ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ម៉ែ​ន សំ​អន នាំ​យក​​ទៀន​ព្រះ​វស្សា និង​ថវិកា​ ជូន​ដល់​មជ្ឈមណ្ឌល​សាសនា វប្បធម៌ ទេសចរណ៍ សំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ៍

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ដើម្បី​ទ្រទ្រង់​ដល់​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​ ឆ្នាំ​២០១៥ លោក​ជំទាវ ម៉ែ​ន សំ​អន ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អមដំណើរ​ដោយ​លោក លោកស្រី​ជា​គណៈប្រតិភូ និង​លោក គង់ វិមាន អភិ​បាល​រង​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ដើម្បី​ទ្រទ្រង់​ដល់​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​ ឆ្នាំ​២០១៥ លោក​ជំទាវ ម៉ែ​ន សំ​អន ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អមដំណើរ​ដោយ​លោក លោកស្រី​ជា​គណៈប្រតិភូ និង​លោក គង់ វិមាន អភិ​បាល​រង​ខេត្តកំពង់ធំ បាន​នាំ​យក​ទាន​ព្រះ​វស្សា ព្រមទាំង​ថវិកា​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ដល់​គណៈកម្មការ​ដែល​នៅ​គ្រប់គ្រង និង​ថែរក្សា ក្នុង​មជ្ឈ​មណ្ឌល​សាសនា វប្បធម៌ និង​ទេសចរណ៍ សំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ៍ ស្ថិត​ក្នុងភូមិ​កាល​មេឃ ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ៍​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ជំទាវ​ឧ​ប​នាយ​រដ្ឋមន្ត្រី ម៉ែ​ន សំ​អន ដោយ​ផ្ទាល់ រួម​ជាមួយ​ពុទ្ធ​បរិស័​ទ​ក្នុង និង​ក្រៅប្រទេស និង​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៣ ដែល​ប្រជា​ពលរដ្ឋ​ទូទៅ​និយម​ហៅ​ថា សំពៅ​មាស​សំពៅ​ប្រាក់ ដែល​ត្រូវ​បាន​បដិសណ្ធិ​ឡើង​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​សែន ប្រកបដោយ​ក្បាច់រចនា​ល្អ​ប្រណីត​ទៅ​តាម​ដំណើររឿង​ព្រេង​របស់​ព្រះពុទ្ធ សម្រាប់​ជាទី​សក្ការៈ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​នាម៉ឺន មន្ត្រី គោរព​ប្រតិបត្តិ​ដោយ​មិន​ប្រកាន់វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​ក៏​គណបក្ស​នយោបាយ​ណា​នោះ​ឡើយ ។

ក្នុង​នោះ​ដែរ​លោក​ជំទាវ​ឧ​ប​នាយ​រដ្ឋមន្ត្រី​ក៏​បាន​ចូលរួម​ជា​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​៨​លាន ៨​សែន​រៀល សម្រាប់​កសាង​បន្ថែម និង​ជូន​ចាស់ព្រឹទ្ធាចារ្យ​ក្នុង​ម្នាក់​ៗ៥​ម៉ឺន​រៀល ។ លោក​ជំទាវ​ក៏​បាន​បួងសួង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​ប្រទះ​តែ​សេចក្តីសុខ​ក្សេមក្សាន្ត និង​រីក​ចំរើន​លើ​គ្រប់​វិស័យ មិនតែប៉ុណ្ណោះ​មជ្ឈ​មណ្ឌល​សាសនា វប្បធម៌ ទេសចរណ៍​ សំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ៍​ ក៏​អាច​រក​ចំណូល​បាន​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ ដែល​បាន​មក​កំសាន្ត​ទី​នេះ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ៕