ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ក្បាច់​របស់​រឿ​ន ណាត នៃ​ឈុត​ប៊ី​គី​នី ធ្វើ​ប្រុស​ៗ​លង់​អស់ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​ក៏​មានការ​ស្ងើចសរសើរ ហើយ​លាន់មាត់​តែ​ម្តង នៅ​ពេល​ដែល​ស្រី​ស្អាត រឿ​ន ណាត លេងខ្លួន​ពេញទំហឹង សល់​តែ​ប៊ី​គី​នី​ប៉ុណ្ណោះ​។ នាង​បាន​ថត​បង្ហោះ​ហើយ​តួលេខ​អ្នក​ចូល​មើល​ទស្សនា​រាប់រយ​នាក់​ទៀត​ហើយ​។…

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​ក៏​មានការ​ស្ងើចសរសើរ ហើយ​លាន់មាត់​តែ​ម្តង នៅ​ពេល​ដែល​ស្រី​ស្អាត រឿ​ន ណាត លេងខ្លួន​ពេញទំហឹង សល់​តែ​ប៊ី​គី​នី​ប៉ុណ្ណោះ​។ នាង​បាន​ថត​បង្ហោះ​ហើយ​តួលេខ​អ្នក​ចូល​មើល​ទស្សនា​រាប់រយ​នាក់​ទៀត​ហើយ​។ មិន​ត្រឹម​ប៉ុណ្ណោះ​ម្នាក់​ៗ​លើក​ឡើង​ថា ពិតជា​កំពូល​នារី​ដែល​ស្រស់​សោភា​សមជា​បវរកញ្ញា​ឈ្នះ​មកុដ​យ៉ាង​ពិតប្រាកដ​ណាស់​។

បុរស​ជា​ច្រើន​បាន​លេបទឹកមាត់ និង​សរសើរ​ជា​ពន់ពេក ពេល​បានឃើញ​សម្រស់​បវរកញ្ញា ចក្រ​វា​ឡ​កម្ពុជា​២០១៨ រឿ​ន ណាត​។ នាង​បាន​លេង​ឈុត ហែល​ទឹក​ពណ៌​ក្រហម​យ៉ាង​ឆាល់​ស្វាគមន៍​​ឆ្នាំ​ថ្មី​២០២១ កាដូ​អ្នកគាំទ្រ​នៅ​តំបន់​សមុទ្រ​។ ម្ល៉ោះហើយ​គេឯង​សរសើរ​ហើយ​ពិតជា​មិន​ន​នឹក​ស្មានថា រឿង ណាត បង្ហាញមុខ​កាន់តែ​យូរ​សម្រស់​នៅ​តែ​ស្អាត​ជា​លំដាប់​។

ស្រី​ស្អាត រឿ​ន ណាត ដែល​មាន​កែវភ្នែក​ស្រទន់ បន្ទាប់​ពី​ប្រលង​បវរកញ្ញា​ចក្រ​វា​ឡ​ពិភពលោក​ឆ្នាំ​២០១៨ ចប់​ភ្លាម កញ្ញា រឿ​ន ណាត បាន​បង្ហាញមុខ​ថត​ខ្សែភាពយន្ដ​ឱ្យ​ផលិតកម្ម​មួយ តាម​រយៈ​ភាពយន្ដ​ជីវិត​ដំបូង​បង្អស់ គឺ​រឿង «​រឹង​មាំ​»​។ បន្ដ​មក​ទៀត ក៏​ចេញ​មុខ​ក្នុង​រឿង «​មនុស្ស​ពិត​» និង​រឿង​ចុង​ក្រោយ​នេះ គឺ​រឿង «​សង្សារ​ចាស់​» ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​​ហ្វេ​ន​ៗ​តែ​ម្ដង​។

អតីត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ រូប​នេះ បាន​បង្ហោះ​សារ​ឱ្យ​ដឹង​ថា «​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ធ្វើ​ជា​គណ​:​កម្ម​ការ​ប្រកួត​សម្រស់​ថ្មី សូម​អរគុណ​»​។

ជា​ការ​ពិត​ណាស់ ទាំង​រូប​សម្រស់​ស្រស់​ស្អាត និង​មាន​ភាព​ឆ្លាត​វ័យ ទើប​បានជា​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ រូប​នេះ ទទួល​បាន​ឱកាស​ជា​គណៈកម្មការ​ជ្រើសរើស​បេក្ខភាព​ឆ្នើម និង​ស្រស់​ស្អាត​លេចធ្លោ​ក្នុង​កម្មវិធី​ថ្មី​នេះ​វិញ​ម្ដង​។

កញ្ញា បាន​បញ្ជាក់​ថា «​ខ្ញុំ​ត្រូវ​បាន​ទទួល​ឱកាស​ជា​គណៈកម្មការ​ជ្រើសរើស​បេ​ក្ខ​នារី​រូប​ស្អាត​ម្នាក់ ដើម្បី​ចូលរួម​កម្មវិធី​ឆ្នាំ​ថ្មី​ខាង​មុន​នេះ​។ តែ​ចំពោះ​ឈ្មោះ​កម្មវិធី ខ្ញុំ​សុំ​លាក់​ឈ្មោះ​សិន ព្រោះ​ចង់ឱ្យ​បងប្អូន​តាមដាន​បន្ដ​ទៀត​។ តើ​មាន​អ្វី​ប្លែក​សម្រាប់​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ​»​?

រូបរាង​ល្វតល្វន់ យេ​រ​ៗ​របស់ រឿ​ន ណាត នៅ​តែ​ទទួល​បានការ​ពញ្ញាក់​អារម្មណ៍ ហើយ​ប្រុស​ៗ​ទាំងឡាយ​ពិតជា​មើលទៅ​គួរ​ឱ្យ​ចូល​ចិត្ត​នាង​ណាស់ ពិតជា​លេខ​១​សម្រស់​។ រឿ​ន ណាត ត្រូវ​បាន​ក្លាយជា​នារី​កំពូល​សម្រស់​ដាច់​គេ​ខាង​វិស័យ បវរកញ្ញា ។ នាង​នេះ​ហើយ​ដែល​ញាំ​ង​ឱ្យ​វិស័យ​បវរកញ្ញា​កម្ពុជា ប្រកួត​ក្រោយ​ៗ​មក​ទៀត​មាន​ភាព​ផ្ទុះ​ការ​ទាក់ទាញ​។

បែប​នេះ​ទើប​អោយ​តែ​ការ​ប្រឡង​បវរកញ្ញា​ឃើញ​ថា មហាជន​តាមដាន​ពេញ​ហ្វេ​ស​ប៊ុ​ក​ជា​ប្រចាំ​។ រឿ​ន ណាត មិន​នៅ​ទំនេរ​ទេ នាង​មាន​សង​សង្សា​ហើយ ដោយ​ជាតា​រា​ម្នាក់​ដែរ និង​មាន​រូបរាង​សង្ហារ ដូច​ចិន​ហុងកុង​។ រឿ​ន ណាត មិន​ទាន់​យក​ពេល​ចូល​ពិធី​អ្វី​នោះ​ទេ រង់ចាំ​មើលចិត្ត​គ្នា​សិន​។ ម្យ៉ាង​ទាន់​ស្នាដៃ​ការងារ​ហក់​ឡើង​ត្រូវ​ស្រវា​រក​លុយ​ទុក ដើម្បី​អនាគត មានគ្រួសារ​។ ដូចនេះ​អ្នក​ដែល​មានចិត្ត លួច​ស្រឡាញ់​នាង ដក​ថត​ដកចិត្ត​ទៅ គេ​មាន​គូ​មើលថែ​ថ្នមចិត្ត​រូ​ច​ទៅ​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ