ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តាម​ប្រមាញ់​ដ៏​ធំ! មនុស្ស​សំខាន់​៥០​នាក់​ត្រូវ​​ចាប់​​ខ្លួន​​នៅ​ហុងកុង

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មនុស្ស​សំខាន់​៥០​នាក់​នៃ​ក្រុមប្រឆាំង​ស្និទ្ធ​ប្រជាធិបតេយ្យ​ហុងកុង បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ មក​រា នៅ​ហុងកុង​តាម​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​ថ្មី ក្នុង​ការ​តាម​ប្រមាញ់​ចាប់ខ្លួន​ដ៏​ធំ​មួយ ដែល​ធ្វើ​ឡើង​យោង​តាម​ច្បាប់​នោះ​ដែល​ដាក់​ដោយ​ក្រុង​ប៉េ​កាំ​ង ។ អាជ្ញាធរ​ចិន​បាន​សន្យា​ក្ដាប់​ក្នុង​ដៃ​វិញ​នា​ឆ្នាំ​២០២០…

ក្រុង​ហុងកុង ៖ មនុស្ស​សំខាន់​៥០​នាក់​នៃ​ក្រុមប្រឆាំង​ស្និទ្ធ​ប្រជាធិបតេយ្យ​ហុងកុង បាន​ត្រូវ​ចាប់
ខ្លួន​កាលពី​ថ្ងៃ​ទី​៦ មក​រា នៅ​ហុងកុង​តាម​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​ថ្មី ក្នុង​ការ​តាម​ប្រមាញ់​ចាប់ខ្លួន​ដ៏​ធំ​មួយ ដែល​ធ្វើ​ឡើង​យោង​តាម​ច្បាប់​នោះ​ដែល​ដាក់​ដោយ​ក្រុង​ប៉េ​កាំ​ង ។

អាជ្ញាធរ​ចិន​បាន​សន្យា​ក្ដាប់​ក្នុង​ដៃ​វិញ​នា​ឆ្នាំ​២០២០ ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ១ឆ្នាំ​ក្រោយ​មាន​បាតុកម្ម​ពុះ​ក​ញ្ច្រោ​ល​ពុំ​ធ្លាប់​មាន​ពី​មុន​មក នៅ​ហុងកុង​ចាប់តាំងពី​ដែនដី​នោះ​ត្រូវ​បាន
ប្រគល់​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក ។ ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​ច្រើន​នាក់ ជា​អ្នក​ជាប់​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​សម្រាំង​មួយ​រៀបចំ​ធ្វើ​ឡើង​ដោយ​ពួក​ប្រឆាំង​កាលពី​រដូវក្ដៅ​កន្លង​ទៅ ។

ឥស្សរជន​ជា​ច្រើន​រូប​ព្រមទាំង​គណបក្សប្រឆាំង អះអាង​តាម TWITTER និង FACEBOOK ពី​ការ​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​២១​នាក់ ភាគច្រើន​ជាប់​ការ​ចោទប្រកាន់​ពី​បទ​បំបែក​ខ្លួន​និយម ។ ចំណែក​ប្រភព​ប៉ូលិស​២​រៀបរាប់​ពី​ការ​ចាប់ខ្លួន​មនុស្ស​ដល់​៥០​នាក់ ដោយ​កងឯកភាព ទទួល​បន្ទុក​ស៊ើ​ប​អង្កេត​លើ​ការ​រំលោភ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ ។ មេធាវី​ជនជាតិ​អា​មេ​រិ​ក​ម្នាក់
ស្ថិត​ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចាប់ខ្លួន ។

ប្រតិបត្តិការ​នេះ​សំដៅលើ​បណ្ដា​អតីត​សមាជិក​សភា​ស្និទ្ធ​ប្រជាធិបតេយ្យ ដូច​ជា​លោក​JAMEMES TO លោក ANDREW WAN និង​លោក LAM CHUK TING ព្រមទាំង​ពួក​សកម្ម​ជន​ដែល​មាន​វ័យក្មេង​ៗ ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ២​នាក់​អះអាង​តាម FACEBOOK ពី​ការ​ចាប់ខ្លួន​ពួក​គេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ