ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សភា​​ស្វែងរក​រារាំង ​ខ្លាច​លោក​ត្រាំ​មុន​ចេញពី​សេត​វិមាន​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធាន​សភា​អា​មេ​រិ​ក លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី​និយាយ​ថា លោកស្រី កាល​ពី​ថ្ងៃ​ទី​៨ មក​រា បាន​ពិភាក្សា​ជាមួយ​ប្រមុខ​យោធា​អា​មេ​រិ​ក ពី​បណ្ដា​វិធានការ​សម្រាប់​រារាំង មិន​ឲ្យ​លោក​ដូ​ណា​ល់…

សហរដ្ឋអាមេរិក ៖ ប្រធាន​សភា​អា​មេ​រិ​ក លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី​និយាយ​ថា លោកស្រី កាល​ពី​ថ្ងៃ​ទី​៨ មក​រា បាន​ពិភាក្សា​ជាមួយ​ប្រមុខ​យោធា​អា​មេ​រិ​ក ពី​បណ្ដា​វិធានការ​សម្រាប់​រារាំង មិន​ឲ្យ​លោក​ដូ​ណា​ល់ ត្រាំ ធ្វើការ​ប្រទូស្ត​រ៉ា​យ​នានា ឬ​បញ្ជា​ឲ្យ​វាយប្រហារ​នុយក្លេអ៊ែរ​ក្នុង​បណ្ដា​ថ្ងៃ​ចុង​ក្រោយ​នៃ​អាណត្តិ​របស់​លោក ។

ក្នុង​សារលិខិត​មួយ​ផ្ញើ​ជូន​បណ្ដា​សមាជិក​សភា លោកស្រី​សរសេរ​ថា សភាពការណ៍​ជាមួយ
ប្រធានាធិបតី​មាន​សតិ​មិនល្អ​រូប​នោះ​អាច​មាន​គ្រោះថ្នាក់​បំផុត ហើយ​យើង​ត្រូវធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​យើង​អាច​ការពារ​ប្រជាជន​អា​មេ​រិ​ក​ពី​ការ​ឈ្លានពាន​គ្មាន​របៀប​ប្រឆាំង​ប្រទេស​យើង​និង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង ។

បណ្ដា​ផ្នែក​សេវាកម្ម​របស់​ឧត្ដមសេនីយ​MILLEY ថ្លែង​ថា លោកស្រី​ណា​ន​ស៊ីពី​ឡូ​ស៊ីជា
ប្រភព​នៃ​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នោះ និង​ថា នាយសេនាធិការ​កងទ័ព​រូប​នោះ​បាន​ឆ្លើយ​តប​វិញ​ចំពោះ​បញ្ហា​ទាក់ទិន​នឹង​នីតិវិធី​រារាំង​ការ​បញ្ជា​អាវុធ​នុយក្លេអ៊ែរ ។

លោកស្រី​ណា​ន​ស៊ី​ថ្លែង​ថា បាន​ទទួល​ការ​ធានា​នានា​របស់ នាយសេនាធិការ​កងទ័ព​ដើម្បី​រារាំង​លោក​ដូ​ណា​ល់​ត្រាំ​មិន​អាច​បញ្ជា វាយប្រហារ​នុយក្លេអ៊ែរ​។

ទោះបី​យ៉ាងណា​បើ​តាម​លោក JEFFREY LEWIS សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន MIDDLEBURY INSTITUTE OF INTERNATIONAL STUDIES ថា គ្មាន​មធ្យោបាយ​ស្របច្បាប់​ណាមួយ​ដែល​អាច​ធ្វើការ​រារាំង​បាន​ឡើយ ។ ប្រធានាធិបតី​ជា​អ្នកមាន​អំណាច​ដាច់​មុខ និង​គ្មានការ​​រារាំង​មិន​ឲ្យ​ចេញ​បញ្ជា​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ