យល់ដឹង ៖ អត្រាអត់ការងារធ្វើក្នុងប្រទេសជប៉ុននាខែមករា ស្ថិតនៅលើតួលេខដដែលគ្មានការប្រែប្រួលខុសពីខែមុនទេ គឺនៅត្រឹម៤,៩ភាគរយ។ នេះបើតាមរបាយការណ៍រដ្ឋាភិបាលប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ និងបញ្ជាក់ថា វាស្ថិតនៅក្នុងលំដាប់ខ្ពស់ដដែល។ តាមរបាយការណ៍ ចំនួនអ្នកអត់ការងារធ្វើមានការថយចុះរាល់ខែចំនួន១៤០.០០០នាក់ បើគិតពីឆ្នាំកន្លងទៅ៣,០១លាននាក់ ក្នុងរយៈពេល៨ខែចុងក្រោយ នេះបើតាមរបាយការណ៍ដំបូងរបស់ក្រសួងការបរទេស និងទូរគមនាគមន៍។
ចំនួនធ្លាក់ចុះនៃអ្នកអត់ការងារធ្វើនាពេលថ្មីៗនឹងអាចជាទុនក្នុងការស្តារសេដ្ឋកិច្ច ប៉ុន្តែអត្រាអ្នកអត់ការងារស្ថិតក្នុងចំនួនច្រើននៅឡើយ ហើយយើងត្រូវខិតខំបន្តទៀត នេះបើតាមសម្តីរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេស និងទូរគមនាគមន៍។ ចំនួនបុរសអត់ការងារធ្វើធ្លាក់៥,៣ភាគរយក្នុងខែមករា ខុសពីខែធ្នូ ធ្លាក់៥,៤ភាគរយ ដែលនេះជាចំនួនធ្លាក់ចុះនៃអត្រាអត់ការងារធ្វើពីរខែជាប់គ្នា។ ចំណែកស្ត្រីវិញ ចំនួនអ្នកអត់ការងារធ្វើមាន៤,២ភាគរយ ធ្លាក់ពីចំនួន៤,៣ភាគរយក្នុងរយៈពេលពីរខែនេះ។
ចំនួនមនុស្សដែលបាត់បង់ការងារមានការធ្លាក់ចុះពីចំនួន៨៣០.០០០នាក់ មកត្រឹម ២០០.០០០នាក់ ដែលនេះជាសញ្ញាវិជ្ជមានមួយរបស់រដ្ឋាភិបាល។ មានរបាយការណ៍មួយរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពទៀតថា ចំនួនអត្រាអ្នករកការងារធ្វើ១០០នាក់ មានការងារសំរាប់ពួកគេ៦១នាក់៕
ចែករំលែកព័តមាននេះ