ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​តស៊ូ​ទាមទារ​ដាក់​ប្រភេទ​កីឡា​​បន្ថែម​ចូល​ប្រកួត​អូ​ឡាំ​ពិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នះ កម្ពុជា នៅ​មិន​ទាន់​មាន​លទ្ធភាព​ចូល​ប្រកួតនៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក តាម​រយៈការ​ប្រកួត​ជម្រុះ ឬ​តាម​រយៈ​រូបមន្ត​កំណត់យក​ដោយ​ផ្ដោត​លើ​បច្ចេកទេស​ខ្ពស់​នៅឡើយទេ ដោយសារ​តែ​សមត្ថភាព​កីឡាករ​របស់កម្ពុជា នៅ​មាន​កម្រិត ។…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នះ កម្ពុជា នៅ​មិន​ទាន់​មាន​លទ្ធភាព​ចូល​ប្រកួតនៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក តាម​រយៈការ​ប្រកួត​ជម្រុះ ឬ​តាម​រយៈ​រូបមន្ត​កំណត់យក​ដោយ​ផ្ដោត​លើ​បច្ចេកទេស​ខ្ពស់​នៅឡើយទេ ដោយសារ​តែ​សមត្ថភាព​កីឡាករ​របស់កម្ពុជា នៅ​មាន​កម្រិត ។

អត្ត​ព​លិ​ក​របស់​កម្ពុជា មានឱកាស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយសារតែ​សិទ្ធិ​អនុគ្រោះ​ប៉ុណ្ណោះ ដោយ​ក្នុង​រដូវ​កាលនីមួយ​ៗ គឺ​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​តែងតែ​ផ្ដល់​សិទ្ធិ​ឱ្យ​កម្ពុជា​បញ្ជូន​ទៅ​ប្រកួត​ចំនួន​២​ប្រភេទ​កីឡា ដោយ​គ្រាន់តែ​រដូវ​កាល​ខ្លះ​ផ្ដល់​ឱ្យ​២​ប្រភេទ​កីឡា​នេះ រដូវ​កាល​ខ្លះ​ផ្ដល់​ឱ្យ​២​ប្រភេទ​កីឡា​នោះ ។ ជាក់ស្ដែង ការ​ប្រកួត​កីឡា​អូ​ឡា​ពិ​ក​នៅ​ឆ្នាំ​២០២១​នេះ កម្ពុជា​ទទួល​បាន​សិទ្ធិ​ចូលរួម​លើ​២​ប្រភេទ​កីឡា​គឺ​រត់ប្រណាំង និង ហែល​ទឹក ខណៈ​ដែល​កម្ពុជា​កំពុង​បន្ត​ទាមទារ​ឱ្យ​បាន​៣​ទៅ​៤​ប្រ​ភ​ទ​កីឡា​ទៀត​បាន​ចូលរួម​ប្រកួត​។

ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នេះ គឺ​៤​ឆ្នាំ​ធ្វើ​ម្ដង ដោយ​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​សុទ្ធតែ​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ទាំងអស់​ឱ្យ​តែ​មាន​សមត្ថភាព​ជម្រុះ​ឈ្នះ​។ ព្រឹត្តិការណ៍​កីឡា​នេះ បណ្ដា​ប្រទេស​ដែល​ចូលរួម​ប្រកួត គឺ​ច្រើន​តែ​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​កីឡា​ខ្លាំង​។​រាល់​វិញ្ញាសា​ទាំងអស់​គឺ​តម្រូវ​ឱ្យ​ប្រកួត​ជម្រុះ​គ្នា​រវាង​ប្រទេស និង​ប្រទេស ដោយ​មាន​តែ​ប្រទេស​ក្នុង​ចំនួន​មួយ​កំណត់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ប្រកួត​។

ព្រឹត្តិការណ៍​នេះ គឺ​មាន​តែ​ប្រទេស​ជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ ដែល​បាន​ចូល​ប្រកួត​លើ​គ្រប់​វិញ្ញាសា​ដែល​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​បាន​រៀបចំ ។ ប៉ុន្តែ​សម្រាប់​ប្រទេស​ផ្សេង​ៗ គឺ​លុះត្រា​ជាប់​ជម្រុះ​ទើប​អាច​ចូល​ប្រកួត​បាន​។ ដូច្នេះ​ហើយ​ទើប​ប្រទេស​កម្ពុជា ពិបាកក្នុង​ការ​បង្ហាញខ្លួន ដោយ​សារ​តែ​ជម្រុះ​គឺ​ស៊ូ​មិន​រួច​ប្រទេស​ខ្លាំង​ៗ ។

យ៉ាងណាមិញ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក ដែល​ខ្វះ​លទ្ធភាព​ចូល​ប្រកួត​ដោយ​ការ​ជម្រុះ គឺ​ទទួល​បាន​សិទ្ធិ​ចូលរួម​លើ​២​ប្រភេទ​កីឡា ដោយ​អូ​ឡាំ​ពិ​ក​ក្នុង​ឆ្នាំ​២០២១​នេះ កំណត់​ធ្វើ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ប្រទេស​ដែល​ត្រូវ​បាន​កំណត់​ឱ្យ​ចូល​ប្រកួត គឺ​អត់​ប្រកួត​ជម្រុះ​ដូច​សព្វដង​ទេ ដោយសារ​កូ​វី​ដ​-១៩ តែ​កម្ពុជា​នៅ​តែ​មិន​អាច​ចូល​ប្រកួត​ក្រៅពី​សិទ្ធិ​អនុគ្រោះ​ដដែល ដោយសារ​តែ​គេ​កំណត់​យក​កីឡាករ​ដែល​មាន​បច្ចេកទេស​ខ្ពស់​។ តាម​ការ​បញ្ជាក់ កម្ពុជា​ទទួល បាន សិទ្ធិ​អនុគ្រោះ ចំនួន​ពីរ​ប្រភេទ​កីឡា ដែល ចាំបាច់​ជា​គោលការណ៍ គឺ​កីឡាអត្តពលកម្ម និង ហែល​ទឹក ដោយ​ត្រូវ​ទៅ​ចូលរួម​ប្រកួត​នៅ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ត្យូ ប្រទេស​ជប៉ុន នា​ខែកក្កដា ឆ្នាំ​២០២១ ខាង​មុខ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា (NOCC) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​តស៊ូ​មតិ​ដើម្បី​ឱ្យ​ប្រភេទ​កីឡា​ផ្សេង​ទៀត​ត្រូវ​បាន​អនុគ្រោះ​ផង​ដែរ ដោយសារ​តែ​កម្ពុជា​បើ​ឱ្យ​ប្រកួត​ជម្រុះ គឺ​ប្រាកដជា​ពិបាក​បាន​ឡើង​។ លោក​ថា កម្ពុជា​នឹង​បញ្ជូន​ប្រតិភូ និង​កីឡាករ កីឡា ការិនី​ជម្រើសជាតិ​លើ​វិញ្ញាសា​អត្តពលកម្ម​ឬ​រត់ប្រណាំង និង​ហែល​ទឹក​ទៅ​ចូលរួម​ប្រកួត​អូ​ឡាំ​ពិ​ក ហ្គេ​ម​ឆ្នាំ​នេះ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន គឺ​មាន​ចំនួន តិចតួច​ប៉ុណ្ណោះ អាច​ប្រមាណ​តែ​១០​នាក់ ផ្អែក​តាម​សិទ្ធិ​អនុគ្រោះ ។

លោក​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ចំនួន​ពីរ​ប្រភេទ​កីឡា​ដែល​ចាំបាច់​ជា​គោល​ការណ៍​ប៉ុណ្ណោះ ដោយ​រដូវ​កាល​នេះ គឺ កីឡា​អត្តពលកម្ម និង​ហែល​ទឹក​។

លោក​កំពុង​ស្វះស្វែង ទាមទារ​ឱ្យ​កីឡា ចំបាប់ តេ​ក្វា​ន់​ដូ WT ទូកក្តោង និង​គុន​ដាវ​ជាដើម ឱ្យ
ទទួល​បាន​សិទ្ធិ​អនុគ្រោះ​បាន​ចូល​អូ​ឡាំ​ពិ​ក ហើយ​តម្រុយ​ក៏​មើលទៅ​សង្ឃឹម​ច្រើន​ដែរ ដោយសារ
តែ​គេ​យោគយល់​ថា កម្ពុជា​ជា​ប្រទេស​ដែល​វិស័យ​កីឡា​ទើបតែ​ហើប​ៗ​។ លោក​អគ្គ​លេខា NOCC មាន​ប្រសាសន៍​ថា ការ​ប្រកួត​អូ​ឡាំ​ពិ​ក ហ្គេ​ម នៅ​ទីក្រុង​តូ​ក្យូ​លើក​នេះ​ខុស​ពី​ការ​ប្រកួត មុន​ៗ ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ទើប​មិន អាច​រៀប​ចំការ​ប្រកួត​ជម្រុះ​បាន ហើយ​អូ​ឡាំ​ពិ​ក
អន្តរជាតិ កំណត់​យក​ចំណាត់ថ្នាក់​បច្ចេកទេស ខ្ពស់​ៗ កម្រិត​ពិភពលោក (World Ranking) តែ​ម្តង ។ ដោយឡែក សម្រាប់​កីឡាករ កីឡាការិនី​កម្ពុជា មិន​ទាន់​ចូល​ដល់​ចំណាត់ថ្នាក់ ពិភពលោក​បែប​នេះ​ទេ ដោយ​គ្រាន់តែ​ទទួល បាន​ត្រឹម​សិទ្ធិ​អនុគ្រោះ​ពី​អូ​ឡាំ​ពិ​ក​អន្តរជាតិ​តែ
ប៉ុណ្ណោះ ។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ជូន បន្ថែម​ថា បច្ចុប្បន្ន កម្ពុជា​ទទួល​បាន​សិទ្ធិអនុគ្រោះ​ចំនួន​ពីរ​ប្រភេទ​កីឡា ដែល​ចាំបាច់ ជា​គោលការណ៍​ប៉ុណ្ណោះ គឺ​កីឡាអត្តពលកម្ម និង​ហែល​ទឹក ហើយ​យើង​កំពុង​ស្នើ​សុំ​សិទ្ធិ អនុគ្រោះ បន្ថែម លើ​ប្រភេទ​កីឡា ចំបាប់ តេ ក្វា​ន់​ដូ WT ទូកក្តោង គុន​ដាវ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ