ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ា​ស្តា​បោះពួយ​លឿន​ពេក ធ្លាក់​ចូល​ប្រឡាយ​ទឹក​ប្រូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ា​ស្តា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ផ្នែក​ខាងស្តាំ​រថយន្ត តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ ២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ា​ស្តា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ផ្នែក​ខាងស្តាំ​រថយន្ត តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ ២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​០៤ ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​ម៉ា​ស្តា​(BT-50) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-6164 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងស្តាំ​រថយន្ត តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ឃើញ​ថា​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​មិន​មាន​ប៉ះពាល់​សម្បត្តិ​រដ្ឋ​ក៏​ឲ្យ​ម្ចាស់​រថយន្ត​ស្ទូច​យក​ទៅ​ជួល​ជុល​ឡើង​វិញ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ