ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិន សុ​ដា​លី​ស ផ្តើម​ផ្តាំ​ពាក្យ​យ៉ាង​ចាប់​ចិត្ត​មួយ​ដាក់​កូនស្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ភិន សុ​ដា​លី​ស បាន​រក្សា​ជំហរ​មើលថែ​កូន និង​ការងារ​យ៉ាង​រឹង​មាំ ក្រោយ​ពេល​បរាជ័យ​រឿង​ស្នេហា ហើយ​ក្លាយជា​ស្ត្រី​មេម៉ាយ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ភិន សុ​ដា​លី​ស បាន​រក្សា​ជំហរ​មើលថែ​កូន និង​ការងារ​យ៉ាង​រឹង​មាំ ក្រោយ​ពេល​បរាជ័យ​រឿង​ស្នេហា ហើយ​ក្លាយជា​ស្ត្រី​មេម៉ាយ ។ រហូត​មក​ទល់​ពេល​នេះ ភិន សុ​ដា​លី​ស បាន​រក្សា​បីបាច់​កូនស្រី​អោយ​ធំធាត់​គួរ​ឱ្យ​ក្រឺត​ក្នាញ់ ហើយ​សន្យា​ថា​នឹង​មើលថែ​កូន​ម្នាក់​នេះ​អោយ​បាន​ប្រសើរ ដោយ​មិន​យក​អារម្មណ៍​គិត​រឿង​ណា​ឡើយ​។

ភិន សុ​ដា​លី​ស បាន​បង្ហោះ​សារ​សរសេរ​ផ្តល់​ទៅ​ដល់​កូន​ថា «​កូន​ឈាន​ទៅ​មុខ ប់​កូន​ដួល កូន​ងើបឡើង រួច​ដើរទៅ​មុខ​ទៀត​។ ម៉ែ​នៅ​ពីក្រោយ ចាំ​មើល​កូន ចាំ​ជួយ​កូន​ជា​និច្ច​។ សូម​កូន​ចាំ​ថា ឧបសគ្គ​ជា​ភ្ញៀវ​ប្រចាំជីវិត កូន​ទៅ​ណា​ក៏​គេច​មិន​ផុត​ដែរ កូន​ត្រូវ​រៀន​ទទួល​ដោះស្រាយ​វា​ដោយ​ស្មារតី​ស្វាហាប់ កុំ​ខ្លាច កុំ​គេច​ពី​វា​អី​…​។ ត្រូវ​រស់នៅ​ដោយ​សុខ មិន​ច្រណែនឈ្នានីស ទើប​ជីវិត​មាន​ន័យ »​។

រហូត​មក​ទល់​ពេល​នេះ អារម្មណ៍ ដា​លី​ស បាន​ប្រសើរ​ឡើង​ខ្លាំង​ក្រោយ​ពេល​ស្នេហា​រង្គោះរង្គើ​។ អ្នក​នាង រមែង​គិតគូរ​តែ​បញ្ហា​មុខ​អាជីព ឯ​សម្តែង​វិញ​ហាក់​ថមថយ និង​ឃើញ​លេចមុខ​មាត់​តែ​លើ​ផ្នែក​ពិធី​ការិនី​។ មួយទៀត​នាង​ក៏​បាន​ឪពុក​ជួយ​មើលថែ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ផ្តល់​ជា​កម្លាំងចិត្ត​ដ៏​ធំ​ជូន​កូនស្រី​បណ្តូលចិត្ត និង​ចៅ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ