ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​ម្នាក់​គេច​រួច​ពី​ឡឥដ្ឋ​នរក​ដើរទៅ​ផ្ទះ​ក្នុង​ចម្ងាយ​ផ្លូវ​2.500​គីឡូម៉ែត្រ

8 ឆ្នាំ មុន

សារព័ត៌មាន «​ញូ​វ​អៃ​ហ្វើ​ង​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​លី ជនជាតិ​ចិន​អាយុ​៣៧​ឆ្នាំ ត្រូវ​គេ​បោក​បញ្ឆោត​ឱ្យ​ចូល​ធ្វើការ​នៅ​ក្នុង​ឡឥដ្ឋ​ខុសច្បាប់​មួយ ខណៈ​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​អ៊ូ​រុមឈី

សារព័ត៌មាន «​ញូ​វ​អៃ​ហ្វើ​ង​» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​លី ជនជាតិ​ចិន​អាយុ​៣៧​ឆ្នាំ ត្រូវ​គេ​បោក​បញ្ឆោត​ឱ្យ​ចូល​ធ្វើការ​នៅ​ក្នុង​ឡឥដ្ឋ​ខុសច្បាប់​មួយ ខណៈ​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​អ៊ូ​រុមឈី ខេត្ត​ស៊ី​ន​ជាំ​ង​អុ​៊​យ​គ័​រ នៅ​ឆ្នាំ​២០១៤ ។ នៅ​ទីនោះ លោក​លី ត្រូវ​ថៅកែ​រឹប​ប​អូស​យក​អត្តសញ្ញាណប័ណ្ណ ហើយ​បង្ខំ​ឱ្យធ្វើ​ការ​ធ្ងន់​ដោយ​មិន​ផ្តល់​ប្រាក់​កម្រៃ​ទេ ។

ដោយ​ស៊ូទ្រាំ​មិន​បាន លោក​លី ព្យាយាម​គេច​រួច​ចេញពី​ទីនោះ កាលពី​ខែមិថុនា ២០១៥ រួច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឆ្ពោះទៅ​ស្រុក​កំណើត​វិញ​នៅ​ខេត្ត​គុយ​ចូ​វ ព្រោះ​គ្មាន​ប្រាក់​ទិញ​សំបុត្រ​រថយន្ត ។ សំណាងល្អ​ប៉ូលិស​ប្រទះ​ឃើញ ខណៈ​លោក​លី​ដើរ​អស់​រយៈពេល​ជាង​៣០​ថ្ងៃ បាន​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​១.៣០០​គីឡូម៉ែត្រ​ទៅ​ដល់​ក្រុង​នី​ង​សៀ​ហ៊ុយ កាលពី​ថ្ងៃ​ទី​១០ កក្កដា​។ ប៉ូលិស​ឱ្យ​ដឹង​ថា លោក​លី​គ្មាន​វត្ថុ​អ្វី​ជាប់​តាម​ខ្លួន​ទេ មាន​តែ​ខោអាវ​មួយ​សម្រាប់​ប៉ុណ្ណោះ ។

ប៉ូលិស​បាន​ជួយ​បុរស​នោះ​ដោយ​ទិញ​សំបុត្រ​ឱ្យធ្វើ​ដំណើរ​តាម​រថយន្ត​រហូត​ទៅ​ដល់​ផ្ទះ ។ 

ទីកន្លែង​ដែល​ប៉ូលិស​ជួយ​លោក​លី​នោះ គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​ប្រហែល​១.២០០​គីឡូម៉ែត្រ​ឯណោះ ដូច្នេះ​បើ​គេ​បន្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​មិនដឹង​ត្រូវ​ចំណាយ​ពេល​​ប៉ុន្មាន​ខែ​ទៀត​ទេ​ទើប​ដល់ ៕