ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជា​ច្រើន​អង្គ​ជួប​គ្រោះ ក្រោយ​រថយន្ត​បើក​លឿន​ពន្លះ​ដើមឈើ​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈ​រថយន្ត​មួយ​គ្រឿង​ដឹក​ព្រះសង្ឃ​ជា​ច្រើន​អង្គ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​​ស្រប​ពេល​នោះ​ងងុយដេក​ផង ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​ដើមឈើ បណ្តាល​ឱ្យ​រង​របួស​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ខូចខាត​រថយន្ត​យ៉ាងដំណំ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈ​រថយន្ត​មួយ​គ្រឿង​ដឹក​ព្រះសង្ឃ​ជា​ច្រើន​អង្គ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​​ស្រប​ពេល​នោះ​ងងុយដេក​ផង ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​ដើមឈើ បណ្តាល​ឱ្យ​រង​របួស​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ខូចខាត​រថយន្ត​យ៉ាងដំណំ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ១- អ្នកបើកបរ​រថយន្ត​ឈ្មោះ សែ​ម បុរី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សូ​គង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ បើករថយន្ត​ម៉ាក​កាម​រី​ហើម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 2A-2434 (​រង​របួស​ស្រាល)។

ចំណែក​អ្នក​រួម​ដំណើរ​ជា​ព្រះសង្ឃ​ចំនួន​៥​អង្គ​គង់នៅ​វត្ត​ដងទង់ ស្ថិត​ក្នុងភូមិ​ស្រែ​ខាងជើង ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត មាន​៖ ១- ព្រះ​នាម សែន ស៊ិ​ន​ដា​រ៉ូ ព្រះ​ជន្ម​៣៤​វស្សា រង​របួស​បាក់​កដៃ​ស្តាំ ២-​ព្រះ​នាម ត្រេ​ន ព្រះ​ជន្ម​៣១​វស្សា របួស​បែក​មុខ​ខាងស្តាំ ៣- ព្រះ​នាម ត្រាវ ព្រះ​ជន្ម​៣៣​វស្សា របួសស្រាល ៤- ព្រះ​នាម វែង ព្រះ​ជន្ម​៣៤​វស្សា របួសធ្ងន់ និង​៥- ព្រះ​នាម ឡុ​ង ព្រះ​ជន្ម​៣២​វស្សា របួសធ្ងន់​។

បើ​តាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​បើក​ក្នុង​ស្ថានភាព​ងងុយដេក ហើយ​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ធ្វើ​ឱ្យ​រថយន្ត​ជ្រុល​ទៅ​បុក​ជាមួយនឹង​ដើមឈើ បណ្តាល​ឱ្យ​ព្រះសង្ឃ​ដែល​គង់នៅ​លើ​រថយន្ត​រង​របួស​ច្រើន​យ៉ាងនេះ​។

បច្ចុប្បន្ន​នេះ ព្រះសង្ឃ​ទាំង​០៥​អង្គ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ