ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចព្រះ​សង្ឃ​​រាជាធិបតី ទេព វង្ស ប្រទាន​ព្រះរាជអំណោយ​ដល់​ជន​ពិការ ចាស់ជរា ជនក្រីក្រ លោកគ្រូអ្នកគ្រូ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេចព្រះ​អគ្គ​មហាសង្ឃ​រាជាធិបតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រារឰ​ពិធី​សំណេះសំណាល និង​ប្រទាន​ព្រះ រាជអំណោយ​ដល់​ជន​ពិការ ចាស់ជរា ជនក្រីក្រ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា​ជ្រោយចង្វា ស្ថិត​ក្នុងសង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ ទី​១៣ មិថុនា ។ ក្នុង​ពិធី​នេះ​ក៏​មានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​សម្ដេចព្រះ​ឧត្ដម​វង្សា មួ​ង រ៉ា លេខាធិការ​ថេរ

រាជធានី​ភ្នំពេញ ៖ សម្ដេចព្រះ​អគ្គ​មហាសង្ឃ​រាជាធិបតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រារឰ​ពិធី​សំណេះសំណាល និង​ប្រទាន​ព្រះ រាជអំណោយ​ដល់​ជន​ពិការ ចាស់ជរា ជនក្រីក្រ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា​ជ្រោយចង្វា ស្ថិត​ក្នុងសង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ ទី​១៣ មិថុនា ។ ក្នុង​ពិធី​នេះ​ក៏​មានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​សម្ដេចព្រះ​ឧត្ដម​វង្សា មួ​ង រ៉ា លេខាធិការ​ថេរ​សភា​ព្រះពុទ្ធ​សាសនា ជា​ព្រះ​អគ្គាធិការ​រង​នៃ​ពុទ្ធិកសិក្សា​ជាតិ និងជា​ព្រះ​ចៅអធិការ​វត្ដ​មុនី ប្រសិទ្ធិ​វង្ស សម្ដេចព្រះ​មុនី​កោសល្យ​ហ៊ុ​ល សុវណ្ណ ព្រះ​អនុគណ ខណ្ឌឫស្សីកែវ ព្រមទាំង​អ្នកមុខអ្នកការ លោក​ឧកញ៉ា លោក​ជំទាវ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ជាច្រើន​រូប​ទៀត ។

សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេព វង្ស បាន​មាន​ព្រះរាជ​បន្ទូល​សំណេះសំណាល សួរសុខទុក្ខ​ពុទ្ធបរិស័ទ ដែល​ចូលរួម​ក្នុង​ពិធី នេះ​ទាំងអស់ ដោយ​បាន​សំដែង​នូវ​ហឫទ័យ មេត្ដាធម៌ និង​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​ប្រការ​ផង ដែរ ។ បន្ទាប់​មក​ព្រះ​អង្គ​បាន​ប្រទាន​ព្រះរាជ អំណោយ​ជា​សំភារ និង​ថវិកា ក្នុង​នោះ​មាន ចាស់ជរា ជន​ពិការ និង​ជន​ក្រីក្រ​ចំនួន​៣០នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​មុង​១ កន្ទេល​១ ខ្នើយ​២ ភួយ​១ ក្រមា​១ សារុង​១ ទឹកត្រី​២ ដប ទឹកស៊ីអ៊ីវ​២​ដប អង្ករ​៥០​គីឡូក្រាម ថវិកា​៦​ម៉ឺន​រៀល ទឹក​ត្រចៀកកាំ​១​ដប ទឹក ដោះ​គោ​២​កំប៉ុង ស្ករស​៣​កញ្ចប់ តែ​៣​កញ្ចប់ មី​៣​កញ្ចប់ និង​ប្រេងខ្យល់​១​ដប ។

លោកគ្រូ អ្នកគ្រូ​ចំនួន​៣៧​នាក់ ក្នុង ម្នាក់​ៗ​ទទួល​បាន​ថវិកា​៣​ម៉ឺន​រៀល សៀវភៅ ក្រម​ច្បាប់​១​ក្បាល សៀវភៅ​អក្ខរកម្ម​១ ក្បាល និង​ប្រេងខ្យល់​១​ដប ។ កុមារ​ម​ត្ដេ​យ្យ ពី​កំរិត​ទី​១ ដល់ទី​២ ចំនួន​៥៣​នាក់ ក្នុង​ម្នាក់​ៗ ទទួល​បាន​សៀវភៅសរសេរ​ចំនួន​៦​ក្បាល ប៊ិ​ច​៣​ដើម ប្រេងខ្យល់​១​ដប ថវិកា​៨​ពាន់ រៀល និង​សំពៀត​១ ។ សិស្ស​បឋម​សិក្សា ចំនួន​៩៨៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សៀវ ភៅ​៦​ក្បាល ប៊ិ​ច​៣​ដើម ខ្មៅ​ដៃ​៣​ដើម ប្រេង ខ្យល់​១​ដប ប្រាក់​៨​ពាន់​រៀល សំពៀត​១ ៕