ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺអេដស៍​នឹង​បាត់​ស្រមោល​នៅ​ឆ្នាំ​2030

8 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ កន្លង​មក លោក​បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN)​បាន​ចេញ​សេចក្តីថ្លែងការណ៍​ក្នុង​ស​ន្និ​សិ​ទ​មួយ​ក្នុង​ប្រទេស​អេ​ត្យូ​ពី​ថា <<​ពិភពលោក​នឹង​លែង​មាន​ជំងឺអេដស៍​នៅ​ឆ្នាំ ២០៣០ >>​។

កាលពី​ពេល​ថ្មី​ៗ កន្លង​មក លោក​បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN)​បាន​ចេញ​សេចក្តីថ្លែងការណ៍​ក្នុង​ស​ន្និ​សិ​ទ​មួយ​ក្នុង​ប្រទេស​អេ​ត្យូ​ពី​ថា <<​ពិភពលោក​នឹង​លែង​មាន​ជំងឺអេដស៍​នៅ​ឆ្នាំ ២០៣០ >>​។

គោលដៅ​សហស្សវត្ស​របស់​អង្គការសហប្រជាជាតិ​គឺ​លុប​បំបាត់​ការ​រីក​រាលដាល​ជំងឺអេដស៍​តាម​រយៈ​ការ​ការពារ ព្យាបាល និង​គាំទ្រ ។

លោក​ម៉ៃ​ឃើ​ល ស៊ី​ឌី​ប នាយក​ប្រតិបត្តិ​USAID​និយាយ​ថា​«​ក្នុងអំឡុងពេល​១ ទស​វត្ស​ដំបូង​នៃ​ជំងឺអេដស៍ យើង​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​អ្នកជំងឺ​ដែល​ស្លាប់​ដោយ​ជំងឺអេដស៍​បាន​ទេ​។ ពេល​នោះ​អ្នកជំងឺ​ត្រូវ​លេបថ្នាំ​ចំនួន​៨ គ្រាប់​ក្នុង​១ ថ្ងៃ​ដែល​ចំណាយ​អស់ ១០.០០០​ដុល្លារ​ក្នុង​១​ឆ្នាំ ។ សព្វ​ថ្ងៃនេះ​ថ្នាំ​អាច​ទិញ​ព្យាបាល​បាន​ក្នុង​តម្លៃ ១០០ ដុល្លារ​ប្រើ​រយៈពេល​១ ឆ្នាំ​» ។

យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ឱ្យ​ដឹង​ថា អត្រា​នៃ​អ្នក​ស្លាប់​ដោយ​ជំងឺអេដស៍​ក្នុង​ឆ្នាំ ២០០៤ ធ្លាក់​ចុះ​ច្រើន​ជាង ៤០ ភាគរយ ហើយ​ក្នុង​ឆ្នាំ ២០១៥ នេះ​ទំហំ​ទឹកប្រាក់​ដែល​ចាយ​ទៅ​លើ​ជំងឺអេដស៍​គឺ ២២ ពាន់​លាន​ដុល្លារ​ឯណោះ ដែល​ឆ្នាំ ២០០១ អស់​ត្រឹមតែ ៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ជោគជ័យ​មួយ​ក្នុង​ចំណោម​ជោគជ័យ​ទាំងឡាយ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ទៅ​កាន់​កុមារ​ត្រឹម ៥៨ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១៤ ។ កាលពី​ខែ​មុន គុយ​បា បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​លុប​បំបាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍​ពី​ម្តាយ​ទៅ​ទារក ៕