ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​​ម្នាក់​​នៅសង្កាត់​ច្បារអំពៅ​២

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ច្បារ​អំពៅ​២ ធ្វើការ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ខណៈ​ជនសង្ស័យ និង​បក្សពួក​កំពុង​វេច​ខ្ចប់​ថ្នាំ​ញៀន​ត្រៀម​ចេញ​ចែកចាយ ។

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ច្បារ​អំពៅ​២ ធ្វើការ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ខណៈ​ជនសង្ស័យ និង​បក្សពួក​កំពុង​វេច​ខ្ចប់​ថ្នាំ​ញៀន​ត្រៀម​ចេញ​ចែកចាយ ។
 
ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​មាស សុធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អ្នក​ធ្វើ​ម្ហូប​ការ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។
 
ប្រភព​បានឱ្យ​ដឹង​ទៀត​ថា មុខសញ្ញា​ខាងលើ រួម​ទាំង​បក្សពួក​របស់​គេ​ជា​ច្រើន​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ប្រមាញ់​ជា
យូរហើយ ប៉ុន្តែ​មិន​ដែល​បង្ក្រាប​បាន ។ លុះ​មក​ដល់​វេលា​កើតហេតុ ដោយ​ទទួល​បាន​តំរុយ​ច្បាស់​ការណ៍​ពី​ទីតាំង​ពួន​សំងំ​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ ទើប​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​តែ​ម្តង​ទៅ ។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់ កំពុង​វេច​ខ្ចប់​ថ្នាំ​ញៀន​ចូល​ក្នុង​ថង់ ដើម្បី​ត្រៀម​ចេញ​ទៅ​ចែកចាយ ប៉ុន្តែ​​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ពួក​គេ​បានដឹង​ខ្លួន​មុន ក៏​ស្ទុះ​ឡើង​រត់​ជាន់​ជើង​គ្នា​ប្រសាច និង​ថែម​ទាំង​ប្រមូល​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ក៏​ដូច​ជា​គ្រឿងញៀន​បោះចោល​ទៀត​ផង ដើម្បី​បំបាត់ភស្តុតាង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព