ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​មនុស្ស​៤​នាក់ ៥២​នាក់​ត្រូវ​ចាប់​ខ្លួន​​ក្នុង​ការ​ប៉ះ​បោរអុក​ឡុក​វិមាន​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​ដល់​៤​នាក់​​ត្រូវ​បាន​បាត់​បង់​ជីវិត​​​កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​​មក​រា ឆ្នាំ​២០២១ នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ​ក្រោយ​អំពើ​ហិង្សា​នានា​របស់​ពួក​អ្នកគាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​។ ជន​រង​គ្រោះ​ម្នាក់​ជានា​រី​មួយ​រូប​ដែល​ត្រូវ​គ្រាប់កាំភ្លើង របស់​ប៉ូលិស ក្នុង​វិមាន​កា​ពី​តូ​ល​។…

សហរដ្ឋអាមេរិក ៖ មនុស្ស​ដល់​៤​នាក់​​ត្រូវ​បាន​បាត់​បង់​ជីវិត​​​កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​​មក​រា ឆ្នាំ​២០២១ នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ​ក្រោយ​អំពើ​ហិង្សា​នានា​របស់​ពួក​អ្នកគាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​។ ជន​រង​គ្រោះ​ម្នាក់​ជានា​រី​មួយ​រូប​ដែល​ត្រូវ​គ្រាប់កាំភ្លើង របស់​ប៉ូលិស ក្នុង​វិមាន​កា​ពី​តូ​ល​។ មនុស្ស​៣​នាក់​ទៀត​ត្រូវ​បាត់​បង់​ជីវិត​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់​ផ្សេង​ៗ​គ្នា ក្នុង​តំបន់​ជុំវិញ​វិមាន​កា​ពី​តូ​ល​។ ចំណែក​មនុស្ស​៥២​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។

ប្រមុខ​ប៉ូលិស​ក្រុង​វ៉ា​ស៊ិន​តោន ​ប្រកាស​ថា​ តុល្យការ​នៃ​អំពើ​ហិង្សា កាលពី​ថ្ងៃ​ទី​៦​ ខែ​មក​រា ​ក្នុង​បាតុ​កម្ម របស់​ពួក​អ្នកគាំទ្រ​លោក​ត្រាំ ចំនួន​អ្នក​បាត់បង់​ជីវិត​កើន​ដល់​៤​នាក់​។ នារី​ម្នាក់​ដែល​​បាត់​បង់​ជីវិត​​​នា​ថ្ងៃ​នោះ ក្រោយ​ចូលរួម​ក្នុង​ការ​វាយ​បំផ្លាញ​ក្នុង​ផៃ្ទ​វិមាន​សភា បាន​ត្រូវ​ប៉ូលិស​បាញ់ ។ នារី​​រូប​នោះ​មានឈ្មោះ​ថា ​ASHLI BABBITT ​រស់នៅ​តំបន់​សាន់​ឌី​យេ​ហ្គោ ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។ មនុស្ស​៣​នាក់​ទៀត ​ក្នុង​នោះ​មាន​នារី​ម្នាក់ ​និង​បុរស​២​នាក់ ត្រូវ​បាន​បាត់​បង់​ជីវិត​​​នៅ​ជុំវិញ​វិមាន​កា​ពី​តូ​ល ក្នុង​កន្លែង​សង្គ្រោះ​បន្ទាន់​ផ្សេង​ៗ​ពី​គ្នា​។ មូលហេតុ​នៃ​ការ​បាត់​បង់​ជីវិត​របស់​ពួក​គេ នឹង​មិន​អាច​ដឹង​មុន​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័យ​ឡើយ​។

ភ្នាក់ងារ ​FBI ​អា​មេ​រិ​ក​និយាយ​ថា បាន​រក​ឃើញ​និង​ដោះ​គ្រឿងផ្ទុះ​២​គ្រាប់​។ វិមាន​កា​ពី​តូ​ល​ចាត់​ទុក​​ថា ​មាន​សន្តិសុខ​វិញ​មុន​ម៉ោង​១៧​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​បន្តិច ពោល​គឺ​​ជាង​៣​ម៉ោង​ក្រោយ​​ពួក​បាតុករ អាច​ទម្លុះ​របាំង​សន្តិសុខ ​ដើម្បី​លុក​ចូល​វិមាន​សភា​។ បណ្ដា​វី​ដេ​អូ​បង្ហាញ​ពួក​បាតុករ​វាយ​បំបែក​កញ្ចក់ ​និង​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ខាងក្នុង​វិមាន​កា​ពី​តូ​ល​។

ប្រមុខ​ប៉ូលិស​ក្រុង​វ៉ា​ស៊ិ​ន​តោន លោក ​ROBERT CONTEE ​ថ្លែង​ថា ពួក​បះបោរ​បាន​វាយប្រហារ​លើ​ប៉ូលិស​ជាមួយ​បណ្ដា​ផលិតផល​គីមី ។ ប៉ូលិស​ច្រើន​នាក់​រង​របួស​។ កងកម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ អាច​ជម្លៀស​ចេញ​បណ្ដា​សមាជិក​សភា​ពី​វិមាន​កា​ពី​តូ​ល បន្ទាប់​មក​រុញច្រាន​ពួក​បះបោរ​ដែល​​លុក​ចូល​ក្នុង​វិមាន​សភា ដែល​នោះ​ជា​ឆាក​ដ៏​ច្របូកច្របល់​មួយ ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ទូ​ទាំង​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ