ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់​លាន​នាក់​ទន្ទឹង​ប្រើ Windows 10

8 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ប្រព័ន្ធ​កម្មវិធី​ថ្មី គឺ «Windows 10» នឹង​ចែកចាយ​ទៅ​កាន់​ពិភពលោក​ជា​ផ្លូវការ ហើយ​វា​នឹង​ផ្តល់​ភាព​ងាយស្រួល និង​ការ​ប្រើប្រាស់​កាន់តែ​ទំនើប​ជាង​មុន​ឈាន​ទៅ​រក​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា Software ។

នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ប្រព័ន្ធ​កម្មវិធី​ថ្មី គឺ «Windows 10» នឹង​ចែកចាយ​ទៅ​កាន់​ពិភពលោក​ជា​ផ្លូវការ ហើយ​វា​នឹង​ផ្តល់​ភាព​ងាយស្រួល និង​ការ​ប្រើប្រាស់​កាន់តែ​ទំនើប​ជាង​មុន​ឈាន​ទៅ​រក​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា Software ។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​ប្រព័ន្ធ Windows 10 ៖

១-Start Menu: ប្រព័ន្ធ Windows 10 មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ពោល​គឺ​ស្រ​ដៀង​ទៅ​នឹង​ប្រព័ន្ធ មុន​ៗ មាន​ន័យ​ថា លោក​អ្នក​ប្រៀប​បីដូច​ជា​អ្នកជំនាញ​មួយ​រូប​ទៅ​ហើយ ។ កម្មវិធី Start Menu នៅ​តែ​មាន​ក្នុង Windows 10 ដដែល តែ​ត្រូវ​បន្ថែម​ទម្រង់​កម្មវិធី​មួយ​ចំនួន​ដែល​កំពុង​តែ​រង់ចាំ​លោក​អ្នក ។

២- Windows Insider Program: គឺជា​កម្មវិធី​សហគមន៍​ពិភពលោក​ដែល​អ្នកគាំទ្រ​ពេញចិត្ត​ប្រើប្រាស់​ប្រព័ន្ធ Windows ។

៣-Windows 10 បាន​នាំ​យក Microsoft Edge ដែល​ជាក​កម្មវិធី​រុករក​ថ្មី និង​ផ្តល់​បទ​ពិសោធន៍​កាន់តែ​ប្រសើរ​ជាង​មុន​ដល់​លោក​អ្នក​លើ Web ទៀត​ផង ។

៤-Window Store: គឺជា​កម្មវិធី​ទិញ​តែ​មួយ​គត់​ដែល​នឹង​មាន​ក្នុង​ឧបករណ៍​ដំណើរការ​ប្រព័ន្ធ Windows 10 ។

៥- Cortana: ជំនួយការ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ដ៏​ឆ្លាស​វៃ Cortana នៅ​តែ​រង់ចាំ​ជួយ​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​អ្នកជា​រៀងរាល់ថ្ងៃ ។ ប្រើប្រាស់ Cortana ជាមួយនឹង Reminders កាន់តែ​អស្ចារ្យ ។

៦-​កម្មវិធី ល្បី​ៗ​មាន​ក្នុង Windows 10 រួម​មាន​កម្មវិធី Maps, Photos, Mail & Calendar, Music និង Video ។ រាល់​កម្មវិធី​ទាំង​ប្រើប្រាស់ OneDrive ដើម្បី Back up (​រក្សា​ទុក​) រាល់​ព័ត៌មាន និង​Sync (​បញ្ជូន​) ទៅ​កាន់​ឧបករណ៍​ផ្សេង​ទៀត​យ៉ាង​រលូន​ដែល​ដំណើរការ​ប្រព័ន្ធ Windows 10 ដូច​គ្នា ។ ដូច្នេះ​លោក​អ្នក​មិន​ស្ថិត​ឆ្ងាយ​ពី​អ្វី​ដែល​លោក​អ្នក​ត្រូវការ​នោះ​ទេ ៕