ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់​ជីវិត​អនីតិជន​​១០​នាក់ ​ក្នុង​ការ​វាយប្រហារ​មួយ

3 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ មនុស្ស​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៤ ខែ​មក​រា ឆ្នាំ២០២១ នៅ​ជិត​ទីក្រុង​កេ​តា ​បាន​សម្ដែង​ការ​ក្ដុកក្ដួល និង​ក្ដៅក្រហាយ​ បន្ទាប់​ពី​ការផ្តាច់​ជីវិត​​នា​ពេល​មុន​នេះ​អនីតិជន​នៃ​ជនជាតិភាគតិច​ហា​ហ្សា​រ៉ា​កាន់សាសនា​អ៊ិ​ស្លា​ម​នី​កាយ​ស៊ី​អ៊ីត១០​នាក់ ក្នុង​ការ​វាយប្រហារ​មួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម…

ប្រទេស​ប៉ា​គី​ស្ថាន ៖ មនុស្ស​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៤ ខែ​មក​រា ឆ្នាំ២០២១ នៅ​ជិត​ទីក្រុង​កេ​តា ​បាន​សម្ដែង​ការ​ក្ដុកក្ដួល និង​ក្ដៅក្រហាយ​ បន្ទាប់​ពី​ការផ្តាច់​ជីវិត​​នា​ពេល​មុន​នេះ​អនីតិជន​នៃ​ជនជាតិភាគតិច​ហា​ហ្សា​រ៉ា​កាន់សាសនា​អ៊ិ​ស្លា​ម​នី​កាយ​ស៊ី​អ៊ីត១០​នាក់ ក្នុង​ការ​វាយប្រហារ​មួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

តាម​តុល្យការ​ផ្លូវការ​ថា អនីតិជន​១០​នាក់ បាន​ត្រូវ​ចាប់ពង្រត់ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣ មក​រា ពេល
ពួក​គេ​កំពុង​ដេក​លង់លក់​នៅ​ជិត​អ​ណ្ដូ​ង​រ៉ែ​ធ្យូងថ្ម​មួយ​ដែល​ពួក​គេ​ធ្វើការ ។ អណ្ដូងរ៉ែ​នោះ​ស្ថិត​ក្នុង​តំបន់​ភ្នំ​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​បា​លូ​ជី​ស្ថាន​​ ជា​ខេត្ត​ក្រីក្រ​បំផុត​មួយ​របស់​ប៉ា​គី​ស្ថាន ដែល​តែង​កើត​មាន​អំពើ​ហិង្សា​ជនជាតិភាគតិច​និង​នី​កាយ​សាសនា ព្រមទាំង​ការ​បំបែក​ខ្លួន​និយម ។

អនីតិជន​ទាំងនោះ​បន្ទាប់​មក​ត្រូវ​បាន​នាំ​ទៅកាន់​តំបន់​កូនភ្នំ​មួយ​ហើយ​ត្រូវ​សម្លាប់​នៅ​ទីនោះ
ដោយ​​ក្នុង​ចំណោម​ពួក​គេ​មាន​យ៉ាងតិច​៤​នាក់ត្រូវ​កាត់​ក្បាល ។ មនុស្ស​ប្រមាណ​ជាង​២.៥០០
នាក់​កាលពី​ថ្ងៃ​ទី​៤ មក​រា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​កេ​តា ទីប្រជុំជន​ខេត្ត​បា​លូ​ជី​ស្ថាន​ប្រមាណជា​៦០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​កន្លែង​វាយប្រហារដែល​នៅ​ទីនោះ​ពួក​គេ​បាន​នាំ​គ្នា​សែង​មឈូស​សព​អនីតិជន​ដាក់​ក្នុង​មឈូស​៨​នាក់ ហើយ​សម្ដែងកំហឹង​និង​ទាមទារ​រក​យុត្តិធម៌ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ