ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​! ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ បិទ​បេះដូង​រៀប​ការ​ថ្ងៃនេះ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ែន ស្រី​ពេជ្រ បាន​ធ្វើ​អោយ​គេឯង​ភ្ញាក់ផ្អើល​ជា​ថ្មី​ក្នុង​សង្គម​សិល្បៈ ដោយ​សារ​តែ​នាង​បាន​សម្រេចចិត្ត​ចូល​រោងការ​តែ​ម្តង​។ ជាមួយនឹង​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ការ ស្រី​ពេជ្រ ត្រូវ​បាន​មហាជន​ជូនពរ​នាង​អោយ​ជួប​តែ​ភាព​សុខសាន្ត​តរៀង​ទៅ ក្រោយ​ចាប់​គូ​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​។…

រាជធានី​ភ្នំពេញ ៖ ប៉ែន ស្រី​ពេជ្រ បាន​ធ្វើ​អោយ​គេឯង​ភ្ញាក់ផ្អើល​ជា​ថ្មី​ក្នុង​សង្គម​សិល្បៈ ដោយ​សារ​តែ​នាង​បាន​សម្រេចចិត្ត​ចូល​រោងការ​តែ​ម្តង​។ ជាមួយនឹង​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ការ ស្រី​ពេជ្រ ត្រូវ​បាន​មហាជន​ជូនពរ​នាង​អោយ​ជួប​តែ​ភាព​សុខសាន្ត​តរៀង​ទៅ ក្រោយ​ចាប់​គូ​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​។

ពិធី​ការិនី ប៉ែន ស្រី​ពេជ្រ ដែល​កំពុង​តែ​ឡើង​កូដ​ខ្លាំង​នៃ​តួនាទី បាន​សម្រេច​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​។ ពិធី​រៀប​ការ​នេះ បាន​ជ្រើសរើស​យក​ថ្ងៃ​ទី​៧ ខែមករា និង​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២១ ជ្រើសតាំង​ថ្ងៃ​ពា​លា​ជ័យ​។ នេះ​ជា​សិល្ប​ការិនី លេចធ្លោ​ទី​១ នៃ​ឱកាស​ដើមឆ្នាំ​នេះ ដែល​បាន​វៃ​ចេញ​កៅឆាយ ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​។

ប៉ែន ស្រី​ពេជ្រ បាន​ចូល​រោងការ​ហើយ​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០២១​នេះ​។ នាង​បាន​សម្រេចចិត្ត ប្រគល់​បេះដូង បរិសុទ្ធ​របស់​នាង​អោយទៅ​បុរស​រូប​សង្ហា​ម្នាក់ ត្រូវជា​ស្វាមី ក្រោយ​ពេល​យល់ចិត្ត​គ្នា​យ៉ាង​ស៊ីជម្រៅ​។ អ្នក​ទាំង​២ មិន​អាច​ដំអក់​ចាំ​ពេលវេលា​អូស​យូរ​ទៀត​បាន​ឡើយ ដោយ​យល់​ថា សម​ល្មម​ដល់​ពេល​សំពះ​ផ្ទឹម​ក្រោម​ការ​ជូនពរ​ជ័យ​ពី​ញាតិ​មិត្ត​បងប្អូន​។

ក្នុង​ឈុត តាក់តែង​ជា​កូនក្រមុំ ប៉ែន ស្រី​ពេជ្រ ទទួល​បាន​ភាព​ទាក់ទាញ ដោយសារ​ឈុត​បុរាណ​ប្រពៃណី​ជាតិ មានការ​រំលេច​ភាព​ស្រស់​ស្អាត ហើយ​ទាំង​កូនកំលោះ ក៏​សង្ហា​ផង​នោះ​រឹតតែ​ទទួល​បានការ​សរសើរ​ពី​មហាជន​ថា ប៉ែន ស្រី​ពេជ្រ បាន​ស្វាមី​ស្របាល​ៗ​គ្នា ហើយ​ស្រស់​សង្ហារ​ណាស់​។

ប៉ែន ស្រី​ពេជ្រ ជា​អតីត​អ្នក​ខេត្តតាកែវ ហើយ​បាន​ដូរ​ទៅ​រស់នៅ ខេត្តព្រះវិហារ ជាមួយ​ប៉ា​ម៉ាក់ ព្រោះ​ឪពុក​នាង​ជា​ទាហាន​នៅ​ទីនោះ​។ វ័យ​ជំទង់​ស្រី​ពេជ្រ ដើរ​លក់​រូបថត​លក្ខណៈ​ទេសចរណ៍ ដល់​ភ្ញៀវ​ឡើង​ទៅ​ប្រាសាទព្រះវិហារ​។

វាសនា​របស់​នាង បាន​ត្រដែត​ក្លាយជា​អ្នកសិល្បៈ ហើយ​ក៏​ក្លាយជា​ពិធី​ការិនី​ហង្ស​មាស​លេចធ្លោ​ចុង​ក្រោយ​នេះ ។ បើ​គិត​អោយ​ដល់ ប៉ែន ស្រី​ពេជ្រ ក៏​ចេះ​សម្តែង​ដ៍​ពូកែ​ឆាល់​តែ​ម្តង​នៅ​តួ​កាច​ឆ្នាស់ និង​ចេះ​ច្រៀង​យ៉ាង​ពីរោះ​ទៀត​ផង គ្រាន់តែ​នាង​ស្រឡាញ់ ខាង​ពិធីករ​ជាងគេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ