ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​ចាប់ផ្តើម​​សមយុទ្ធ​​បា.ញ់គ្រាប់​ពិត​រយៈ​ពេល​5ថ្ងៃ

13 ឆ្នាំ មុន

កង​ទ័ពជើងទឹក​​កូរ៉េ​ខាងត្បូង​​និយាយ​ថា កូរ៉េ​ខា​ងត្បូង​​កាលពីថ្ងៃទី​៦ ធ្នូ បានចាប់ផ្តើម​​​សម​យុទ្ធ​​បា.ញ់គ្រាប់​ពិត​​២៩កន្លែង​ជុំវិញប្រទេស​ក្នុង​នោះ ​មានទាំងកោះ​ភាគខាងលិច​នៅក្បែរ​​តំបន់​ព្រំដែន​សមុទ្រ​មាន​ជំលោះ​ជាមួយកូរ៉េ ​​ខាងជើង​​ផងដែរ ។ ក្នុងអំឡុង​ពេល​នៃការ​ធ្វើ​សមយុទ្ធ​នេះក្រុង​សេអ៊ូល​បានចេញ​​ការ​ព្រមាន​​ ដល់​នាវា​ទាំង​ឡាយ កុំទៅ​​កាន់​តំបន់​​ក្នុងចំណោម​​​តំបន់​ទាំង​២៩នោះ នៃ​ឆ្នេរ​​សមុទ្រ​​ឧបទ្វីប​​កូរ៉េ ។

កង​ទ័ពជើងទឹក​​កូរ៉េ​ខាងត្បូង​​និយាយ​ថា កូរ៉េ​ខា​ងត្បូង​​កាលពីថ្ងៃទី​៦ ធ្នូ បានចាប់ផ្តើម​​​សម​យុទ្ធ​​បាញ់គ្រាប់​ពិត​​២៩កន្លែង​ជុំវិញប្រទេស​ក្នុង​នោះ​មានទាំងកោះ​ភាគខាងលិច​នៅក្បែរ​​តំបន់​ព្រំដែន​សមុទ្រ​មាន​ជំលោះ​ជាមួយកូរ៉េ​​ខាងជើង​​ផងដែរ ។ ក្នុងអំឡុង​ពេល​នៃការ​ធ្វើ​សមយុទ្ធ​នេះក្រុង​សេអ៊ូល​បានចេញ​​ការ​ព្រមាន​​ដល់​នាវា​ទាំង​ឡាយ កុំទៅ​​កាន់​តំបន់​​ក្នុងចំណោម​​​តំបន់​ទាំង​២៩នោះ នៃ​ឆ្នេរ​​សមុទ្រ​​ឧបទ្វីប​​កូរ៉េ ។
កា​ល​ពីថ្ងៃទី​៥ ធ្នូ​ កន្លងមក​ ក្រុងព្យុង​យ៉ាង​​បានបញ្ចេញវោហា​សាស្ត្រប្រឆាំង​​សម​យុទ្ធ​​ដែល​គ្រោង​​ធ្វើ​រយៈ​ពេល​​៥ថ្ងៃ​​​របស់​កូរ៉េ​ខាង​ត្បូង ហើយ​​បានចាត់ទុក​​ការធ្វើ​សម​យុទ្ធ​​នេះ​ថាជា
«កិច្ច​ខិតខំប្រឹង​ប្រែង​​បង្កសង្គ្រាម» ។
សម​យុទ្ធ​បាញ់​​គ្រាប់ពិត​នេះ​ធ្វើឡើង​​ក្រោយ​ពី​ក្រុង​​សេអ៊ូល​ និង​ក្រុងវ៉ា​ស៊ីន​តោនបញ្ចប់​សម​យុទ្ធ​​​យោធា​រួមគ្នា​ ដែល​រៀបចំឡើង​​​នៅ​សមុទ្រ​លឿង​​​ជា​ការ​​សំញែង​​កំលាំង​ចុងក្រោយ​​​ប្រឆាំង​ការ​​ផ្គើន​របស់​ក្រុង​​ព្យុងយ៉ាង ៕