ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​ផ្គើន​អា​មេ​រិ​ក ដោយ​ចាប់​នាវា​ដឹក​ប្រេង​​​មួយ​នៅ​ច្រក​សមុទ្រ ORMUZ

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​​​អ៊ី​រ៉​ង់​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ មក​រា ពី​ការ​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ដោត​ទង់ជាតិ​កូរ៉េ​ខាងត្បូង ដោយ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​រ្ស៍​ដោយ​អះអាង​ថា នាវា​នោះ​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​បរិស្ថាន​សមុទ្រ ក្នុង​ពេល​កំពុង​មាន​ភាព​តានតឹង​ជា​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក ។ ក្រុង​សេ​អ៊ូ​ល​ទាមទារ​ឲ្យ​ដោះ​លែង​នាវា​ឈ្មោះ…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​​​អ៊ី​រ៉​ង់​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ មក​រា ពី​ការ​ចាប់​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ដោត​ទង់ជាតិ​កូរ៉េ​ខាងត្បូង ដោយ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ក្នុង​ដែនទឹក​នៃ​ឈូង​សមុទ្រ​ពែ​រ្ស៍​ដោយ​អះអាង​ថា នាវា​នោះ​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​បរិស្ថាន​សមុទ្រ ក្នុង​ពេល​កំពុង​មាន​ភាព​តានតឹង​ជា​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក ។

ក្រុង​សេ​អ៊ូ​ល​ទាមទារ​ឲ្យ​ដោះ​លែង​នាវា​ឈ្មោះ HANKUK CHEMI​នោះ និង​សមាជិក​ក្រុម​នាវិក​២០​នាក់ និង​ដាក់​ពង្រាយ​កង​នាវា​ប្រឆាំង​ចោរ​សមុទ្រ​ក្នុង​តំបន់​ឈូង​សមុទ្រ​យុទ្ធសាស្ត្រ​នេះ ។ នាវា​នោះ​បាន​ចាក​ចេញពី​កំពង់​ផែ AL -JUBAIL អា​រ៉ា​ប៊ី​សា​អូឌីត​ហើយ​ត្រូវ​បាន​ចាប់ពី​បទ​ចោទ​ថា​រំលោភ​បំពាន​ផ្ទួន​ៗ ច្បាប់​ស្ដី​ពី​បរិស្ថាន​សមុទ្រ ។ កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អី​ុ​រ៉​ង់​គូសបញ្ជាក់​ថា នាវា​នោះ​ដឹក​ផលិតផល​គីមី​ផលិត​ពី​ប្រេងកាត​៧.២០០​តោន ។

រូបភាព​ចេញផ្សាយ​ដោយ​វេ​ប​សាយ​មួយ​របស់​កងកម្លាំង​នោះ​បង្ហាញ​នាវា​ប្រដេញ​៣​គ្រឿង​និង​នាវា​ល្បាត​១​គ្រឿង បើក​ទៅ​ក្បែរ​នាវា​ដឹក​ប្រេង​នេះ ។

ការ​ចាប់​នាវា​នេះ​កើត​មាន​ខណៈ​បើ​តាម​ក្រសួងការបរទេស​អ៊ី​រ៉​ង់​ថា អនុរដ្ឋមន្ត្រី​ការ​បរ​ទេស​កូរ៉េ​ខាងត្បូង​នឹង​មក​ដល់​ក្រុង​តេ​ហេ​រ៉​ង់​នា​ពេល​ខាង​មុខ​នេះ ។ ក្រុង​តេ​ហេ​រ៉​ង់​ស្វែងរក​ឲ្យ​ក្រុង​សេ​អ៊ូ​ល​លុប​ចោល​វិញ ការ​បង្កក​មូលនិធិ​ដោយសារ​ទណ្ឌកម្ម​អា​មេ​រិ​ក ។ វា​ក៏​កើត​មាន​ដែរ​បន្ទាប់​ពី​ការ​ប្រារព្ធ​កាលពី​ថ្ងៃ​ទី​៣ មក​រា ខួប​១​ឆ្នាំ​នៃ​ការ​ធ្វើឃាត​ឧត្ដមសេនីយ​កា​សេ​ម​សូឡី​ម៉ា​នី​ដោយ​អា​មេ​រិ​ក ក្នុង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​នៅ​ក្រុង​បា​ដា​ដ ។

ប្រទេស​អ៊ី​រ៉​ង់កាលពី​ថ្ងៃ​ទី​៥ មក​រា បានការ​ពារថា មិន​បាន​ចាប់​ជា​ចំណាប់ខ្មាំង​នាវា​ដឹក​ប្រេង​កូរ៉េ​ខាងត្បូង​នោះ​ឡើយ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ី​រ៉​ង់លោក​អា​លី​រ៉ា​ប៊ី
អៃ​ថ្លែង​ថា ប្រសិនបើ​មានការ​ចាប់​ជា​ចំណាប់ខ្មាំង​គឹ​មាន​តែ​ការ​ចាប់​ជា​ចំណាប់ខ្មាំង​របស់​​រដ្ឋា​ភិបាល​កូរ៉េ​ត្បូង​ដែល​ជា​អ្នក​ផ្អឹប​ទុក​ប្រាក់​របស់​យើង​៧​ពាន់​លាន​ដុល្លារ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា ក្រុង​សេ​អ៊ូ​ល​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​​អ៊ី​រ៉​ង់ ហើយ​សន្យា​ពិការ​ខិតខំ​ប្រឹងប្រែង​នានា​ខាង​ការទូត​ដើម្បី​ឲ្យ​ទទួល​បានការ​ដោះ​លែង​នាវា​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ