ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ នាំ​អំណោយ​ជូន​ដល់​លោកយាយ​ទុរគត​២​នាក់

8 ឆ្នាំ មុន

ខេត្តតាកែវ ៖ បន្ទាប់​ពី​ឃើញ​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​ការ​រស់នៅ​យ៉ាង​វេទនា​របស់​លោកយាយ​ចាស់ជរា​ឯកោ​ម្នាក់ឯង​នោះ កាលពី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ២០១៥ លោក​កែវ វ៉ា​ន្នី ប្រធាន​សាខា​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ប្រចាំ​ខេត្តតាកែវ​-​កំពត បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​អំណោយ​ឧបត្ថម្ភ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ យក​ទៅ​ជូន​ដល់​លំនៅ​ឋាន​

ខេត្តតាកែវ ៖ បន្ទាប់​ពី​ឃើញ​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​ការ​រស់នៅ​យ៉ាង​វេទនា​របស់​លោកយាយ​ចាស់ជរា​ឯកោ​ម្នាក់ឯង​នោះ កាលពី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ២០១៥ លោក​កែវ វ៉ា​ន្នី ប្រធាន​សាខា​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ប្រចាំ​ខេត្តតាកែវ​-​កំពត បាន​ដឹកនាំ​ក្រុមការងារ​នាំ​យក​អំណោយ​ឧបត្ថម្ភ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ យក​ទៅ​ជូន​ដល់​លំនៅ​ឋាន​លោក​យាយ ស្ថិត​នៅ​ភូមិ​ត្រាច​ខាងកើត ឃុំ​ស្រែ​ននោង ស្រុក​ត្រាំ​ក់ ខេត្តតាកែវ ។

លោក​មេ​ភូមិ​ត្រាច​ខាងកើត​បានឱ្យ​ដឹង​ថា លោកយាយ​មាស អាយុ​៩០​ឆ្នាំ រស់នៅ​តែ​ម្នាក់ឯង គ្មាន​បងប្អូន​សាច់ញាតិ​អ្វី​ឡើយ បើ​និយាយ​​ចំ គឺ​គាត់​រស់នៅ​សព្វថ្ងៃ គឺ​បាន​បងប្អូន​រស់នៅ​ជិតខាង ជួយ​ផ្តល់​ជា​បាយ​សម្ល​ជូន​ដល់​គាត់ ។

ជំនួស​មុខ​ឱ្យ​លោកយាយ​ទុរគត លោក​សូម​ថ្លែងអំណរគុណ​ដល់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ដែល​បានឱ្យ​ក្រុមការងារ​ចុះ​មក​ជួយ​ឧបត្ថម្ភ​ដល់​ចាស់ជរា​ទុរគត រស់នៅ​គ្មាន​ទីពឹង​នៅ​ពេល​នេះ ។

លោក​កែវ វ៉ា​ន្នី តំណាង​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា អំណោយ​ឧបត្ថម្ភ​ដល់​លោកយាយ​នៅ​ពេល​នេះ មាន​ថវិកា​២០​ម៉ឺន​រៀល​, អង្ករ​១០០​គីឡូក្រាម​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, អំបិល​១​គីឡូក្រាម​, ស្ករ​.​ស​១​គីឡូក្រាម​, ប៊ី​ចេ​ង​កន្លះ​គីឡូក្រាម​, មី​យើង​១​កេស​, ត្រីខ​១០​កំប៉ុង​, ប្រេងឆា​១​លី​ត្រ​, មុង​១, កន្ទេល​១ និង​ឧបត្ថម្ភ​ដល់​លោក​មេឃុំ​ស្រែ​ននោង​ចំនួន​១០​ម៉ឺន​រៀល​, មេ​ភូមិ អនុ​ភូមិ​ម្នាក់​ៗ៥​ម៉ឺន​រៀល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព