ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម! ឆក់​យក​ជីវិត​​​កូនង៉ែត​១០​នាក់ ក្រោយ​ឆេះ​មន្ទីរពេទ្យ​សម្ភព​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ យោង​តាម​ព័ត៌មាន​ផ្ដល់​ដោយ​គ្រូពេទ្យ​ម្នាក់​ថា កូនង៉ែត​ដល់​១០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​​ក្នុង​អគ្គិភ័យ​មួយ​ឆេះ​មន្ទីរពេទ្យ​សម្ភព​មួយ ក្នុង​រដ្ឋ​មហា​រា​ស្ត្រា​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​៩ ខែ​មក​រា ឆ្នាំ​២០២១ ដែល​នោះ​ជា​គ្រោះ​មហន្តរាយ​មួយ​នាំ​ឲ្យ​គេ​មានការ​សង្ស័យ​លើ​សន្តិសុខ​នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​ឥណ្ឌា ។ គ្រូពេទ្យ​រូប​នោះ​លោក…

ប្រទេស​ឥណ្ឌា ៖ យោង​តាម​ព័ត៌មាន​ផ្ដល់​ដោយ​គ្រូពេទ្យ​ម្នាក់​ថា កូនង៉ែត​ដល់​១០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​​ក្នុង​អគ្គិភ័យ​មួយ​ឆេះ​មន្ទីរពេទ្យ​សម្ភព​មួយ ក្នុង​រដ្ឋ​មហា​រា​ស្ត្រា​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​៩ ខែ​មក​រា ឆ្នាំ​២០២១ ដែល​នោះ​ជា​គ្រោះ​មហន្តរាយ​មួយ​នាំ​ឲ្យ​គេ​មានការ​សង្ស័យ​លើ​សន្តិសុខ​នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​ឥណ្ឌា ។

គ្រូពេទ្យ​រូប​នោះ​លោក PRAMOD KHANDATE គូសបញ្ជាក់​ថា បណ្ដា​បុគ្គលិក​ពេទ្យ​អាច​ជួយ​​សង្គ្រោះ​កូនង៉ែត​៧​នាក់ នៅ​មន្ទីរពេទ្យ​ស្រុក​បាន​ដា​រ៉ា​នា​ភាគ​កណ្ដាល​ប្រទេស តែ​មិន​អាច​ជួយ​សង្គ្រោះ​កូនង៉ែត​១០​នាក់​ទៀត​បាន ។ បណ្ដា​កូនង៉ែត​ដែល​រង​គ្រោះ​ខ្លះ​មាន​អាយុ​ទើប​ប៉ុន្មាន​ថ្ងៃ​និង​​ខ្លះ​ទៀត​អាយុ​បាន​៣​ខែ ។ មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ តែ​បណ្ដា​បុ​គ្គលិ​ក​ពេទ្យ​នាំ​គ្នា​ជួយ​ពន្លត់ភ្លើង​បាន​ឆាប់ ។ ផ្សែង​បណ្ដាល​ឲ្យ​ក្មេង​ទាំងនោះ​ពុល​​រហូត​បាត់​បង់​ជីវិត។

តាម​បណ្ដា​បុគ្គលិក​ពេទ្យ​ថា ភ្លើង​ចាប់​ឆាបឆេះចេញពី​ផ្នែក​មួយ​នៃ​មន្ទីរពេទ្យ ។ បណ្ដា​អ្នក​ពន្លត់​ភ្លើង អាច​រារាំង​មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​កាន់ផ្នែក​ដទៃ​ៗ​ទៀត​នៃ​ទីតាំង​នោះ ។

តាម TWITTER នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោកណា​រេ​ន​ដ្រា​ម៉ូ​ឌី​ថ្លែង​ថា នោះ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​នៅ​ស្រុក​បាន​ដា​រ៉ា​រដ្ឋ​មហា​រា​ស្ត្រា​កន្លែង​ដែល​យើង​បាត់បង់​ក្មេង​ដ៏​ថ្លៃថ្លា​របស់​យើង​ច្រើន​នាក់ ។ អាជ្ញាធរ​បាន​ចេញ​បញ្ជា​ឲ្យ​ស៊ើ​ប​អង្កេត​ជាបន្ទាន់​ក្រោយ​សោក​នា​កម្ម​ថ្មី​នោះ​ក្នុង​មន្ទីរពេទ្យ​មួយ ។ ឥណ្ឌា​កាលពី​ឆ្នាំ​២០១១​ជួប​ប្រទះ​គ្រោះ​អគ្គិភ័យ​ដ៏​ធំ​បំផុត​មួយ​បណ្ដាល​ឲ្យ​មនុស្ស​បាត់ប​ង់ជីវិត​ដល់​ជាង​៩០​នាក់​ ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​កាល់គុតា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ