ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​ពី រថយន្ត​ដឹក​ដី​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ដឹក​កម្មករ​នៅ​ពោធិ៍​សែន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ទៅ​ប៉ះ​កន្ទុយ​ទ្រុង​​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ បណ្តាល​ឱ្យ​កម្មការិនី​ម្នាក់​ស្លា.ប់​ ម្នាក់​ដាច់​ដៃ​ម្ខាង និង​ម្នាក់​ទៀត​បាក់ដៃ​ម្ខាង ព្រម​ទាំង​​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ទៅ​ប៉ះ​កន្ទុយ​ទ្រុង​​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ បណ្តាល​ឱ្យ​កម្មការិនី​ម្នាក់​ស្លាប់​ ម្នាក់​ដាច់​ដៃ​ម្ខាង និង​ម្នាក់​ទៀត​បាក់ដៃ​ម្ខាង ព្រម​ទាំង​​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​ប្រហែល​១​ម៉ោង​មុន​នេះ​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខាងលិច​សាលាក្តី​ខ្មែរក្រហម ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5250 ដឹក​កម្មករ​ជាង​៣០​នាក់ បើកបរ​ពី​លិចទៅ​កើត ។ ចំណែក​រថយន្ត​ដឹក​ដី​ម៉ាក FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7001 បើក​ពី​កើត​ទៅ​លិច ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​ដឹក​កម្មករ ។

លុះ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​ដឹក​ដី​រេ​ចង្កូត​ទៅ​ប៉ះ​ទ្រុង​ខាងក្រោយ​រថយន្ត​ដឹក​កម្មករ​បណ្តាល​ឱ្យ​កម្មការិនី​ម្នាក់​ដែល​ឈរ​តោង​ជញ្ជាំងទ្រុង​​រថយន្ត​ស្លាប់​ភ្លាម​ៗ និង​កម្មការិនី​២​នាក់​ទៀត​របួសធ្ងន់ ដោយ​ម្នាក់​បាន​ដាច់​ដៃ​ម្ខាង ឯ​ម្នាក់​ទៀត​បាក់ដៃ​ម្ខាង ។ ចំណែក​កម្មករ​-​កម្មការិនី​ដទៃ​ទៀត​រង​របួសស្រាល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព