ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ្វ៊ុន​ស៊ិ​ន​ប៉ិច ថ្កោលទោស​ទណ្ឌិត សម រ​ង្ស៊ី និង​គាំទ្រ​ចំណាត់ការ​តុលាការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ជា​គណបក្ស​រាជា​និយម​បាន​ធ្វើការ​ថ្កោល ទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទណ្ឌិត សម រ​ង្ស៉ី ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា និង​គាំទ្រ​ចំណាត់ការ​របស់​តុលាការ​ទៅ​លើ​ទណ្ឌិត សម…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ជា​គណបក្ស​រាជា​និយម​បាន​ធ្វើការ​ថ្កោល ទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទណ្ឌិត សម រ​ង្ស៉ី ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា និង​គាំទ្រ​ចំណាត់ការ​របស់​តុលាការ​ទៅ​លើ​ទណ្ឌិត សម រ​ង្ស៊ី​។

លោក អ៊ា ឃី​ម៉េ​ង ឧបការី​សម្តេចព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​ប្រធាន​ក្រុម ការងារ​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖ «​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ចំពោះ​ទណ្ឌិត​សម រ​ង្ស៊ី ដែល​មាន ប្រមាថ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ ពីព្រោះ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា អង្គ​ព្រះមហាក្សត្រ មិន​អាច​ត្រូវ​នរណា​ម្នាក់​រំលោភ​បំពាន​បាន​ទេ ។ ការ​ប្រមាថ​នេះ​មិន ត្រឹមតែ​ល្មើស​នឹង​មាត្រា​៧​នៃ​រដ្ឋធម្មនុញ្ញ​ទេ ក៏​ល្មើស​នឹង​មាត្រា​៤៣៧​ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​»​។

លោក​បាន​គូសបញ្ជាក់​ថា ការ​លើក​ឡើង​របស់​ទណ្ឌិត​សម រ​ង្ស៊ី តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កន្លង​មកនេះ គឺជា​ការ​រំលោភ​បំពាន និង​ប្រមាថ​ព្រះមហាក្សត្រ​ដែល​មិន​អាច​ទទួលយក​បាន​។ ព្រោះថា ជា​ការ​ប្រមាថ​ជា​សាសន៍​ខ្លួន​ថែម​ទៀត​។

ទាន់​ទិន​នឹង​ការ​ថ្កោលទោស​នេះ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២១ បាន ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​គណបក្ស ធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទណ្ឌិត សម រ​ង្ស៉ី ដែល​បង្ហោះ​សារ​តាម Facebook កាលពី​ថ្ងៃ​ទី​២០-១២-២០ និង​ការ​សម្ភាសន៍​ក្នុង​វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី ២៩-១២-២០»​។

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ចាត់​ទុក​ខ្លឹមសារ​ដែល​ទណ្ឌិត សម រ​ង្ស៉ី បាន​ផ្សព្វផ្សាយ​ជា​សាធា​រណៈ​​តាម​រយៈ​បណ្តាញ ផ្សព្វផ្សាយ​សង្គម​នេះ គឺជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះរាជ​កិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជានុរាស្ត្រ​ខ្មែរ​។ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច យល់​ឃើញ​ថា «​ការ​កាត់ទោស​ទណ្ឌិត ស មរ​ង្ស៉ី មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ឲ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​ទៀត ពី​បទ​ប្រមាថ​​ព្រះមហាក្សត្រ ពិតជា​ត្រឹមត្រូវ​»​។

ជាង​នេះ​ទៅ​ទៀត គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ធ្វើការ​បញ្ជាក់​ជូន​ជនរួមជាតិ នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ប្តូរផ្តាច់​ការពារ​របប​រាជា​និយម និង​ព្រះរាជ​បល្ល័ង្ក ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​។

សូម​ជម្រាប​ថា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង នា​ពេល​ថ្មី​ៗ​នេះ បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ សម រ​ង្ស៉ី ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហា​ក្សត្រ ដោយ​អនុលោម​តាម​មាត្រា ៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ​។ ការ​ចោទប្រកាន់ ធ្វើ​ឡើង​បន្ទាប់​ពី​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ផ្ញើ​លិខិត​ទៅ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​តាម​ច្បាប់​ជា​បន្ទាន់ និង​តឹង​រឹង​បំផុត​ចំពោះ​ទណ្ឌិត សម រ​ង្ស៉ី ដែល​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ