ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​១​ក្រុម​តាំងខ្លួន​ជា​អង្គការ​ការពារ​ព្រៃឈើ​ប្រើ​កាំភ្លើង​ភ្ជង់​អ្នក​កា.ប់​ឈើ​ជំរិត​ទារ​ប្រាក់​ម្នាក់​១​លាន​រៀល

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ខ្មាន់កាំភ្លើង​មួយ​ក្រុមដែល​អះអាង​ខ្លួនឯង​ប្រាប់​អ្នក​ភូមិ​ថា ជា​ក្រុម​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ ជលផល​កម្ពុជា បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ភ្ជង់ក្រុម​អ្នក​ឡើង​ភ្នំ​កា.ប់​ឈើ​គ្រ​ញូ​ង​ជំរិត​ទារ​ប្រាក់​រាប់​

ខេត្តបាត់ដំបង ​៖ ខ្មាន់កាំភ្លើង​មួយ​ក្រុមដែល​អះអាង​ខ្លួនឯង​ប្រាប់​អ្នក​ភូមិ​ថា ជា​ក្រុម​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ ជលផល​កម្ពុជាបាន​ប្រើប្រាស់​កាំភ្លើងខ្លី​ភ្ជង់ក្រុម​អ្នក​ឡើង​ភ្នំ​កាប់​ឈើ​គ្រ​ញូ​ង​ជំរិត​ទារ​ប្រាក់​រាប់​លាន​រៀលនៅ​តំបន់​ភ្នំ​អង្ករលីង​ ក្នុងភូមិ​សាស្ត្រ ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ​កក្កដា ជា​ថ្នូរ​នឹង​ការ​មិន​ឃាត់ខ្លួន​ចាត់ការ​តាម​ផ្លូវច្បាប់ ដែល​ព័​ត៌​មាន​នេះ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​មួយ​ចំនួន​ព្យាយាម​បិទ​បាំង​មិន​ឲ្យ​បែកធ្លាយ​ទៀត​ផង​។

ប្រភព​ព័​ត៌​មាន​ពី​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរ​ដ្ធ​ចំនួន​៦​នាក់បាន​នាំ​គ្នា​ចូល​ព្រៃ​នៅ​តំបន់​ភ្នំ​អង្ករលីង​ខាងលើដើម្បីរ​កកាប់​ឈើ​គ្រញូ​ង ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៨​ កក្កដា ក្រុម​នេះ​បាន​ចុះ​ពីលើ​ភ្នំ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ជួបនឹង​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ដឹកនាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ចាន់ វៃ បាន​អះអាង​ថា ខ្លួន​ជា​មន្ត្រី​អង្គការ​ការពារ និង​អភិរក្ស​សត្វព្រៃ​ជលផល​កម្ពុជា​។

ប្រភព​បន្ត​ថា គ្រានោះ​ឈ្មោះ​ចាន់ វៃ បាន​សួរនាំ​អំពី​ការ​ប្រ​ព្រឹត្តបទ​ល្មើស​ព្រៃឈើជាមួយនឹង​សកម្មភាព​ដក​កាំភ្លើងខ្លី​ភ្ជង់ រួច​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​អ្នក​កាប់​ឈើ​ទាំង​៦​នាក់​នោះ​តែ​ម្ដង​។ ប្រភព​បាន​បញ្ជាក់​ថា ឈ្មោះ​ចាន់ វៃ ដែល​អះអាង​ថា ខ្លួន​ជា​ប្រធាន​ក្រុម​អង្គការ​នេះ​ប្រចាំ​ស្រុក​សំឡូតបាន​ដក​កាំភ្លើងខ្លី​ម៉ាក​K59 ភ្ជង់​ក្រុម​អ្នក​កាប់​ឈើ រួច​គំរាម​ទារប្រាក់​ក្នុង​ម្នាក់​១​លាន​រៀល​ជា​ថ្នូរ​នឹង​មិន​ចាប់ខ្លួន តែ​គ្រានោះ​មាន​មនុស្ស​តែ​៣​នាក់​ទេ ដែល​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​ឃាត់​ជាប់ រីឯ​៣​នាក់​រត់​រួច​។

ប៉ុន្តែ​ដោយ​គ្មាន​ប្រាក់​បង់​នៅ​ក្នុង​ព្រៃ ពួក​គេ​បាន​សន្យា​ប្រគល់​ប្រាក់​ម្នាក់​១​លាន​រៀលពេល​មក​ដល់​ផ្ទះ​វិញ​។ សាក្សី​ដដែល​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៩​កក្កដា ពួក​គេ​ក៏​ណាត់ជួប​គ្នា​ប្រគល់​ប្រាក់​៣​លាន​រៀល​ស្ងាត់​ៗ នៅផ្ទះ​លោក​ប៊ួ ផុ​ន មេ​ភូមិ​តា​តោក​។ ប៉ុន្តែ​រឿង​នេះ​បាន​បែកធ្លាយ​ដល់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ដោយសារ​តែ​គ្រួសារ​ជន​រង​គ្រោះ​គ្មាន​ប្រាក់ ហើយ​ដើរ​ខ្ចីបុល​គេ​នៅ​ក្នុងភូមិ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

ជុំវិញ​សំណុំរឿង​ដ៏​រសើប​នេះ​សមត្ថកិច្ច និង​មន្ត្រី​នៅ​ស្រុក​សំឡូត​មួយ​ចំនួន បាន​ព្យាយាម​ជួយ​បិទ​បាំង​មិន​ឲ្យ​បែកធ្លាយ ព្រោះ​វា​ជា​ករណី​ដដែល​ៗដែល​កើតឡើង​នៅ​ស្រុក​សំឡូត ហើយ​គ្មាន​ការ​ទប់ស្កាត់ ​ឬ​បង្ក្រាប​។ លោក​លី ប៊ួ​យ អធិការ​ស្រុក​សំឡូត និង​លោក​ឥ​ន្ធ សៅ​រិ​ទ្ធ អភិបាលស្រុក​សំឡូត មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា​ នេះ។

ប៉ុន្តែ​អធិការរង​លោក​ម៉ែ​ន រី​ម បាន​បញ្ជាក់​ថា ពិតជា​មានរឿង​នេះ​កើតឡើង​មែន តែ​លោក​មិន​ទាន់​ទ​ទូល​បាន​នូវ​ឯកសារ​ជាក់លាក់​ទេ ព្រោះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​មន្ត្រី​មូល​ដ្ឋា​ន​ថា គេ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៦​នាក់​ទៅ​សួរនាំ​នៅ​សាលាស្រុក ឬនៅ​សាលាខេត្ត​។

ចំណែកលោក​ប៊ូ ថុន មេ​ភូមិ​តា​គោក ឬ​លោក​ចាន់ វៃ ដែល​អះ​អាង​ថា ជា​ប្រធាន​ក្រុម​អង្គ​ការ​ខាងលើ​នេះ​ កោះ​សន្តិ​ភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា នេះ៕

​​