ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០​កម្ពុជា​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​៣៦​ម៉ឺន​តោន និង​ស្រូវ​២.៨​លាន​តោន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​មួយ​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំ​ផលិតផល​អង្ករ​ដែល​សម្រេច​បាន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​៣៦​ម៉ឺន​តោន និង​ស្រូវ​បាន​ចំនួន​២.៨​លាន​តោន ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។…

រាជធានី​ភ្នំពេញ ៖ រយៈពេល​មួយ​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំ​ផលិតផល​អង្ករ​ដែល​សម្រេច​បាន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​៣៦​ម៉ឺន​តោន និង​ស្រូវ​បាន​ចំនួន​២.៨​លាន​តោន ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖«​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​នៅ​ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ គឺ​អង្ករ​ចំនួន​ជាង ៦៩០ ០០០​តោន និង​ស្រូវ​ចំនួន​ជាង ២ ៨០០ ០០០​តោន ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​» ។

ឯកឧត្តម​លើក​ឡើង​ថា ក្រៅពី​ផលិតផល​អង្ករ និង​ស្រូវ​កម្ពុជា​បាន និង​កំពុងធ្វើការ​នាំ​ចេញ​កសិផល​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ផ្លែស្វាយ​ស្រស់ និង​កែ​ច្នៃ​ផ្លែ​ចេក​ស្រស់ គ្រាប់ស្វាយចន្ទី​ស្រស់ និង​កែ​ច្នៃ ដំឡូង​មី​ស្រស់ និង​ក្រៀម មាន​ប៉ៃលិន​ស្រស់ (​តា​ង៉ែ​ន​)​។​ល​។ រ​ដ​ខ្ឋ​មន្ត្រី​បញ្ជាក់​ថា ៖«​ក៏​ពិត​ថា យើង​ទទួល​បាន​សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​យ៉ាងនេះ​ក្តី ក៏​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​តែ​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​ផែនការ​ជំរុញ​កំណើន​កសិកម្ម រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ តាម​រយ​:​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ក្នុង​គោលបំណង​សំខាន់ គឺ​ធ្វើ​យ៉ាងណា «​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅ​ជា​កសិកម្ម​ទំនើប​មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និរន្តរភាព បង្កើន​ប្រាក់​ចំណូល​ធានា​បាន​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​នវានុវត្តន​» ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​តាម​អភិក្រម ព្រមទាំង​លើកកម្ពស់​ការ​ធ្វើ​យ​ន្តូ​ប​នី​យ​កម្ម​កសិកម្ម ពិពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០» ។

ឯកឧត្តម​បាន​លើក​ឡើង​ថា មួយ​ក្នុង​ចំណោម​គោលនយោបាយ​ជា អាទិភាព​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​ការ​អភិវឌ្ឍ​យ​ន្តូ​ប​នី​កម្ម​កសិកម្ម ។ ផ្តើម​ចេញពី​ការ​អនុវត្ត​គោលនយោបាយ​នេះ យើង​សង្កេត​ឃើញ​ថា បច្ចុប្បន្ន គ្រឿងយន្ត​កសិក ម្ម​បាន​ចូលខ្លួន​មក​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ជំនួស​ឲ្យ​កំលាំង​ពលកម្ម​មនុស្ស និង​សត្វពាហន​:​ស្ទើរតែ​ទាំងស្រុង ជា​ពិសេស​លើ​ផ្នែក​ផលិតកម្ម​ដំណាំ​ស្រូវ និង ដំណាំ​ក​សិ​-​ឧស្សាហកម្ម ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម (០៨/​មក​រា​/២០២១) បាន​បង្ហាញ​ថា បច្ចុប្បន្ន កម្ពុជា​មាន​ត្រាក់ទ័រ​ចំនួន ៣២០៩៤​គ្រឿង គោ​យន្ត​ចំនួន ៤៩៨ ១១៩​គ្រឿង និង​ម៉ាស៊ីន​ប្រមូល​ផល​ស្រូវ​មាន​ចំនួន ៦ ៧៩៦​គ្រឿង ដែល​បាន និង​កំពុង​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​ដីស្រែ ដីចំការ និង​ប្រមូល​ផល​ស្រូវ ហើយ​និង​គ្រឿងយន្ត​បម្រើ​ឲ្យ​ការងារ​សាកវប្បកម្ម ។

ជាក់ស្តែង ផ្ទៃដី​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត​មាន​ចំនួន​៣ ៣៩៦ ០៦០​ហ​.​ត ស្មើនឹង ៩៩,១៤% នៃ​ផ្ទៃដី​ដែល​បាន​ភ្ជួរ​រាស់​សរុប ក្នុង​នោះ​ផ្ទៃដី​ស្រែ​ប្រមាណ​ជា ៨៥,៤០% ត្រូវ​បាន​ប្រមូល​ផល​ដោយ​ប្រើ​ម៉ា​ស៊ី​ច្រូត ។ ទន្ទឹម​នេះ​ក្នុង​គោលបំណង ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​បច្ចេកទេស​រៀបចំ​ដី និង​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​សម ស្រប តាម​បទដ្ឋាន ស្ថានភាព​ដី និង​ប្រភេទ​ដំណាំ រៀង​រាល់​ឆ្នាំ នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម​បាន​ចុះ​ធ្វើ ការ​បង្ហាញ​ជាក់ស្តែង​អំពី​ការ​ប្រើ​គ្រឿងយន្ត ជួសជុល និង​បាន​ធ្វើការ​ណែនាំ​អំពី​អត្ថប្រយោជន៍​សំខាន់​ៗ​ជូន​ដល់​កសិករ​ផង​ដែរ ដូច​ជា ការ​ត្រួតពិនិត្យ​បច្ចេកទេស​នៃ​ការ​រៀបចំ​ដី​អត្ថប្រយោជន៍​នៃ​ការ​រៀបចំ​ដី និង​បច្ចេកទេស​នៃ​ការ​គ្រឿងយន្ត​ក្ន​ង​ការ​ប្រមូល​ផល​។​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ