ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន ច​ន្ថា ជួប ផា​ន់ គ្រាន់ ចំណែក ផល សោ​ភ័​ណ្ឌ ជួប​ឈោ​ក​ឆ័​យ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​យប់​ថ្ងៃ​សៅរ៍ ទី​១៨ កក្កដា ខាង​មុខ​នេះ​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​យប់​ថ្ងៃ​សៅរ៍ ទី​១៨ កក្កដា ខាង​មុខ​នេះ​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។

កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ខណៈ ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឈោ​ក​ឆៃ ស​.​កា​រ៉ា​វ៉េ​ត ។

រវាង កន ច​ន្ថា និង ផា​ន់ គ្រាន់ សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មាន​ល្បិច​ប្រកួត​ក្រាស់ក្រែល​ដូច​គ្នា ។ ផា​ន់ គ្រាន់ អន់​កម្ពស់​បន្តិច ប៉ុន្តែ​ស្នៀត​កណ្ដាប់ដៃ​ឆ្វេង​របស់​កីឡាករ​រូប​នេះ​ល្អ​អាច​ធ្វើការ​វាយ​ចេញ​បាន​រហ័ស បើ​គូប្រកួត​ហ៊ាន​តែ​ប្រហែស​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។ ទោះជា​យ៉ាងណា គូ​នេះ​គេ​មាន​ជំនឿ​ចិត្ត​លើ កន ច​ន្ថា ច្រើន​ជាង​ដោយសារ​កីឡាករ​រូប​នេះ​មាន​ប្រៀប​ជាង​ទាំង​មាឌ និង​កម្ពស់​ដាច់​តែ​ម្ដង ។

ចំណែក ផល សោ​ភ័​ណ្ឌ ជួប​ឈោ​ក​ឆៃ លើក​នេះ​ក៏​មិន​ងាយស្រួល​ប៉ុន្មាន​ដែរ​ព្រោះ​បើ​តាម​ការ​ព្យាករ​មុន​នឹង​ឈាន​ដល់​ការ​ចាញ់​ឈ្នះ​ប្រហែលជា​តឹងតែង​បន្តិច​ហើយ ។ កីឡាករ​ទាំង​ពីរ​រូប​នេះ ទាំង​មាឌ និង​កម្ពស់ គឺ​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង គ្រាន់តែ​ការ​វាយ​ចេញ​របស់ ផល សោ​ភ័​ណ្ឌ មាន​ភាព​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ ជា​ពិសេស​ស្នៀត​ជើង​របស់​គេ​តែ​ម្ដង​ពេល​ទាត់​ចេញ​កាន់តែ​យឺត​ថែម​ទៀត​។ ឯ​ស្នៀត​កែង និង​ជង្គង់​របស់​គេ​ល្អ​គ្រាន់បើ​អាច​វាយ​ចេញ​បាន​រហ័ស​និង​ចំ​គោលដៅ​បាន​ល្អ
ទៀត​ផង ។ ទោះជា​យ៉ាងណា គេ​មិន​អាច​មើល​ស្រាល​លើ​កីឡាករ​ថៃ​រូប​នេះ​បាន​ឡើយ ព្រោះ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ថៃ​ទាំង​៤​រូប​ដែល​មក​ប្រកួត​នៅ​វគ្គ​ជម្រុះ​កន្លង​មក មាន​តែ ឈោ​ក​ឆៃ ម្នាក់​ប៉ុណ្ណោះ​ដែល​ឆ្លង​ផុត​មក​ដល់​វគ្គ​នេះ​បាន​។ ដូច្នេះ​ចាំ​មើល ផល សោ​ភ័​ណ្ឌ អាច​យកឈ្នះ​កីឡាករ​ថៃ​ដោយ​របៀប​ណា ?

ចំណែក​គូប្រកួត​មិត្តភាព​វិញ​នោះ​មាន ម៉ៅ ដាំ​ដូច មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ នូវ ស៊ី​ថា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង គង់ ហូ​វ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាលវ័​ន្ត​កីឡា ៕