ក្នុង​ប្រទេស​ហូ​ឡង់​, រដ្ឋមន្ត្រីក្រសួង​សមាហរណកម្ម​ប្រទេស​ហូ​ឡង់ Eberhard Van der Laan បាន​ពិ​ព​រ័​ណ៍​នាវា​ថា​ជា «​សម្ព័ន្ធមិត្ត​របស់​ស្ថាប័ន​ឯករាជ្យ​រួម ដែល​មាន​ភាព​ធូររលុង​ជា​ជាង​ចលនា​» ។

អ្នក​សេដ្ឋកិច្ច​បាន​ពិពណ៌នា​ចលនា Gulen ថា​ជា​ចលនា​មូលដ្ឋាន​តួ​ក​គី «Turkishbased» ដែល​ស្តាប់​ទៅ​មាន​ហេតុផល​ជាង​គូប្រជែង​ដទៃ​ទៀត​របស់​វា ហើយ​ដែល​កំពុង​ប្រកួត​ដើម្បី​ទទួល​បានការ​ទទួលស្គាល់​ថា​ជា​បណ្តាញ​មូ​ស្លុ​ី​ម​ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក ។ វា​បាន​បញ្ជាក់​ថា Gulen ទទួល​បានការ​សរសើរ​ជាង​មួយ​ភាគ​បួន​ដែល​មិនមែន​ជា​មូ​ស្ល៊ី​ម តាម​រយៈ​ជំនឿ​របស់​លោក​ចំពោះ​វិទ្យាសាស្ត្រ កិច្ច​ជជែក​អំពី​អន្តរ​ជំនឿ និង​លទ្ធិប្រជាធិបតេយ្យ​ពហុ       បក្ស ។ Nilufer Gole សាស្ត្រាចារ្យ​ផ្នែក​សង្គមវិជ្ជា​នៅ Ecole des Etudes Haute ក្នុង​ទីក្រុង​បា​៉​រី​ស ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​សិក្សា​របស់​គាត់​ទៅ​លើ​ទំនើប​កម្ម និង​អភិរក្សនិយម​បាន​ពិពណ៌នា​ចលនា Gulen ជា​ចលនា​រួម​ដែល​ធំ​មួយ​ក្នុង​ពិភពលោក ។

លក្ខណៈ​សំខាន់​មួយ​នៃ​ចលនា​នេះ គឺថា​វា​ជា​មូលដ្ឋាន​ជំនឿ​មិនមែន​ការ​កំណត់​ជំនឿ​ទេ ។

សកម្មភាព​ចលនា​ការ​អប់រំ នៅ​ទូ​ទាំង​ពិភពលោក ចលនា Gulen គឺជា​សកម្មភាព​វិសេស​នៅ​ក្នុង​វិស័យ​អប់រំ ។ នៅ​ក្នុង​ឆ្នាំ​២០០៩ ទស្សនាវដ្តី Newsweek បាន​អះអាង​ថា អ្នកចូលរួម​ចលនា​បាន​ដំណើរការ «​សាលារៀន ដែល​ក្នុង​នោះ​សិស្ស​ជាង​២​លាន​នាក់​ទទួល​បានការ​អប់រំ ភាគច្រើន​តាម​រយៈ​អាហារូបករណ៍​ពេញលេញ​» ។ ការ​ប៉ាន់​ស្មាន​នៃ​ចំនួន​សាលា និង​ស្ថាប័ន​អប់រំ​ខុស​គ្នា​យ៉ាង​ទូលំទូលាយ​ពី​ប្រមាណ​៣០០​សាលារៀន​នៅ​ក្នុង​ប្រទេស​តួ​ក​គី កើន​ដល់​ជាង​១.៣០០​សាលារៀន នៅ​ទូ​ទាំង​ពិភពលោក ។ អ្នកចូលរួម​ក្នុង​ចលនា​ក៏​បាន​បង្កើត​សាកលវិទ្យាល័យ Fatih នៅ​ក្នុង​ទីក្រុង​អីុ​ស្តង់​ប៊ុល ។

អត្ថបទ​នៅ​ក្នុង​ទស្សនាវដ្តី New York Time បាន​រៀបរាប់​ពី​សាលារៀន​តួ​ក​គី ដែល​រីក​សុសសាយ​ចាប់​ទៅ​ដល់ទី​ក្រុង​ចំនួន​ប្រាំពីរ នៅ​ក្នុង​ប្រទេស​បា​៉​គី​ស្ថាន តាំងពី​សាលា​ទី​មួយ​ដែល​បើក​ដំបូង ជាង​មួយ​ទសវត្សរ៍​មុន ជា​ការ​ផ្តល់​ជូន​នូវ​វិធីសាស្ត្រ​ទន់ភ្លន់​ទៅ​កាន់សាសនា​អ៊ិ​ស្លា​ម ដែល​អាច​ជួយ​កាត់​បន្ថយឥទ្ធិពល​នៃ​ភាព​ជ្រុលនិយម ។ ទោះ​ជាយា​៉​ង​ណា​ក្តី សាលារៀន​គឺ​មិនមែន​សម្រាប់​តែ​ប្រជាជន​ម៉ូ​ស្ល៊ី​ម​ទេ ហើយ​នៅ​ក្នុង​ប្រទេស​តួ​ក​គី​កម្មវិធី​សិក្សា​ទូទៅ​សម្រាប់​បណ្តាញ​សាលា ដែល​បាន​ទុក​ពេល​មួយ​ម៉ោង​សម្រាក បើ​ការ​ណែនាំ​សាសនា​រៀង​រាល់​ស​ប្តា​ហ៍ ខណៈ​ពេល​ដែល​នៅ​ក្នុង​ប្រទេស​ជា​ច្រើន សាលារៀន​មិន​បាន​ផ្តល់​នូវ​ការ​ណែនាំ​សាសនា​អ្វី​ទាំងអស់ ។

មាន​ករណី​លើកលែង​មួយ​ចំនួន​ចំពោះ​សាលារៀន Imam-Hatip ដែល​នៅ​ក្រៅប្រទេស ស្ថាប័ន​ទាំងនេះ​អាច​មានការ​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ចំពោះ​សាលារៀន​អ៊ិ​ស្លា​ម​ក្នុង​ន័យ​ដ៏​តឹង​រ៉ឹង ។

ក្នុង​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១០ ការ​ព្រួយបារម្ភ​កើតឡើង​ដោយ​ច្បាប់​សាលារៀន​អា​មេ​រិ​ក ត្រូវ​បាន​ដំណើរការ​ដោយ​សមាជិក​នៃ​ចលនា Gulen ។ លោក Fethullah Gulen និយាយ​លក្ខណៈសម្បត្តិ​នៃ​ច្បាប់​សាលារៀន​ទាំងឡាយ​នៅ​សហរដ្ឋអាមេរិក ក្នុង​នាម​របស់​គាត់ ដោយ​និយាយ​ថា «​ប្រហែលជា​មាន​អ្នក​អប់រំ​មួយ​ចំនួន​ដែល​បាន​ស្តាប់ ឬ​អាន​គំនិត​របស់ខ្ញុំ​ចំពោះ​មនុស្សជាតិ សន្តិភាព ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក វប្បធម៌​នៃ​ការ​រួមរស់​ជាមួយ​គ្នា និង​ការ​រក្សា​បាន​នូវ​តម្លៃ​របស់​មនុស្ស​ដែល​បាន​មក​ដល់​សហរដ្ឋអាមេរិក​តាម​ហេតុផល និង​ការងារ ផ្សេង​ៗ​នៅ​តាម​ផ្នែក​ឯកជន ឬ​សាលារៀន​សាធារណៈ​» ។

អន្តរ​ជំនឿ និង​វប្បធម៌​ការ​ពិភាក្សា
មជ្ឈមណ្ឌល​ការ​យល់​ដឹង​ពី​អន្តរ​សាសនា​លោកនាយក Jack Bemporad បាន​និយាយ​ថា ចលនា Gulen មាន​បំណង​បង្កើត​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​សន្តិភាព និង​ការ​រួបរួម​គ្នា​របស់​ប្រជាជន ។

B Jill Carroll នៃ​សាកលវិទ្យាល័យ Rice នៅ​ទីក្រុង Huston បាន​និយាយ​នៅ​ក្នុង​កម្មវិធី​សំឡេង​អន្តរ​ជំនឿ​ដែល​ជា​កម្មវិធី​វិទ្យុ​សាធារណៈ​ឯករាជ្យ​មួយ ជំរុញ​ឱ្យ​មានការ​យល់​ដឹង​តាម​រយៈ​កិច្ច​ពិភាក្សា​ថា Gulen បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​តួ​ក​គី​ជាង​បី​ជំនាន់ ។

លោក​ក៏​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​មហាជន​យា​៉​ង​សន្ធឹកសន្ធាប់​នៅ​ទូ​ទាំង​ពិភពលោក តាម​ការ​ថ្លែង​សុន្ទរកថា និង​អំពើ​របស់​គាត់ ។ គាត់​បាន​ណែនាំ​ជីវិត​ទៅ​រក​ភាពសមរម្យ ។ ស្ថាប័ន​រាប់​ពាន់​បាន​បង្កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក តាម​រយៈ​ចលនា Gulen ប៉ុន្តែ​គាត់​មិន​បាន​ទទួល​កាន់​ផ្នែក​រដ្ឋបាល​ទេ សូ​ម្បី​តែ​មួយ​ក៏​ដោយ ។

នៅ​ពេល​ដែល​មនុស្ស​ឃើញ​ទិដ្ឋភាព​ចលនា​បែប​នេះ ពួក​គេ​បាន​និយាយ​ថា «​ទាំងនេះ​គឺ​មិនមែន​ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​តែ​តាម​មាត់​ទេ ពួក​គេ​គឺជា​ម៉ូ​ស្លុ​ី​ម​ពិតប្រាកដ​» ។ អំពី​សាលា គាត់​បាន​និយាយ​ថា «​សាលារៀន​ទាំងនេះ​បណ្តាក់ទុន​ទៅ​ពេល​អនាគត និង​ក្នុង​គោលបំណង​ដើម្បី​បង្កើត​សហគមន៍​មួយ​ដែល​ផ្តល់​នូវ​ឱកាស​ដល់​មនុស្ស​គ្រប់​រូប ស្មើ​ៗ​គ្នា​» ។ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​អ្នកកាសែត និង​មូលនិធិ​អ្នកនិពន្ធ ដែល​ប្រធានកិត្តិយស​គឺ​លោក Gulen បាន​បង្កើត​ជា​ក្រុមការងារ​ឯករាជ្យ (​ឧទាហរណ៍ អ្នក​ស្ម័គ្រចិត្ត​មិន​មានការ​ឧបត្ថម្ភ​ប្រាក់​ពី​រដ្ឋ​) ជាមួយ​គោលបំណង​ឈាន​ដល់​ការ​មូលមតិ​គ្នា​លើ​បញ្ហា​នយោបាយ ឬ​ការ​បែងចែក​វប្បធម៌​នៅ​ក្នុង​ប្រទេស​តួ​ក​គី ។ អ្នកចូលរួម និង​វាគ្មិន (​អ្នកកាសែត និង​បញ្ញវន្ត​) បាន​អញ្ជើញ​ឱ្យ​ចូលរួម​ពី​គ្រប់​ជ្រុង​នៃ​វិសាល​គម​នយោបាយ និង​ពី​ក្រុម ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​តួ​ក​គី​។ ការ​ពិភាក្សា​បញ្ចប់​ជាមួយនឹង​កិច្ចព្រមព្រៀង ប្រកាស បាន​ចុះហត្ថលេខា ដោយ​អ្នកចូលរួម​ទាំងអស់ ។ ក្រុមការងារ​ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​គឺ Abant Platform ដែល​យកឈ្មោះ​តាម​បឹង Lake Abant ជា​កន្លែង​កិច្ចប្រជុំ ត្រូវ​បាន​ប្រព្រឹត្ត​ឡើងជា​លើក​ដំបូង ។ អ្នកចូលរួម​នៅ Abant បាន​ពិភាក្សា​អំពី​សាសនា​អ៊ិ​ស្លា​ម និង​ទមិឡ​និយម (​ឆ្នាំ​១៩៩៨) សាសនា​រដ្ឋ និង​សង្គម (​ឆ្នាំ​១៩៩៩) ច្បាប់​ប្រជាធិបតេយ្យ (​ឆ្នាំ​២០០០) ពហុ​និយម និង​សម្បទាន​សង្គម (​ឆ្នាំ​២០០១) សាកល​នី​យ​កម្ម នយោបាយ​សេដ្ឋកិច្ច និង​ទំហំ​វប្បធម៌ (​ឆ្នាំ​២០០២) សង្គ្រាម និង​ប្រជាធិបតេយ្យ (​ឆ្នាំ​២០០៣) ។

lzzettin Dogan មេដឹកនាំ​នៃ​រង្វង់ Alevi នៅ​ក្នុង​ប្រទេស​តួ​ក​គី និង​ជា​ប្រធាន​របស់ CemFoundation បាន​និយាយ​អំពី Gulen ថា «​គាត់​បាន​?