ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាតុករ​គាំទ្រ​លោក​ត្រាំ​​​​​អុកឡុក​វិមាន​​​សភា ​លោក​បៃ​ដិ​ន​ថោ្ក​ល​ទោស​ថា​​​​ជា​ការ​​បះបោរ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កងកម្លាំង​ប៉ូលិស​កាលពី​ថៃ្ង​ទី​៦​ ខែ​មក​រា ឆ្នាំ​២០២១ ខិតខំ​ជម្លៀស​មនុស្ស​ចេញ ​ខណៈ​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់ ​ត្រាំ ជា​​ច្រើន​ពាន់​នាក់បាន​លុក​​ទន្ទ្រាន​ចូល​អុកឡុក​ក្នុង​វិមាន​សភា​កា​ពី​តូ​ល កាលពី​រសៀល​ថ្ងៃ​ទី​៦…

សហរដ្ឋអាមេរិក ៖ កងកម្លាំង​ប៉ូលិស​កាលពី​ថៃ្ង​ទី​៦​ ខែ​មក​រា ឆ្នាំ​២០២១ ខិតខំ​ជម្លៀស​មនុស្ស​ចេញ ​ខណៈ​ពួក​បាតុករ​គាំទ្រ​លោក​ដូ​ណា​ល់ ​ត្រាំ ជា​​ច្រើន​ពាន់​នាក់បាន​លុក​​ទន្ទ្រាន​ចូល​អុកឡុក​ក្នុង​វិមាន​សភា​កា​ពី​តូ​ល កាលពី​រសៀល​ថ្ងៃ​ទី​៦ ​មក​រា​នោះ បណ្ដាល​ឲ្យ​មានការ​កាត់​ផ្ដាច់​នីតិវិធី​បញ្ជាក់ ជា​ផ្លូវការ​ដោយ​សភា​ទាំង​២ ជ័យជម្នះ​របស់​លោក​ចូ​បៃ​ដិ​ន ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​អា​មេ​រិ​ក កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​។

ការ​ពុះ​ក​ញ្ច្រោ​ល​ដោយសារ​ការ​ថ្លែង​របស់​លោក​ត្រាំ ក្នុង​ឱកាស​នៃ​បាតុកម្ម​ដែល​រៀបចំ​ធ្វើ​នៅ​ក្រុង​​វ៉ា​ស៊ិន​តោន ពួក​បាតុករ​ស្និទ្ធ​លោក​ត្រាំ ជា​ច្រើន​ពាន់​នាក់ បាន​ទម្លុះ​របាំង​សន្តិសុខ​មិន​រឹង​មាំ​ការពារ​វិមាន​កា​ពី​តូ​ល កន្លែង​ជួបជុំ​របស់​សភា​ទាំង​២​អា​មេ​រិ​ក ដែល​បែប​នោះ​នាំ​ឲ្យ​មានការ​អាក់​ខាន​​ការងារ​របស់​សភា​ទាំង​២ ដែល​ត្រូវ​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោក​បៃ​ដិ​ន​។

ក្នុង​បាតុកម្ម​នោះ ​បាតុករ​ម្នាក់​រហូត​លុក​ចូល​ដល់ទី​តាំង ដែល​តាម​ធម្មតា​កាន់កាប់​ដោយ​ប្រធាន​ព្រឹទ្ធសភា ហើយ​បាន​ស្រែ​កថា ​លោក​ត្រាំ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​។

នៅ​មុខ​ពួក​បាតុករ លោក​ត្រាំ​ថ្លែង​ថា ​ដាច់ខាត​យើង​នឹង​មិន​ចុះ​ញ៉ម ទទួលស្គាល់​បរាជ័យ​។ លោក​​ថា ​យើង​ជា​អ្នក​ឈ្នះ ក្នុង​ការ​បោះ​ឆ្នោត ​ហើយ​យើង​ដណ្ដើម​បាន​ជ័យជម្នះ​ដ៏​ទូលំ​ទូលាយ​ទៀត​ផង​។ លោក​ត្រាំ​រហូត​ដល់​ថា ​ឲ្យ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មិន​គាំទ្រ​ការ​តវ៉ា​របស់​លោក​ថា ​ជា​ជន​កំសាក ​និង​គួរ​ឲ្យ​អាសូរ​ទៀត​ផង​។

សមាជិក​សភា​គណបក្ស​នេះ​មួយ​ចំនួន សម្ដែង​សាមគ្គីភាព​ជាមួយ​លោក​ត្រាំ តែ​បាន​បញ្ជាក់​ថា​ គេ​មិន​ត្រូវ​រារាំង​ដល់​នីតិវិធី ចុង​ក្រោយ​មុន​ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​លោក​បៃ​ដិ​ន​នា​ថ្ងៃ​ទី​២០ ​មក​រា​ខាង​មុខ​នេះ​ឡើយ​។

សម្រាប់​លោក​ត្រាំ​ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​លោក ពឹង​លើ​ភាព​ស្មោះត្រង់​ប្ដូរផ្ដាច់​ជាមួយ​លោក របស់​​អនុ​ប្រធានាធិបតី​លោក ​MIKE PENCE ដែល​ជា​អ្នកដឹកនាំ​ស​ម៏​យ​ប្រជុំ​សភា​ទាំង​២ បដិ​សេធ​មិន​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក​បៃ​ដិ​ន​។ លោក​ត្រាំ​ថា ​ប្រសិនបើ លោក​ MIKE PENCE ​ធ្វើ​រឿង​ដែល​ល្អ នោះ​យើង​នឹង​ជា​អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​។ តែ​ប្រសិនបើ​លោក​មិន​ធ្វើ​ទេ នោះ​នឹង​ជា​ទិវា​ដ៏​សោកសៅ​មួយ​សម្រាប់​ប្រទេស​យើង​។

សម្រាប់​លោក​បៃ​ដិ​ន​ ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត ជាមួយ​សំឡេង​គាំទ្រ​លោក​ដល់​៧​លាន​សំឡេង​​លើស​លោក​ត្រាំ​យល់​ថា ឥរិយាបថ​បែប​នោះ របស់​ពួក​បាតុករ​មិនមែន​ជា​ការ​តវ៉ា​ឡើយ​តែ​​ជា​ការ​បះបោរ​មួយ​។ លោក​ថា ​នោះ​មិនមែន​ជា​បាតុកម្ម​មួយ តែ​ជា​ការ​បះបោរ​។ ខ្ញុំ​ស្នើ​ដល់​ពួក​បាតុករ ឲ្យ​ដកខ្លួន​ថយ​ហើយ​ទុក​ឲ្យ​ល​ទ្ធិ្ធ​​ប្រជាធិបតេយ្យ​ដំណើរការ​។ លោក​ស្នើ​ដល់​លោក​ត្រាំ​ឲ្យ​ថ្លែង​តាម​ទូរទស្សន៍​ដើម្បី​ឲ្យ​បញ្ឈប់​ការ​អុកឡុក​ទីតាំង​សភា​។

ទីបំផុត​ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម ​TWITTER លោក​ត្រាំ​ដែល​អះអាង​ជា​ថ្មី​ថា ​ជ័យជម្នះ​របស់​លោក​ត្រូវ​បាន​គេ​​លួច​យក តែ​លោក​បាន​ស្នើ​ដល់​ពួក​បាតុករ​គាំទ្រ​លោក ឲ្យ​ចាក​ចេញពី​វិមាន​​សភា​។ ​លោក​ថា ​ខ្ញុំ​សូម​ឲ្យ​លោក​អ្នក​វិល​ទៅ​ផ្ទះ​វិញ យើង​ត្រូវការ​សន្តិភាព​។ ក្នុង​បាតុកម្ម​នោះ​ ក៏​​មាន​នារី​បាតុករ​ម្នាក់​ដែល​រង​របួស​ដោយ​គ្រាប់កាំភ្លើង​ ហើយ​ក៏​​​ត្រូវ​បាន​បាត់​បង់​ជីវិត​​។

តាម​ទូរទស្សន៍ ​CNN ​ដែល​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន ​ព្រោះ​មិន​ចង់​បង្កើត​ការ​ប្រទូស្ត​រ៉ា​យ​របស់​ខ្លួន​ជាមួយ​លោក​ត្រាំ តែ​អ្នកកាសែត​ជា​ច្រើន​បាន​លើក​ថា នោះ​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ និង​ចោទ​ប្រកាន់​លោក​ត្រាំ​ថា ជា​អ្នក​ទទួលខុសត្រូវ​ និង​ជា​អ្នក​លើកទឹកចិត្ត​ដល់​ការ​បះបោរ​៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ