ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម​ថ្លែង​ថា​បញ្ហា​គ្រឿ​​ងញៀន​កាន់តែ​រីក​ធំ​នៅ​ជន​ប​ទ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បញ្ហា​គ្រឿងញៀន​បាន​និង​កំពុង​រីក​រាលដាល​ដល់​ជនបទ​កាន់តែ​ច្រើន ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​បន្ដ​បង្ក្រាប…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា បញ្ហា​គ្រឿងញៀន​បាន​និង​កំពុង​រីក​រាលដាល​ដល់​ជនបទ​កាន់តែ​ច្រើន ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​បន្ដ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ឲ្យ​ទាន់​ពេលវេលា ​។

ការ​បញ្ជាក់​របស់​សម្តេច ស ខេ​ង លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណ​សម្បត្តិ​នៃ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

ក្នុង​ឱកាសនោះ​សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​ត្រូវ​បន្ដ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​បន្ដ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឲ្យ​ភូមិ​-​ឃុំ គ្មាន​គ្រឿងញៀន ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ ត្រូវ​ជំរុញ​បំផុស​ចលនា​អប់រំ​មហាជន​ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជា​ពិសេស អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​នូវ​ខ្លឹម​សារទិស​ស្លោក «​បី​កុំ​-​មួយ​រាយការណ៍​» ។

បី​កុំ មាន​ន័យ​ថា កុំ​ពាក់ព័ន្ធ​, កុំ​អន្ដរាគមន៍​, កុំ​លើកលែង ឯ​មួយ​រាយការណ៍ មាន​ន័យ​ថា ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែ​ច្នៃ ផលិត និង​ទីតាំង​ស្ដុក​ទុក​គ្រឿងញៀន​ជា​បន្ទាន់​ប្រ​សិន​កើត​មាននៅ​ទីតាំង​ណាមួយ ដើម្បី​សមត្ថកិច្ចចុះបង្រ្កាបទាន់ហេតុការណ៍ ៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ