ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​បាងកក​ជា​គោលដៅ​ភ្ញៀវ​ទេសចរ​ចង់ទៅ​កម្សាន្ត​ទី​1​នៅ​អាស៊ី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​គឺជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់ និង​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យសេដ្ឋកិច្ច នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ​របស់​ប្រទេស​ថៃ ។ ដោយហេតុ​នេះ​ហើយ

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​គឺជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់ និង​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យសេដ្ឋកិច្ច នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ​របស់​ប្រទេស​ថៃ ។ ដោយហេតុ​នេះ​ហើយ អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ (TAT) ទាំង​នៅ​ក្នុង​ប្រទេស និង​តាម​សាខា​ក្នុង​តំបន់ បាន​ប្រារព្ធ​ពិធី​ពិព័រណ៍​ទេសចរណ៍​ឆ្នាំ​ទី​១៤ TTM +2015 ក្នុង​គោលបំណង​បង្ហាញ​ពី​កត្តា​សក្តានុពល​នានា​របស់​ប្រទេស​ថៃ​ដែល​ភ្ញៀវ​ទេសចរ​ចង់ទៅ​កម្សាន្ត​ដោយ​មិន​អាច​មើល​រំលង​បាន​ឡើយ។

កន្លង​ទៅ​ថ្មី​ៗ​នេះ​ក្នុង​ពិធី​តាំង​ពិ​ព​រ័​ណ៍​TTM+2015 លោកស្រី Juthaphorn Rerngronasa អភិបាល​ស្តីទី​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​បង្ហាញ​ថា ប្រទេស​ថៃ​មាន​កិត្តិយស​ដែល​ទទួល​បានការ​ពេញ​និយម​គាំទ្រ និង​ជាប់​ឆ្នោត​ជា​ប្រទេស​ទី​១​ក្នុង​ទ្វីបអាស៊ី និង​ជា​ប្រទេស​ទី​២​លើ​សាកលលោក​សម្រាប់​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​ចង់​មក​លំហែ​កម្សាន្ត ។ ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​១​លើ​សាកលលោក​គឺ​ទីក្រុង London ប្រទេស​អង់គ្លេស និង​លេខ​៣​បាន​ទៅ​លើ​ក្រុង Paris ប្រទេស​បារាំង​។ សម្រាប់​គោលដៅ​ឆ្នាំ​២០១៥​នេះ TAT នឹង​ផ្តល់​ជូន​បន្ថែម​នូវ​ការ​កម្សាន្ត​ដ៏​វិសេសវិសាល​ថែម​ទៀត ដោយ​ប្រទេស​ថៃ​បាន​ពង្រីក​ច្រក​ទេសចរណ៍​តាម​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​មាន​ប្រទេស​៦​ជា​សមាជិក​រួម​មាន ប្រទេស​វៀតណាម​, ប្រទេស​កម្ពុជា​, ប្រទេស​ថៃ​, ប្រទេស​ឡាវ ប្រទេស​ភូមា និង​ខេត្ត​គួ​ង​មីង ប្រទេស​ចិន និង​ការ​បើក​ច្រក​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​កាន់សាសនា​មូ​ស្ល៊ីម​។ លោកស្រី​បន្ថែម​ទៀត​ថា ភ្ញៀវ​ទេសចរ​នឹង​មាន​ភាព​រីករាយ​បន្ថែម​ទៀត ដូច​ជា​ការ​ជិះ​កង់​កម្សាន្ត​នៅ​តាម​តំបន់​បេតិកភណ្ឌ​ពិភពលោក​, ការ​ទស្សនា​តាម​ដង​ទន្លេ​អាយុ​ធ្យា​ដែល​ភ្ជាប់​គោលដៅ​ទេសចរណ៍​តាម​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ។ ជាមួយ​គ្នា​ផង​ដែរ លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ដូច​ជា​៖

-​ភ្លក្ស​រសជាតិ​ម្ហូបអាហារ​តាម​ដងផ្លូវ​ពេល​រាត្រី​ដែល​មាន​អនាម័យ​ក្នុង​តម្លៃ​ប្រកួតប្រជែង
-​ទស្សនា​តាម​សារមន្ទីរ​នានា​ស្តី​ពី​មនុស្ស និង​វប្បធម៌​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ ដូច​ទិដ្ឋភាព​ជាក់ស្តែង (​រូប​ក្រមួន​)
-​ការ​ជិះ​កង់​លំហែ​កម្សាន្ត​តាម​ដង​ទន្លេ​អាយុ​ធ្យា និង​ទន្លេមេគង្គ​រហូត​ដល់​ប្រទេស​ឡាវ (​លួង​ប្រា​បាង​) តំបន់​បេតិកភណ្ឌ​ពិភពលោក
-​ទស្សនា​ថ្ងៃ​លិច​តាម​ដង​ទន្លេ​និង​ជិះទូក​កន្ទុយ​វែង​កម្សាន្ត​តាម​ព្រែកជីក​នានា​មើល​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ថៃ ដែល​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​នៃ​ធម្មជាតិ​ពិត​ៗ

-​ទស្សនា​ក្បាច់​ប្រដាល់​បុរាណ​ថៃ (Muythai Boxing) ។

ជាមួយនឹង​ភាព​សំបូរ​បែប​ដែល​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ​ដូច​រៀបរាប់​ខាងលើ ប្រទេស​ថៃ​នឹង​អាជ្ញាធរ​ទេសចរណ៍​ថៃ​(TAT)​បានឱ្យ​ដឹង​ទៀត​ថា ប្រទេស​ថៃ​ក៏​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​លើ​សាកលលោក​មក​ក្រេបទឹក​ឃ្មុំ​ផង​ដែរ ដោយ​ផ្តល់ជូន​នូវ​បរិយាកាស​បែប​ធម្មជាតិ និង​រ៉ូ​មែន​ទិ​ក នៅ​តាម​តំបន់​ទេសចរណ៍​នានា​ក្នុង​ប្រទេស ៕